ស្វែង​យល់​ពី​កាំ​រស្មី UVA, UVB, SPF និង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ

មនុស្ស​ភាគ​ច្រើន​ដឹង​ថា​ពួកគេ​ត្រូវ​ការ​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ប៉ុន្តែ​ពួក​គេ​ដឹង​ត្រឹម​តែ​ប៉ុណ្ណឹង។ ដូច្នេះ យើង​សូម​ណែនាំ​ងាយ​ៗ​អំពី​កាំ​រស្មី UVA, UVB និង SPF និង​វិធី​ការពារ​ស្បែក​របស់​អ្នក​ពី​កម្ដៅ​ព្រះអាទិត្យ។

 

ជា​រឿយៗ​ យើង​ឃើញ​អក្សរ​កាត់​នៅ​លើ​ផលិតផល​ថែរក្សា​ស្បែក គ្រឿង​សំអាង​ និង​សំលៀក​បំពាក់​របស់​យើង ប៉ុន្តែ​អ្នក​យល់​ពី​អត្ថន័យ​របស់​វា​ដែរ​ទេ?
· SPF = កត្តា​ការពារ​កម្ដៅ​ព្រះ​អាទិត្យ
· UVA = អុលត្រាវីយូឡេ អេ (មាន​រលក​វែង)
· UVB = អុលត្រាវីយូឡេ ប៊ី (មាន​រលក​ខ្លី)

 

ដើម្បី​ការពារ​ស្បែក យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បាញ់​នៃ​កាំរស្មី UVA និង UVB របស់​ព្រះ​អាទិត្យ។ វា​គឺ​ជា​រ៉ាឌីកាល់ ២ ប្រភេទ​ផ្សេង​គ្នា​ដែល​អាច​បំផ្លាញ​ស្បែក​របស់​អ្នក។ កាំ​រស្មី UVA – A គឺ​បំផ្លាញ​វ័យ​ ធ្វើ​ឲ្យ​ស្បែក​អ្នក​ចាស់​ជ្រីវជ្រួញ ហើយ​កាំ​រស្មី UVB – B គឺ​ដុត​កម្លោច​ស្បែក។

 

ស្វែង​យល់​ពី​កាំ​រស្មី UVA, UVB, SPF និង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ

 

កាំ​រស្មី UVA បណ្ដាល​ឲ្យ​ស្បែក​ឆាប់​ចាស់

កាំ​រស្មី UVA ធ្វើ​ឲ្យ​ស្បែក​ចាស់​ជ្រីវជ្រួញ​ និង​អាច​បង្ក​ជា​ជំងឺ​មហារីក​ស្បែក ព្រោះ​កាំ​រស្មី UVA ស្រូប​យក​ពន្លឺ​ព្រះ​អាទិត្យ​បាន​ច្រើន ហើយ​ឆ្លង​កាត់​ស្រទាប់​អូសូន​ដោយ​ងាយ។ កាំ​រស្មី UVA អាច​ឆ្លង​កាត់​ ពពក កញ្ចក់ និង​សំលៀក​បំពាក់។

 

កាំ​រស្មី UVB បណ្ដាល​ឲ្យ​ខ្លោច​ស្បែក

កាំ​រស្មី UVB ធ្វើ​ឲ្យ​ស្បែក​ខូច និង​ភ្នែក​ឡើង​បាយ ព្រម​ទាំង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាង​កាយ។ ប្រការ​សំខាន់​បំផុត​នោះ​គឺ​កាំ​រស្មី UVB ក៏​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។

 

SPF អាច​ឲ្យ​ដឹង​ថា​តើ​ស្បែក​អ្នក​អាច​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​បាន​យូរ​ប៉ុណ្ណា

