ថ្ងៃ​នេះ​ឆ្នាំ​មុន បងប្អូន​កូរ៉េ​ទាំង​២​ប្លោង​គ្រាប់​កាំភ្លើង​ធំ​ដាក់​គ្នា បន្ទាប់​ពី​ស្ងប់ស្ងាត់​បាន​តែ​១​ឆ្នាំ

South Korea holds its largest-ever artillery drills near its border with #NorthKorea pic.twitter.com/aBf3FCx5ii

— China Xinhua News (@XHNews) August 18, 2016

ថ្ងៃនេះឆ្នាំមុន ២០ សីហា ២០១៥ គឺជាថ្ងៃដែលបងប្អូនកូរ៉េទាំង២ មានការផ្ទុះអាវុធដាក់គ្នាឡើងវិញ បន្ទាប់ពីពួកគេបានរក្សាភាពស្ងប់ស្ងាត់ ក្នុងជម្លោះបងប្អូនបានត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ដោយកាលនោះ កូរ៉េខាងជើងបានប្លោងគ្រាប់កាំភ្លើងធំចូលកូរ៉េខាងត្បូងមុន ជាហេតុធ្វើឲ្យកូរ៉េខាងត្បូងត្រូវបង្ខំចិត្តជម្លៀសប្រជាជន ហើយបាញ់តបតវិញមួយចាស់ដៃ ។

មូលហេតុនៃការប៉ះទង្គិចគ្នានេះ កើតឡើងក្រោយពីទាហានកូរ៉េខាងត្បូង២នាក់ ជាន់មីនរបួសនៅក្បែរព្រំដែនប្រទេសទាំង២ ហើយទីក្រុងសេអ៊ូលចោទថា វាជាទង្វើរបស់ទីក្រុងព្យុងយ៉ាង ជាហេតុធ្វើឲ្យសេអ៊ូលបញ្ជាឲ្យមានការចាក់ផ្សាយឧគ្ឃោសនស័ព្ទ ប្រឆាំងរបបផ្ដាច់ការ Kim Jung Un នៅព្រំដែន ហើយវាជាទង្វើដែលលោក Kim ស្អប់ខ្លាំងបំផុត ដូច្នេះហើយបានជាឈានដល់ការផ្ទុះអាវុធដាក់គ្នា ។

ដើម្បីរំលឹកខួប១ឆ្នាំដល់ការប៉ះទង្គិចគ្នានេះ ទីក្រុងសេអ៊ូលបានធ្វើសមយុទ្ធបាញ់កាំភ្លើងមួយកាលពីថ្ងៃទី១៩ ដោយមានការចូលរួមពីកងវរសេនាតូច៤៩ក្រុម ប្រើកាំភ្លើងធំប្រភេទ K-9 និង K-55 ចំនួន៣០០ដើម ក្លាយជាសមយុទ្ធធំបំផុតមិនធ្លាប់មានប្រចាំប្រទេស ហើយវាត្រូវបានធ្វើឡើងក្នុងចម្ងាយត្រឹមតែ២៥០គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនប្រទេសទាំង២ ៕
ប្រភព៖ kqube

  • ថ្ងៃ​នេះ​ឆ្នាំ​មុន បងប្អូន​កូរ៉េ​ទាំង​២​ប្លោង​គ្រាប់​កាំភ្លើង​ធំ​ដាក់​គ្នា បន្ទាប់​ពី​ស្ងប់ស្ងាត់​បាន​តែ​១​ឆ្នាំ已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: