បាត់ខ្លួន!​ គ្រាន់តែឃើញកង់ អស់សង្ឃឹមបាត់​

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា កាលពីវេលាម៉ោង០៩ និង៣០​នាទីស្ថិតត្រង់​​ចំណុច​រណ្ដៅ​ដី​បឹង​អូរ​បែក​ក្អម ក្នុង​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខ​​​កំពូល ខេត្តកណ្ដាល មានករណី​បុរសម្នាក់​ដោយសារតែស្រវឹងស្រា​យកមងទៅរាយ​ក្នុង​រណ្តៅ​ទឹក​ បណ្តាលឱ្យលង់ស្លាប់​ ។

ប្រភពឱ្យដឹងថា ជន​រង​គ្រោះ​ដែលស្លាប់​​ឈ្មោះ​​ម៉ៅ មាន ​អាយុ​៣៥​ឆ្នាំ ​ស្នាក់​នៅ​​កន្លែង​ឡឥដ្ឋ​ត្បូង​ពេជ្រ ​ភូមិ​ក្រោម​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ខេ​ត្ក​កណ្ដាល មុខរបរ​កម្មករ​ឡឥដ្ឋ​ ។

ប្រភពបន្តថា ជន​រង​គ្រោះជា​មនុស្ស​ញៀន​ស្រា​ ដោយផឹក​ជា​ប្រចាំ ។ លុះ​នៅ​ថ្ងៃ​កើតហេតុ​ ជន​រង​គ្រោះ​​ផឹក​​ស្រាដល់​ម៉ោង​០៤ និង៣០​នាទីថ្ងៃដដែល ​ក៏​បាន​យក​​មង​ទៅ​រាយ​នៅ​កន្លែង​កើតហេតុ ​ពេល​នោះ​ត្រូវប្រពន្ធ​ឃាត់​កុំឱ្យ​​ទៅ តែ​​មិន​ស្ដាប់​ ក៏​ជិះ​កង់​ចេញ
ទៅ​បាត់​ រហូត​ដល់​ម៉ោង​០៦យប់ មិនឃើញ​​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ។

ប្រពន្ធ​​ក៏​ចេញ​ទៅ​រក ដោយ​មាន​ទាំង​កម្មករ​ឡឥដ្ឋ​​ជា​ច្រើន​នាក់​ បាន​ជួយ​រក​​​រហូត​ម៉ោង០៩ និង៣០​នាទីយប់ ក៏​ប្រទះ​ឃើញ​កង់​​ជន​រង​គ្រោះបញ្ឈរ​នៅ​កន្លែង​កើតហេតុ សង្ស័យ​ទើប​នាំ​គ្នា​ចុះ​ទៅ​ក្នុង​​រណ្ដៅ​ដី​​រាវ ក៏ប្រទះ​​ឃើញសាកសព​​​​ ​ហើយ​សែង​សព​មក​តម្កល់​​នៅវត្ត​ព្រែក​អញ្ចាញ ។