កត្តា​ការពារ​កម្ដៅ​ព្រះអាទិត្យ (ឬ SPF) ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ផលិតផល​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​របស់​យើង មិន​បាន​បញ្ជាក់​ពី​បរិមាណ​ការ​ការពារ​ដែល​អ្នក​នឹង​ទទួល​បាន​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​ជួយ​ឲ្យ​អ្នក​ដឹង​ពី​រយៈពេល​ដែល​អ្នក​អាច​នៅ​ក្រោម​កម្ដៅ​ព្រះ​អាទិត្យ មុន​ពេល​ដែល​ស្បែក​អ្នក​ចាប់​ផ្ដើម​ឡើង​ក្រហម។ ហើយ​មនុស្ស​ម្នាក់ៗ​គឺ​ខុស​គ្នា! SPF ជួយ​ទប់​ស្កាត់​តែ​កាំ​រស្មី UVB ប៉ុណ្ណោះ។ វា​មិន​អាច​ការពារ​កាំ​រស្មី UVA ទេ។ ផលិត​ផល SPF មាន​ច្រើន​កម្រិត ដូចជា SPF 15, SPF 30, SPF 50 និង​ច្រើន​ជាង​នេះ។ នេះ​ជា​របៀប​ដែល​វា​ធ្វើការ៖ ឧទាហរណ៍​ថា​ ស្បែក​របស់​អ្នក​នឹង​ចាប់​ផ្ដើម​ឡើង​ក្រហម​បន្ទាប់ពី​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​រយៈ​ពេល ១០ នាទី អ្នក​អាច​យក ១០ នាទី​នោះ គុណ​នឹង​លេខ SPF ដែល​អ្នក​កំពុង​ប្រើ​ប្រាស់។

 

ឧទាហរណ៍ បើ​អ្នក​កំពុង​ប្រើ​ប្រាស់​ផលិតផល​ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃ SPF 30៖
– ១០នាទី x ៣០ (SPF) = ៣០០នាទី
– យក ៣០០នាទី ចែក​នឹង ៦០ នាទី, ដែល ៦០ នាទី​ស្មើ​នឹង ១ ម៉ោង
– ៣០០នាទី/៦០នាទី = ៥ ម៉ោង
– លទ្ធផល៖ ការពារ​ពន្លឺ​ព្រះអាទិត្យ​មាន​ស្តង់ដារ​ស្មើ ៥ ម៉ោង

 

បើ​អ្នក​ទៅ​លេង​សមុទ្រ ឬ​ត្រូវ​កម្ដៅ​ថ្ងៃ​ក្នុង​រយៈ​ពេល​យូរ សូម​ប្រុង​ប្រយ័ត្ន​ជាមួយ​នឹង​ឡេ​ការពារ SPF ដែល​អ្នក​បាន​ជ្រើស​រើស។ មាន​ផលិតផល​មួយ​ចំនួន​ធំ​មិន​អាច​ធន់​នឹង​ទឹក ឬ​ញើស​ទេ។ ដូច្នេះ​អ្នក​នឹង​មិន​អាច​ទទួល​បាន​ការ​ការពារ​រយៈ​ពេល ៥ ម៉ោង​នោះ​ទេ បើ​អ្នក​ហាត់​ប្រាណ ឬ​ហែល​ទឹក។ ដំណោះ​ស្រាយ​ល្អ​បំផុត គឺ​ត្រូវ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ លាប​ហើយ លាប​ទៀតៗ។

 

នៅ​អាមេរិក ផលិតផល​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ជា​ច្រើន គឺ​រក​ទិញ​បាន​តាម​ឱសថ​ស្ថាន​ និង​ហាង​លក់​ទំនិញ។ សូម​អាន​ការ​ណែនាំ និង​បម្រាម​នៅ​លើ​ស្លាក​ផលិតផល ដើម្បី​យល់​ដឹង​ពី​អត្ថប្រយោជន៍​ និង​ដែន​កំណត់​នៃ​ផលិតផល​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នោះ។

 

គន្លឹះ​សំខាន់ៗ​ទាំង ១១ ក្នុង​ការ​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ៖

