ឡូយមែន៖ នារីខ្មែរវ័យក្មេង ដណ្តើមបានលេខ២ ក្នុងការប្រឡងនិយាយភាសាចិនឆ្នាំ២០១៦

កញ្ញា មីន ជីន ដែលបានធ្វើឱ្យទស្សនិកជនមួយចំនួនប្លែកអារម្មណ៍ និង ប្លែកភ្នែកដោយ សារតែនាងបានច្រៀងចម្រៀងភាសាចិនយ៉ាងពិរោះ និងបានបញ្ចេញក្បាច់រាំរបាំជនជាតិភាគ តិចចិនយ៉ាងទន់ភ្លន់ ល្វតល្វន់ និង រស់រវើកបំផុតនៅក្នុងការប្រគំតន្ត្រីនានានៅតាមស្ថានីយទូរ ទស្សន៍នោះ គឺថ្មីៗមកនេះនាងថែមទាំងប្រឡងជាប់ចំណាត់ថ្នាក់លេខ ២ នៅក្នុងកម្មវិធីជ្រើស រើស «អ្នកនិយាយភាសាចិនឆ្នើមក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ ២០១៦» ទៀតផង ។

ឡូយមែន៖ នារីខ្មែរវ័យក្មេង ដណ្តើមបានលេខ២ ក្នុងការប្រឡងនិយាយភាសាចិនឆ្នាំ២០១៦

 

ដែលកម្ម វិធីនេះរៀបចំឡើងដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពជា និង ស្ថានទូតចិនប្រចាំ កម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់ឧស្សាហកម្មទេសចរណ៍កម្ពុជា ក្នុងការត្រៀមខ្លួនទទួ លស្វាគមន៍ភ្ញៀវទេសចរចិន គឺ «China Ready» ។ កញ្ញា មីន ជីន បានប្រឹងប្រែងយកឈ្នះបេក្ខជន បេក្ខនារីជាច្រើនទៀតដែលបានដាក់ ពាក្យប្រឡងនៅទូទាំងប្រទេស ដោយនាងទទូលបានទូរស័ព្ទ Huawei P9 Plus មួយគ្រឿង ទូរទស្សន៍ LED ៥០ អ៊ីញ ១ គ្រឿង និង 21st Century audio-vsual library សរុបជាទឹកប្រាក់ចំនួន ១៧៦៩ ដុល្លារអាមេរិក ។

ឡូយមែន៖ នារីខ្មែរវ័យក្មេង ដណ្តើមបានលេខ២ ក្នុងការប្រឡងនិយាយភាសាចិនឆ្នាំ២០១៦

 

សូមរំឮកថា មុននេះមានអ្នកខ្លះឆ្ងល់ថា តើអ្នករាំរបាំ និង ច្រៀងចម្រៀងជាភាសាចិនរូប នេះមានប្រភពមកពីណាបានជាលេចមុខលេខមាត់ ហើយធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងទៅ លើសមត្ថភាពរបស់នាង ។ តាមពិតបច្ចុប្បន្ននេះកញ្ញា មីន ជីន គឺជាពិធីការិនីកាន់កម្មវិធីដល់ទៅ ៣ ឯណោះ គឺកម្មវិធី «Chinese Pop », «ព័ត៌មានកម្សាន្ត» និង កម្មវិធី «មរតកសិល្បៈខ្មែរ» នៅស្ថានីយទូរទស្សន៍ PPCTV និង CTV8 HD ដោយនិយាយជាភាសាចិន និង ភាសាខ្មែរ ។

ឡូយមែន៖ នារីខ្មែរវ័យក្មេង ដណ្តើមបានលេខ២ ក្នុងការប្រឡងនិយាយភាសាចិនឆ្នាំ២០១៦

 

ក្រៅពីការងារនៅក្នុងស្ថា នីយទូរទស្សន៍ហើយនោះ មីន ជីន ក៏មានការងារខាងក្រៅជាអ្នករបាំ ជាអ្នកចម្រៀងជាភាសាចិន និង ជាគ្រូបង្រៀនភាសាចិនផងដែរ ។ តាមរយៈលទ្ធផលនៃការប្រឡងក្នុងកម្មវិធី «អ្នកនិយាយ ភាសាចិនឆ្នើមក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ ២០១៦» នេះនឹងធ្វើឱ្យ មីន ជីន កាន់តែមានឈ្មោះ បោះសម្លេងបន្ថែមទៀតនៅក្នុងវិស័យសិល្បៈ ព្រោះកន្លងមករាល់ការសម្តែងនៅតាមកញ្ចក់ទូរទស្សន៍ នានា គឺតែងតែមានទស្សនិកជនគាំទ្រជាច្រើន ៕

ឡូយមែន៖ នារីខ្មែរវ័យក្មេង ដណ្តើមបានលេខ២ ក្នុងការប្រឡងនិយាយភាសាចិនឆ្នាំ២០១៦ ឡូយមែន៖ នារីខ្មែរវ័យក្មេង ដណ្តើមបានលេខ២ ក្នុងការប្រឡងនិយាយភាសាចិនឆ្នាំ២០១៦ ឡូយមែន៖ នារីខ្មែរវ័យក្មេង ដណ្តើមបានលេខ២ ក្នុងការប្រឡងនិយាយភាសាចិនឆ្នាំ២០១៦ ឡូយមែន៖ នារីខ្មែរវ័យក្មេង ដណ្តើមបានលេខ២ ក្នុងការប្រឡងនិយាយភាសាចិនឆ្នាំ២០១៦

ប្រភព ៖ pmhotnews

  • ឡូយមែន៖ នារីខ្មែរវ័យក្មេង ដណ្តើមបានលេខ២ ក្នុងការប្រឡងនិយាយភាសាចិនឆ្នាំ២០១៦已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: