ឯក ស៊ីដេ នឹងលេចមុខក្នុងផលិតកម្មថ្មី បន្ទាប់ពីស្ងាត់មួយរយៈធំ

6 Videos


ឯក ស៊ីដេ បានបាត់មុខពីសិល្បៈជាយូរមកហើយ បន្ទាប់ពីមានពត៌មានថា លោកបានរៀបការស្ងាត់ៗជាមួយនារី ម្នាក់ នៅខេត្ត បាត់ដំបង ។ ថ្មីៗនេះស្រាប់តែ ឯក ស៊ីដេ បានលេចមុខសារជាថ្មី ថែមទាំងបានចុះកុងត្រាធ្វើជាតារា ចម្រៀងនៅក្នុងក្រុមហ៊ុន សីលា Records ដែលជាផលិតកម្ម ផលិតបទចម្រៀង Original ។ ការវិលត្រឡប់មកវិញរបស់ ឯក ស៊ីដេ លើកនេះ មិនដឹងថា តើអាចទាញបានប្រជាប្រិយភាពរបស់ខ្លួនឲ្យខ្លាំង ដូចកាលពីជិតដប់ឆ្នាំមុនឬយ៉ាងណានោះទេ ។

ឯក ស៊ីដេ នឹងលេចមុខក្នុងផលិតកម្មថ្មី បន្ទាប់ពីស្ងាត់មួយរយៈធំ

តាមរយៈរូបភាពជាច្រើនសន្លឹកនេះគឺបង្ហាញឲ្យឃើញថា ឯក ស៊ីដេ ទើបតែចុះកុងត្រាជាមួយផលិតកម្មនេះប៉ុណ្ណោះ។ជាក់ស្តែងនៅក្នុងផេករបស់ Seila Records ដែលបានបង្ហោះកាលពីពាក់កណ្តាលខែកក្កដាកន្លងមកនេះគឺបានសរសេរថា ស្វាគមន៍លោក ឯក ស៊ីដេ មកកាន់គ្រួសារ Seila Records ។ នៅក្នុងពេលឆាប់ៗខាងមុខនេះ ទស្សនិកជន នឹងបានឃើញវត្តមានថ្មីរបស់លោក ឯក ស៊ីដេ នៅក្នុងផលិតកម្មនេះ ។

ឯក ស៊ីដេ នឹងលេចមុខក្នុងផលិតកម្មថ្មី បន្ទាប់ពីស្ងាត់មួយរយៈធំ

គួរបញ្ជាក់ផងដែរថា លោក ឯក ស៊ីដេ ធ្លាប់បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង នៅពេលដែលលោកថតបទចម្រៀងឲ្យផលិតកម្មឆ្លងដែន ជាពិសេសរាល់ពេលដែលលោកចេញទៅសម្តែងនៅក្រៅប្រទេសម្តងៗគឺទទួលបានប្រជាប្រិយភាពខ្លាំង ដូច្នេះហើយទើបលោកមានឱកាសច្រើននៅក្នុងការចេញទៅ សម្តែងនៅក្រៅប្រទេស តែបើនិយាយពីការងារនៅក្នុងស្រុកវិញ ដូចជាមិនសូវខ្លាំងក្លានោះទេ ។

ឯក ស៊ីដេ នឹងលេចមុខក្នុងផលិតកម្មថ្មី បន្ទាប់ពីស្ងាត់មួយរយៈធំ

ឯក ស៊ីដេ ទើបតែរៀបការនៅក្នុងឆ្នាំ២០១៦ជាមួយនារីម្នាក់ នៅខេត្តបាត់ដំបងដោយស្ងាត់ៗ ស្ទើរតែគ្មាននរណាដឹងថា លោកបានរៀបការនោះទេ មានតែមិត្តភក្តិស្និទ្ធស្នាលប៉ុន្មាននាក់ប៉ុណ្ណោះ ដែលដឹងអំពីរឿង នេះ រហូតមកទល់ពេលនេះ ឯក ស៊ីដេ ក៏នៅពុំទាន់បង្ហាញមុខមាត់ពិតរបស់គូស្នេហ៍ ក៏ដូចជាសារភាពប្រាប់ថា លោកបាន រៀបការនោះដែរ ៕ អាលីណា

ឯក ស៊ីដេ នឹងលេចមុខក្នុងផលិតកម្មថ្មី បន្ទាប់ពីស្ងាត់មួយរយៈធំឯក ស៊ីដេ នឹងលេចមុខក្នុងផលិតកម្មថ្មី បន្ទាប់ពីស្ងាត់មួយរយៈធំ