លោកតាកំសត់ស្នេហ៍ ទិញតុក្កតាសិច ជំនួសប្រពន្ធ ដឹងអី បែរជាយ៉ាប់លើសដើម!

ចិន៖ បុរសកំសត់ស្នេហ៍ម្នាក់ សុខចិត្ដចំណាយប្រាក់ជាង ២,៤០០ដុល្លារអាមេរិក ទិញកូនក្រមុំតុក្កតាសិច ដើម្បីជំនួសតំណែងប្រពន្ធ ដែលបានស្លាប់ដោយសារ ជំងឺមហារីក។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Zhang Wenliang អាយុ ៧០ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុង Chongzhou ខេត្ដ Sichuan បានរៀបការអស់ពេល ៤០ឆ្នាំមកហើយ ប៉ុន្ដែមិនមានកូនចៅនោះទេ។ នៅក្នុងនោះ ភរិយារបស់គាត់ បានលាចាកលោក កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីមានជំងឺមហារីកលំពែង ដែលគាត់មានជំងឺនេះតាំងពីឆ្នាំ ២០១៥មកម្ល៉េះ។

ជួបជាមួយនឹងលោកតា Zhang ដែលជាអតីតគ្រូពេទ្យ និងនាពេលនេះចូលនិវត្ដន៍ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា គាត់បានជួយអ្នកជំងឺជាច្រើន តែប្រពន្ធគាត់ គាត់បែរជាមិនអាចជួយអ្វីបានទាំងអស់។ បន្ទាប់ពីប្រពន្ធគាត់បានស្លាប់មួយខែ គាត់បានទិញ កូនក្រមុំសីលីកូនជាប្រភេទតុក្កតាសិច ក្នុងតម្លៃជា ២,៤០០ ដុល្លារអាមេរិក ដែលវាមានសមត្ថភាពបញ្ចេញសម្លេង និងអាចគ្រប់គ្រងសីតុណ្ហភាពដងខ្លួនបានផងដែរ ហើយគាត់ចាតុទុកវា ជាប្រពន្ធគាត់។

គាត់បានថ្លែងឲ្យដឹងថា គាត់មិនចង់នាំនាង (តុក្កតាសិច) ចេញទៅក្រៅនោះទេ គាត់គ្រាន់តែចង់រស់នៅជាមួយនឹង នាងនៅក្នុងផ្ទះ និងឃើញមុខនាងរាល់ថ្ងៃ ហើយមនុស្សជាច្រើន ប្រហែលជាត្រូវការតុក្កតានេះ ដើម្បីការកម្សាន្ដឬ តម្រូវការផ្សេងៗ តែសម្រាប់រូបគាត់វិញ គ្រាន់តែចង់បានមនុស្សម្នាក់ ដែលមានរូបរាងពិតប្រាកដ ដែលអាចសប្បាយរីករាយជាមួយគាត់ ដូចជាគាត់ កំពុងតែនឹកប្រពន្ធនោះឯង។ ជាមួយគ្នានោះ គាត់បានយកសំលៀកបំពាក់ប្រពន្ធគាត់ មកស្លៀកពាក់ឲ្យតុក្កតានេះផងដែរ។

អតីតគ្រូពេទ្យរូបនេះ បាននិយាយទៀតថា ក្រោយពីការទិញតុក្កតានេះ គាត់បានកាត់បន្ថយក្នុងការចូលរួមការងារសង្គម និងមិនអញ្ជើញមិត្ដភិក្ដឲ្យមក លេងផ្ទះផងដែរ។ ក្នុងករណីដែលពួកគេមក គាត់នឹងធ្វើការលាក់តុក្កតានេះទុក ដោយសារតែខ្លាចពួកគេ មើលងាយគាត់។

ទោះជាយ៉ាងណា រូបគាត់បានអះអាងថា ការតភ្ជាប់គ្នារបស់តុក្កតានេះ គឺមានសភាពអន់ ដែលនាពេលនេះ វាខូចទ្រង់ទ្រាយទៅហើយ បន្ទាប់ពីទិញបាន៦ខែ និងឃើញមានដុំពកចម្លែកផងដែរ នៅលើតុក្កតានេះ ហើយសូម្បីតែខ្សែភ្លើងក៏លេ​ចចេញ មកដែរ។ នាពេលនេះ គាត់បានសម្រេចចិត្ដ ប្ដឹងក្រុមហ៊ុនផលិតនេះហើយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

