ឱខ្មែរអើយខ្មែរ! គេ​ដេញបាញ់​ដូច​សត្វ​

ខេត្តឧត្ត​រមាន​ជ័យ ៖ អាជ្ញាធរ​ថៃ​បានធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរចំនួន​​៤​នាក់​ នាំ​មក​ប្រគល់​​​​ឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ នៅ​មាត់ច្រក​ទ្វារ​​អន្តរជាតិ​​ជាំ កាលពី​វេលា​ម៉ោង​០៣​ និង៣០​នាទីរសៀល​​ថ្ងៃ​ទី​១៩ ​សីហា​ ២០១៦ ​ស្ថិតក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ ។

អ្នកទោស​ខ្មែរទាំង៤នាក់ ​១​-ឈ្មោៈ​ជិន ថន​ ​អាយុ​២៥​ឆ្នាំ ២-ឈ្មោៈ​ណំ ម៉ៅ​ ​អាយុ​២៣​ឆ្នាំ ​​៣​-ឈ្មោៈ​លី សុ​ភ័​ណ្ឌ​ ​​អាយុ​២៣​ឆ្នាំ
និង​​​ទី​៤-​ឈ្មោៈ​អ៊ុំ អាង​ ​អាយុ​៣៤​ឆ្នាំ ទាំង​៤​នាក់​​ ​រស់នៅ​ក្នុងភូមិ​ទួល​ប្រាសាទ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរ​មាន​ជ័យ ត្រូវ​បាន​ធ្វើការ​អប់រំ រួច​ឱ្យទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​នា​ថ្ងៃ​ដដែលនោះ ។

បើតាម​អ្នកទោស​​ម្នាក់​ ឈ្មោះ​អ៊ុំ អាង​ អាយុ​៣៤​ឆ្នាំ ​មានទីលំ​ភូមិ​ក្នុងទួល​ប្រាសាទ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរ​មាន​ជ័យ បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​១៧ ​ធ្នូ​ ២០១៤ នោះ ​​ខ្លួន​មាន​គ្នីគ្នា​មួយ​​ក្រុម ចូល​តាម​ច្រកជប់​រុន ឡើង​ភ្នំ​ដងរែក ឆ្លង​ដែន​ទៅ​ក្នុង​ទឹកដី​ថៃ រុករក​កាប់​ឈើ​គ្រ​ញួ​ង ​។

នៅ​រសៀល​ថ្ងៃ​ទី១៩ ​ធ្នូ​ ២០១៤ ​ទាហាន​ឈុត​ខ្មៅ​ថៃ​មួយ​ក្រុម​បាន​បាញ់រះម​កលើ​​ ក្នុង​ហេតុការណ៍​នោះ​ខ្លួន​មិន​​ដឹង​ថា មាន​អ្នក​រង​របួស​ ឬ​មាន​អ្នក​ស្លាប់​​ប៉ុន្មាន​នាក់់​ទេ  ដោយឡែក​ ​ពួក​ខ្លួន​ទាំង​៤​នាក់​ត្រូវ​ក្រុម​ទាហាន​ថៃ​ចាប់នាំ​​ទៅ​ដាក់គុក រហូត​មក​ទល់​ថ្ងៃ​ទី១៩ ​សីហា ​២០១៦ ​នេះ ​ទើបត្រូវអាជ្ញាធរ​ថៃ​ដោះ​លែង​វិញ​ ។