· ត្រូវ​លាប​ឡេ​ការពារ​គ្រប់​ពេល ទោះ​ជា​ក្នុង​រដូវ​ណា​ក៏​ដោយ
· ពេល​ទិញ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ត្រូវ​រក​មើល​ប្រភេទ “វិសាល​ភាព​ការពារ​ទូលំ​ទូលាយ” នៅ​លើ​ស្លាក​ផលិត​ផល ដើម្បី​ធានា​ថា​អ្នក​ត្រូវ​បាន​ការពារ​ទាំង​ពី​កាំ​រស្មី UVA និង UVB។
· បរិមាណ​ឡេ​ការពារ​ដែល​សមស្រប​សម្រាប់​រាង​កាយ​អ្នក​គឺ ៣០ml និង​សម្រាប់​លាប​លើ​ផ្ទៃ​មុខ ៥g។
· លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​យ៉ាង​តិច ១៥ ទៅ ២០ នាទី មុន​ពេល​ទៅ​ក្រោម​កម្ដៅ​ថ្ងៃ។ បើ​ស្បែក​របស់​អ្នក​ចាប់​ផ្ដើម​ក្រហម​ហើយ មាន​ន័យ​ថា​ស្បែក​របស់​អ្នក​ចាប់​ផ្ដើម​ត្រូវ​បំផ្លាញ​ហើយ។
· ត្រូវ​ការពារ​គ្រប់​កន្លែង​ដែល​ត្រូវ​ពន្លឺ​ថ្ងៃ រួម​ទាំង​ត្រចៀក និង​កន្លែង​ណា​ដែល​មាន​រោម​ដុះ​តិច។
· ត្រូវ​ស្លៀក​សំលៀកបំពាក់​ដើម្បី​ការពារ ដូចជា អាវ​ដៃ​វែង ខោ​ជើង​វែង និង​មួក​ធំៗ។
· ត្រូវ​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ដែល​ការពារ​ទាំង​កាំ​រស្មី UVA និង UVB។ មិន​ថា​តែ​ត្របក​ភ្នែក​របស់​អ្នក​ទេ​ដែល​នឹង​ត្រូវ​ប៉ះ​ពាល់ សូម្បី​តែ​ភ្នែក​ក៏​អាច​ត្រូវ​ឡើង​បាយ​ដែរ។
· សូម​កុំ​គិត​ថា អ្នក​ត្រូវ​បាន​ការ​ការពារ ពេល​នៅ​ក្នុង​ឡាន ឬ​ពេល​មើល​ទៅ​ក្រៅ​បង្អួច​ ព្រោះ​កាំ​រស្មី​ព្រះ​អាទិត្យ​អាច​ឆ្លង​កាត់​កញ្ចក់​បាន ដូច្នេះ​ត្រូវ​តែ​ការពារ​ខ្លួន​​របស់​​អ្នក ​ទោះ​បី​អ្នក​មិន​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ដោយ​ផ្ទាល់​ក៏​ដោយ។
· ត្រូវ​ទម្លាប់​លាប​ឡេ​ការពារ​រៀង​រាល់ ២ ម៉ោង​ម្ដង ឬ​បន្ទាប់ពី​ហែល​ទឹក និង​បែក​ញើស​ពេល​ហាត់​ប្រាណ។
· នៅ​ឲ្យ​ឆ្ងាយ​ពី​កម្ដៅ​ព្រះ​អាទិត្យ​នៅ​ពេល​ថ្ងៃ​កំពុង​ក្ដៅ​ខ្លាំង ហើយ​ព្យាយាម​នៅ​ក្នុង​ម្លប់​ឲ្យ​បាន​ច្រើន។
· បើ​អ្នក​ដេក​អាំង​ថ្ងៃ ទោះ​បី​ជា​ស្បែក​អ្នក​មាន​សម្បុរ​ដាំដែង​ក៏​ដោយ សូម​ចាំ​ថា​ត្រូវ​តែ​លាប​ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃ។

 

ស្វែង​យល់​ពី​កាំ​រស្មី UVA, UVB, SPF និង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ

 

ព្រះ​អាទិត្យ​ជា​របស់​ដែល​អស្ចារ្យ ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ ប៉ុន្តែ​គុណ​វិបត្តិ​របស់​វា​ក៏​យើង​មិន​អាច​មើល​រំលង​បាន​ដែរ។ កម្ដៅ​ព្រះ​អាទិត្យ ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ស្បែក​ឆាប់​ចាស់ និង ជំងឺ​មហា​រីក​ស្បែក។ យើង​ត្រូវ​ការពារ​ខ្លួន​យើង​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ប្រាកដ​ថា​យើង​អាច​រស់​នៅ​បាន​យូរ​ ប្រកប​ដោយ​សុខភាព​ល្អ។

 

ស្វែង​យល់​ពី​កាំ​រស្មី UVA, UVB, SPF និង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ

 

អត្ថបទ​ដោយ៖ អ្នក​ឯកទេស​សម្រស់ អ្នកស្រី Jacquie Carter នាយក​ផ្នែក​អាហារូបត្ថម្ភ​ខាង​ក្រៅ របស់​ក្រុមហ៊ុន Herbalife

ផលិតផល Herbalife មួយ​ចំនួន​មាន​មុខងារ​ការពារ​កម្ដៅ​ថ្ងៃ។