កាលពីខែមិថុនា កន្លងទៅនេះសម្រាប់គាត់ និង១សន្លឹកទៀត សម្រាប់មិត្តស្រីរបស់គាត់ ដែលជាតុក្កតាសិច។

ជាមួយគ្នានេះដែរ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត បានថតរូប បុរសវ័យក្មេងនោះ ជាមួយតុក្កតាសិច ដែលគាត់នាំទៅជាមួយ ប៉ុន្មានសន្លឹក ហើយបង្ហោះចែកចាយ ទៅលើបណ្តាញសង្គម របស់ប្រទេសចិន ដោយបានធ្វើឲ្យ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ជាច្រើនផ្សេងទៀត មានការភ្ញាក់ផ្អើល និងជជែកអំពីទំនាក់ទំនង របស់ពួកគេ ទាំង២នាក់ទៀតផង។

អ្នកលេងបណ្តាញសង្គមម្នាក់ បានបញ្ចេញមតិថា «បុរសវ័យក្មេងនេះ គឺខ្លាចមាននរណាម្នាក់ មកដណ្តើមយក មិត្តស្រី (តុក្កតាសិច) របស់គាត់ ដូច្នេះហើយទើបគាត់ឲ្យនាង អង្គុយនៅចុងគេបង្អស់... នេះគឺជាស្នេហ៍ពិត»។ ចំនែកឯអ្នកខ្លះទៀត បានឆ្ងល់ថា «ហេតុអ្វីបានជាគាត់ មិនឲ្យវែនតា 3D ទៅនាងពាក់ផង?»។

បើទោះបីជា មានមនុស្សជាច្រើន បានសើចចំអក និងឡកឡឺយ ឲ្យបុរសវ័យក្មេង រូបនោះក៏ដោយ ប៉ុន្តែតុក្កតាសិច ដែលគាត់នាំទៅមើលកុននោះ គឺជាតុក្កតា ដែលផលិតពី ជែលស៊ីលីកា (Silica Gel) មានតម្លៃថ្លៃ ហើយបុរសវ័យក្មេង មួយចំនួន មិនអាចមានលទ្ធភាព ទិញតុក្កតាប្រភេទនេះ យកមកប្រើឡើយ។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តថ្មី រឿង «Warcraft» នេះ រកចំណូលបានប្រមាណជា ៨.៤លានដុល្លារអាមេរិក ក្នុងការចាក់បញ្ចាំង នៅពាក់កណ្តាលយប់ ក្នុងប្រទេសចិន កាលពីម្សិលមិញនេះ ហើយបានបំបែកកំណត់ត្រា គ្រប់ពេលវេលាទាំងអស់ តែម្តង នៅលើ «Chinese Box Office»។ បន្ទាប់មក វារកចំណូលបានចំនួន ៤៥.៨លានដុល្លារអាមេរិក នៅថ្ងៃបើកសម្ពោធក្នុងប្រទេសចិន វ៉ាដាច់រឿង «The Mermaid» ដែលដឹកនាំដោយ ទិនហ្វី ឬ Stephen Chow ទៀតផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លោកតាកំសត់ស្នេហ៍ ទិញតុក្កតាសិច ជំនួសប្រពន្ធ ដឹងអី បែរជាយ៉ាប់លើសដើម!

លោកតាកំសត់ស្នេហ៍ ទិញតុក្កតាសិច ជំនួសប្រពន្ធ ដឹងអី បែរជាយ៉ាប់លើសដើម!

លោកតាកំសត់ស្នេហ៍ ទិញតុក្កតាសិច ជំនួសប្រពន្ធ ដឹងអី បែរជាយ៉ាប់លើសដើម!

លោកតាកំសត់ស្នេហ៍ ទិញតុក្កតាសិច ជំនួសប្រពន្ធ ដឹងអី បែរជាយ៉ាប់លើសដើម!

លោកតាកំសត់ស្នេហ៍ ទិញតុក្កតាសិច ជំនួសប្រពន្ធ ដឹងអី បែរជាយ៉ាប់លើសដើម!

លោកតាកំសត់ស្នេហ៍ ទិញតុក្កតាសិច ជំនួសប្រពន្ធ ដឹងអី បែរជាយ៉ាប់លើសដើម!