សណ្ឋាគារដ៏ធំអស្ចារ្យ មិនធ្លាប់មាន ត្រៀមបើកឆ្នាំ២០១៨

6 Videos


សណ្ឋាគារនេះឈ្មោះ ឌឺ អាប្រាស គូដាយ (The Abraj Kudai) ដែលស្ថិតក្រោមក្រសួងហិរញ្ញវត្ថុប្រទេសសាអ៊ូឌី អារ៉ាប៊ី ប្រើថវិកា ១០៣ លានដុល្លារ ជាសណ្ឋាគារមួយធំជាងគេ ប្រកបដោយអគារ ១២ មាន ១០.០០០ បន្ទប់ និង បន្ទប់អាហារ ៧០ កន្លែង ស្ថិតនៅក្នុងទីក្រុងម៉េកកៈ ។
សណ្ឋាគារដ៏ធំអស្ចារ្យ មិនធ្លាប់មាន ត្រៀមបើកឆ្នាំ២០១៨
ក្នុងសណ្នាគារនេះ មានជាន់សម្រាប់រាជវង្សានុវង្សមកស្នាក់ រួមទាំងទីលានចតឧទ្ធម្ភាគចក្រ និង បន្ទប់ប្រជុំដ៏ធំទៀតផង ។ សណ្ឋាគារ The Abraj Kudai បានឈ្នះការប្រកួតជាសណ្ឋាគារធំជាងគេលើពិភពលោក ។ បន្ថែមពីនេះនៅលើអគារមានគោមនៅធំជាងគេបំផុតលើពិភពលោក ដែលលក្ខណៈខាងក្នុងបានយកក្រុមហ៊ុន ពីប្រទេសអង់គ្លេស Areen Hospitality ដែលទទួលខុសត្រូវ Designer ។
សណ្ឋាគារដ៏ធំអស្ចារ្យ មិនធ្លាប់មាន ត្រៀមបើកឆ្នាំ២០១៨
តាមគម្រោងនឹងបើកដំណើរការនៅឆ្នាំ ២០១៧ ប៉ុន្តែដោយសារបញ្ហាសេដ្ឋកិច្ច ក៏ត្រូវប្រែប្រួលទៅឆ្នាំ ២០១៨ វិញ ។ មិនដឹងថាតម្លៃមួយបន្ទប់ ថ្លៃប៉ុន្មានទេ ប៉ុន្តែសណ្ឋាគារខ្នាតនេះទៅហើយ មិនថោកទេ… បើចង់ទៅចាប់ផ្តើមសន្សំប្រាក់ពីឥឡូវឱ្យហើយទៅ !!
សូរ្យរិទ្ធ (ត្រាវ៉ែល សានុក) Photo: Travel & Leisure

សណ្ឋាគារដ៏ធំអស្ចារ្យ មិនធ្លាប់មាន ត្រៀមបើកឆ្នាំ២០១៨
សណ្ឋាគារដ៏ធំអស្ចារ្យ មិនធ្លាប់មាន ត្រៀមបើកឆ្នាំ២០១៨