តារា​ម៉ូឌែល​វ័យ ១២ ឆ្នាំ​ម្នាក់​កំពុង​​ធ្វើ​ឲ្យ​នារី​អាស៊ី​ជា​ច្រើន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍

តារាម៉ូឌែលវ័យ ១២ ឆ្នាំម្នាក់ដែលមានឈ្មោះថា William Franklyn-Miller កំពុងធ្វើឲ្យនារីអាស៊ីជាច្រើននាក់ជាពិសេសគឺ ជប៉ុន ចិន និងឥណ្ឌូណេស៊ី ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេ ។

គេចាប់ផ្ដើមល្បីល្បាញបំផុតក្រោយពីមាននារីសិស្សសាលាជប៉ុនម្នាក់បានបង្ហោះរូបគេនៅក្នុងបណ្ដាញសង្គម Twitter ដែលធ្វើឲ្យនារីដទៃទៀតចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយការបង្ហោះរូបថតនោះត្រឹមតែមួយយប់ប៉ុណ្ណោះ គណនី Instagram របស់ William កើនចំនួនអ្នក Follow រហូតទៅដល់ ១៥ម៉ឺននាក់ឯណោះ។

William បានប្រាប់សារព័ត៌មាន Dailymail ថា “ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលឃើញចំនួនអ្នក Follow គណនី Instagram និង Twitter របស់ខ្ញុំកើនឡើងជាគំហុកបែបនេះ ដែលដំបូងស្មានតែមានការ Hack ប៉ុន្តែមានអ្នកប្រាប់ខ្ញុំថា ខ្ញុំកំពុងតែមានអ្នកគាំទ្រជាច្រើននៅជប៉ុន ចិន និងឥណ្ឌូណេស៊ី។

ក្រោយការល្បីល្បាញនៅអាស៊ីត្រឹមតែមួយពព្រិចភ្នែក William ត្រូវបានកម្មវិធីទូរទស្សន៍នៅអាស៊ីចំនួន ៣ បានសម្ភាសគេតាមរយៈ Skype ចំណែកឯអ្នកគាំទ្ររបស់គេជាច្រើនបានស្នើសុំឲ្យគេទៅកាន់ប្រទេសរបស់ខ្លួន៕

  • តារា​ម៉ូឌែល​វ័យ ១២ ឆ្នាំ​ម្នាក់​កំពុង​​ធ្វើ​ឲ្យ​នារី​អាស៊ី​ជា​ច្រើន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:កំសាន្ត
Tags: