ប៉ូលិសបារាំង រឹបអូសបានសត្វសេះសមុទ្រងាប់ ២០០០ក្បាល ដែលកំពុងបញ្ជូនទៅកាន់វៀតណាម

(ប៉ារីស)៖ មន្ត្រីពន្ធគយបារាំងនៅថ្ងៃសុក្រ បានរឹបអូសសត្វសេះសមុទ្រងាប់ប្រមាណ២,០០០ក្បាល ជាសត្វដែលមានតម្លៃខ្ពស់ នៅក្នុងតំបន់អាស៊ី យកទៅប្រើប្រាស់ធ្វើជាថ្នាំបុរាណ និងធ្វើជាថ្នាំសម្រើបតណ្ហា នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ។
ប៉ូលិសបារាំង រឹបអូសបានសត្វសេះសមុទ្រងាប់ ២០០០ក្បាល ដែលកំពុងបញ្ជូនទៅកាន់វៀតណាម
សត្វសេះសមុទ្រងាប់ និងត្រូវបានហាលស្ងួតនេះ ត្រូវបានរកឃើញនៅថ្ងៃទី២៨ ខែកក្កដា និងថ្ងៃទី៨ ខែសីហា ដែលត្រូវបានគេលាក់ ក្នុងកញ្ចប់មួយបញ្ជូន តាមយន្តហោះមកពីប្រទេសហ្គីណេ ក្នុងគោលបំណងទៅកាន់ប្រទេសវៀតណាម។

មន្ត្រីពន្ធគយក្រុង Paris លោក Olivier Gourdon បានឲ្យដឹងថា សេះសមុទ្រ ជាសត្វដែលត្រូវបានការពារដោយអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិ លើសត្វជិតផុតពូជ ត្រូវបានរឹបអូសជាញឹកញាប់។ មន្ត្រីរូបនេះបន្តថា សត្វសេះសមុទ្រដែលតែងតែ ត្រូវបានជួញដូរពីប្រទេសនៅតំបន់អាហ្វ្រិក មកកាន់វៀតណាម ព្រមទាំងចិន និងជប៉ុនផងដែរ។

ក្រៅពីប្រើប្រាស់ជាថ្នាំបុរាណ និងថ្នាំសម្រើបតណ្ហា សត្វសេះសមុទ្រ ក៏ត្រូវបានគេលក់ឲ្យក្រុមភ្ញៀវទេសចរជាវត្ថុអនុស្សាវរីយ៍។

លោក Olivier Gourdon មិនបានបញ្ជាក់ពីតម្លៃ នៃសត្វសេះសមុទ្រដែលរឹបអូសបាននាពេលនេះនោះទេ ប៉ុន្តែនាពេលកន្លងទៅសត្វសេះសមុទ្រប្រមាណ ១៩,០០០ក្បាល ដែលបានរឹបអូសក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ដែលកំពុងបញ្ជូនតាមផ្លូវពីប្រទេសម៉ាហ្គាដាស្កា ទៅកាន់ទីក្រុងហុងកុង ត្រូវបានគេប៉ាន់ស្មាន់ថា មានតម្លៃប្រមាណ២០០,០០០អឺរ៉ូ (២២៥,០០០ដុល្លារសហរដ្ឋអាមេរិក)៕

ប្រភព៖ Fresh News

  • ប៉ូលិសបារាំង រឹបអូសបានសត្វសេះសមុទ្រងាប់ ២០០០ក្បាល ដែលកំពុងបញ្ជូនទៅកាន់វៀតណាម已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: