ទើបតែរៀបការបានជិតមួយខែ Wallace Huo និង Ruby Lin ត្រូវបង្ខំឱ្យនៅឆ្ងាយពីគ្នា

6 Videos


ក្រោយពីរៀបការបានជាងកន្លះខែ តារាសម្តែងល្បីឈ្មោះ Wallace Huo និង Ruby Lin ត្រូវបានកាលៈទេសៈបំបែកឲ្យនៅឆ្ងាយពីគ្នាទាំងមិនដាច់អាល័យ ។

ទើបតែរៀបការបានជិតមួយខែ Wallace Huo និង Ruby Lin ត្រូវបង្ខំឱ្យនៅឆ្ងាយពីគ្នា

យោងតាមសារព័ត៌មាន គេបានដឹងថា បច្ចុប្បន្ននេះ លោក Wallace កំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការថតរឿងភាគបុរាណចិន Ruyi’s Royal Love in the Palace ដែលលោកដើរតួជាស្តេច Qianlong ។ សម្រាប់ការដើរជាតួអង្គស្តេចនេះ លោក Wallace ត្រូវបានគេតម្រូវឲ្យកោរសក់ ហើយព្រោះតែលក្ខណៈសម្បត្តិ មហាជនមួយចំនួនលើកសរសើរថា លោកជាស្តេចសង្ហាជាងគេក្នុងប្រវត្តិសាស្ត្រចិន តែក៏មានការលើកឡើងបញ្ច្រាស់ដែរថា តើសង្ហាត្រង់ណាបើគ្មានសក់ផងនឹង ។

ទើបតែរៀបការបានជិតមួយខែ Wallace Huo និង Ruby Lin ត្រូវបង្ខំឱ្យនៅឆ្ងាយពីគ្នា

ការរស់នៅចាកឆ្ងាយគ្នានេះ ត្រូវបានមហាជនសន្និដ្ឋានថា វានឹងផ្តល់ភាពសោកសៅដល់នាង Ruby មិនស្ទើរទេ ព្រោះសព្វថ្ងៃនាងកំពុងតែពរពោះបីខែ ហើយមិនត្រឹមតែប៉ុណ្ណោះ រឿងភាគថ្មីនេះក៏សម្បូរឈុតឆាកស្នេហាសម្រាប់តួអង្គរបស់លោក Wallace ទៀតផង ។

ទើបតែរៀបការបានជិតមួយខែ Wallace Huo និង Ruby Lin ត្រូវបង្ខំឱ្យនៅឆ្ងាយពីគ្នា

គួររំឭកដែរថា នាង Ruby បានរៀបការនឹងលោក Wallace ក្រោយពីទាក់ទងគ្នាបានជាងបីខែ តែយ៉ាងណាក្តី អ្នកទាំងពីរធ្លាប់ទាក់ទងគ្នាជាមិត្តភក្តិធម្មតាជាង ១០ ឆ្នាំមកហើយ ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

ទើបតែរៀបការបានជិតមួយខែ Wallace Huo និង Ruby Lin ត្រូវបង្ខំឱ្យនៅឆ្ងាយពីគ្នាទើបតែរៀបការបានជិតមួយខែ Wallace Huo និង Ruby Lin ត្រូវបង្ខំឱ្យនៅឆ្ងាយពីគ្នាទើបតែរៀបការបានជិតមួយខែ Wallace Huo និង Ruby Lin ត្រូវបង្ខំឱ្យនៅឆ្ងាយពីគ្នាទើបតែរៀបការបានជិតមួយខែ Wallace Huo និង Ruby Lin ត្រូវបង្ខំឱ្យនៅឆ្ងាយពីគ្នា