ប៉ងរំលោភប្អូនថ្លៃ ត្រូវឪពុកក្មេងប្តឹងដាក់គុក

បុរសម្នាក់ត្រូវបាននគបាលចាប់ខ្លួន ដោយជាប់ចោទពីបទប៉ុនប៉ងចាប់រំលោភប្អូនថ្លៃខ្លួនឯង ហើយត្រូវបានឪពុកក្មេកប្តឹងប៉ូលីសឲ្យចាប់ខ្លួន នៅថ្ងៃទី ១៨ខែសីហា ឆ្នាំ២០១៦នេះ នៅភូមិ អូរតាថុក ឃុំថ្មពូន ស្រុព្រៃឈរ ខេត្តកំពង់ចាម ។

លោក កែវ សាងហ័ន អធិការនគរបាលស្រុកព្រៃឈរបានឲ្យដឹងថា នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៦ នគរបាលរបស់លោកបានទទួលពាក្យបណ្តឹងពីបុរសម្នាក់ឈ្មោះ ច្រឹង យី អាយុ ៥៧ ឆ្នាំនៅភូមិ អូរតាថុក ឃុំថ្មពូន ស្រុព្រៃឈរ ខេត្តកំពង់ចាម ដោយប្តឹងកូនប្រសារ ឈ្មោះ អេង ភារិទ្ធ អាយុ ៣៥ ឆ្នាំ ពីបទចាប់រំលោភប្អូនថ្លៃខ្លួនឯង ។ ឯនារីរងគ្រោះ ឈ្មោះ ស ន អាយុ ២១ ឆ្នាំ ។ ក្រោយពីទទួលពាក្យបណ្តឹងកងកម្លាំងនគរបាលស្រុក ក៏បានឃាត់ខ្លួន ឈ្មោះអេង ភារិទ្ធ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៦ នេះ ។

នាង ស ន បានឲ្យដឹងថា នៅវេលាម៉ោង ៨ កន្លះយប់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៦ នាងនៅផ្ទះ ម្នាក់ឯង និង ចងពុងសារ៉ុងចូលបន្ទប់ទឹកបំរ៉ុងងូតទឹក ពេលនោះក៏លេចមុខបងថ្លៃមកចូលបន្ទប់ទឹកចាប់នាងបី ហើយផ្តួលចាប់រំលោភ តែត្រូវនាងរើបំរាស់ និង ស្រែកទើបបងថ្លៃបញ្ឈប់សកម្មភាព ។

ប៉ងរំលោភប្អូនថ្លៃ ត្រូវឪពុកក្មេងប្តឹងដាក់គុក

 

ក្រោយពីបានទទួលពាក្យបណ្តឹង នគរបាលក៏ធ្វើការឃាត់ខ្លួន ឈ្មោះអេង ភារិទ្ធ យកមក សួរនាំ នៅចំពោះមុខសមត្ថកិច្ច បងថ្លៃល្មោភកាមរូបនេះក៏បានសារភាពថា គេពិតជាបានចាប់រំលោភប្អូនថ្លៃមែន តែមិនបានសម្រេចទេ ដោយនាងស្រែកខ្លាំងពេក។បច្ចុប្បន្នជនសង្ស័យជាបងថ្លៃនោះ ត្រូវបានសមត្ថកិច្ចក សាងសំណុំរឿងបញ្ចូនទៅតុលាការ៕

ប្រភព ៖ pmhotnews

  • ប៉ងរំលោភប្អូនថ្លៃ ត្រូវឪពុកក្មេងប្តឹងដាក់គុក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: