លោក ទេពរិន ដារ៉ូ ប៉ះដៃគូចាស់ សាច់រឿងមិនដឹង ជាល្អមើលយ៉ាងណា!

ភ្នំពេញ៖ អ្នកនាង អម្ពរ ទេវី ដែលជាតារាសម្ដែងស្រីជើងចាស់ដ៏មានប្រជាប្រិយភាព និងទោះជាអ្នកនាងឈប់ពីសិល្បៈ​ និងទៅរស់នៅក្រៅប្រទេសក្ដី តែការគាំទ្រពីសំណាក់បងប្អូនខ្មែរ ហាក់ដូចជាមិនថមថយនោះទេ។

ក៏ដូចជានាពេលនេះ អ្នកនាង ត្រូវបានអញ្ជើញចូលរួមសម្ដែង ក្នុងខ្សែភាពយន្ដមួយ ដែលមានចំនងជើង "ទឹកចិត្តម្តាយសម័យថ្មី" ដែលដឹកនាំដោយ អ្នកស្រី ពាន់ ភួងបុប្ផា និងរឿងនេះផ្ទាល់ ក៏ឃើញមានវត្ដមានទាំងតារាជើងចាស់ល្បីៗ និងវ័យក្មេងជាច្រើនរូប ចូលរួមសម្ដែងផងដែរ។ អ្វីដ៏គួរឲ្យចាប់អារម្មណ៍នោះ ដៃគូចាស់របស់អ្នកនាង អម្ពរ ទេវី ដែលធ្លាប់សម្ដែងរឿងជាមួយគ្នា កាលពីទស្សវត្សទី៨០ គឺលោក ទេរិន ដារ៉ូ ក៏បង្ហាញខ្លួននៅក្នុងរឿងថ្មីនេះដូចគ្នា។

នេះបើតាមទំព័រហ្វេសប៊ុករបស់លោក ទេពរិន ដារ៉ូ បានសឲ្យឃើញថា លោកពិតជាមានភាពសប្បាយរីករាយ និងសង្ឃឹមថា ទទួលការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ដោយលោកបានសម្ដែងជាមួយនឹងដៃគូចាស់របស់លោក គឺអ្នកនាង អម្ពរ ទេវី។ មួយវិញទៀត លោកក៏សូមអរគុណ ដល់អ្នកស្រី ពាន់ ភួងបុប្ជា ផងដែរ ដែលតាក់តែង និងផលិតសាច់រឿងនេះឡើង។

សូមមើលរូបភាពខាងក្រោម៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃ ១៤ សីហា កន្លងទៅនេះ អ្នកនាង អម្ពរ ទេវី បានមកដល់ទឹកដីកម្ពុជា និងទទួលបានគាំទ្រ ហើយភ្ញាក់ផ្អើលជាខ្លាំង ព្រោះអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនខ្មែរ នឹងបានមើលស្នាដៃក្នុងការសម្តែងរបស់ អ្នកនាងម្តងទៀត តាមរយៈរឿងថ្មី ចំណងជើងថា​"ទឹកចិត្តម្តាយសម័យថ្មី" ដែលដឹកនាំដោយ អ្នកស្រី ពាន់ ភួងបុប្ផា។

ដោយយោងតាមរូបថតជាច្រើនសន្លឹក របស់ទំព័រហ្វេសប៊ុកសិល្បករកម្ពុជា បានបង្ហាញឲ្យឃើញ នូវរូបសម្រស់របស់ អ្នកនាង អម្ពរ ទេវី យ៉ាងស្រស់សោភា ទោះបីពេលនេះនាងមានវ័យជ្រេបន្តិចក៏ដោយ។

ក្នុងនោះដែរ ទំព័រហ្វេសប៊ុកសិល្បករកម្ពុជា ក៏បានសរសេរបញ្ជាក់ដែរថា អ្នកនាង អម្ពរទេវី នឹងមកថតរឿង ទឹកចិត្តអ្នកម្តាយសម័យថ្មី មានរយៈពេលត្រឹម៣០ថ្ងៃតែប៉ុណ្ណោះ ហើយនេះក៏ជាវត្តមានដែលប្លែក និងគួរឲ្យចាប់អារម្មណ៍បំផុតក្នុងវិស័យភាពយន្តខ្មែរ ដែលអ្នកនាង សម្ពរទេវី បានបាត់មុខក្នុងវិស័យភាពយន្ត អស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload