ស៊ីងមិន សង្ឃឹម​ថា​ក្រុម F4 នឹង​អាច​ជួបជុំ​គ្នា​ក្នុង​ថ្ងៃ​មង្គលការ​ខ្លួន

តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​តៃវ៉ាន់ Ken Chu បាន​ចែក​ធៀប​ការ​ដល់​សមាជិក​ដទៃ​ទៀត​របស់​ក្រុម​ចម្រៀង F4 រួច​ហើយ។ លោក​ក៏​សង្ឃឹម​ថា ​ពួក​គេ​នឹង​អាច​ចូល​រួម​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​ផង​ដែរ។

 

ស៊ីងមិន សង្ឃឹម​ថា​ក្រុម F4 នឹង​អាច​ជួបជុំ​គ្នា​ក្នុង​ថ្ងៃ​មង្គលការ​ខ្លួន

នៅ​ថ្ងៃ​ទី​៣​ខែ​កញ្ញា​ខាង​មុខ តារា​សម្ដែង​ប្រុស Ken Chu និង​ Han Wen Wen នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី។ ធៀប​ការ​របស់​តារា​ទាំង​២​ ក៏​ត្រូវ​បាន​គេ​ទម្លាយ​នៅ​លើ​អ៊ីនធឺណិត​រួច​ហើយ​ដែរ។ បណ្ដាញ​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា តារា​វ័យ​៣៧​ឆ្នាំ​បាន​ចែក​ធៀប​ការ​ដល់​សមាជិក​ទាំង​៣​ផ្សេង​ទៀត​របស់​ក្រុម​ចម្រៀង F4 ដែល​រួម​មាន Jerry Yan, Vic Chou និងVanness Wu រួច​ហើយ។

 

តួ​រឿង “ស្នេហា​បួន​ដួង” បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​សង្ឃឹម​ថា​ បង​ប្អូន​របស់​ខ្ញុំ​នឹង​អាច​ឃើញ​ទិដ្ឋភាព​ដ៏​រីករាយ​បំផុត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ។ អាស្រ័យ​លើ​ការងារ​របស់​ពួក​គេ ពួក​យើង​មិន​ទាន់​ដឹង​ថា​អាច​ជួបជុំ​គ្នា​ឬ​អត់​ទេ”៕

 

ស៊ីងមិន សង្ឃឹម​ថា​ក្រុម F4 នឹង​អាច​ជួបជុំ​គ្នា​ក្នុង​ថ្ងៃ​មង្គលការ​ខ្លួន

 

ស៊ីងមិន សង្ឃឹម​ថា​ក្រុម F4 នឹង​អាច​ជួបជុំ​គ្នា​ក្នុង​ថ្ងៃ​មង្គលការ​ខ្លួន

 

ចុចអាន៖ស៊ីងមិន​ក្រុម F4 ​បញ្ចេញ​រូប​អម​ធៀប​ការ​ស្រស់​ស្អាត ត្រៀម​ចូល​រោង​ខែ​ក្រោយ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖lollipop