F4 អាចវិលជុំគ្នាម្តងទៀត ក្នុងមង្គលការ Ken Chu

6 Videos


តារាសម្តែងតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Ken Chu ឬ យើងស្គាល់ថា ស៊ីមិន តាមរយៈរឿង «ស្នេហា ៤ ដួង» នឹងដឹកដៃមិត្តស្រីជាទីស្រឡាញ់ នាង Han Wen Wen ចូលរោងជ័យដែលប្រារព្ធឡើងនៅកោះបាលីនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុននេះ ។

F4 អាចវិលជុំគ្នាម្តងទៀត ក្នុងមង្គលការ Ken Chu

រូបថត Pre-wedding ជាច្រើនរបស់អ្នកទាំងពីរក៏ត្រូវបានគេចែកចាយបន្តគ្នា លើបណ្តាញអ៊ីនធឺរណេតផងដែរកាលពីពេលថ្មីៗនេះ រួមទាំងលិខិតអញ្ជើញអាពាហ៍ពិពាហ៍ ដែលវាមានពណ៌ស្វាយ និង មានពាក្យខ្លីដ៏មានអត្ថន័យសរសេរលើនោះដែរថា «ជីវិតស្នេហាប្រៀបដូចជាដំណើរផ្សងព្រេង ដែលយើងមិនអាចដឹងមុនថា វានឹងបញ្ចប់នៅពេលណានោះទេ តែយើងនឹងគ្មានថ្ងៃអាចបំភ្លេចពេលដែលយើងចាប់ផ្តើមឡើយ» ។

F4 អាចវិលជុំគ្នាម្តងទៀត ក្នុងមង្គលការ Ken Chu

មុននេះបន្តិច គេក៏បានដឹងដែរថា លោក ស៊ីមិន បានផ្ញើលិខិតអាពាហ៍ពិពាហ៍ជូនដល់សមាជិកក្រុម F4 ផ្សេងទៀតដែលរួមមាន លោក Jerry Yan (តាវ មិញស៊ឺ) លោក Vic Chou (គូ ចាឡឺយ) និង លោក Vanness Wu (មីង ជូ) ផងដែរ ។ លោកបាននិយាយដែរថា «ខ្ញុំសង្ឃឹមថាបងប្អូនជិតស្និទ្ធខ្ញុំនឹងមកធ្វើជាសាក្សីនៃថ្ងៃមង្គលនេះ ព្រោះបើយោងតាមការងារសព្វថ្ងៃរបស់យើងទាំង ៤ ខ្ញុំមិនទាន់ដឹងថា ថ្ងៃយើងអាចជុំគ្នាទៀតទេ» ។

F4 អាចវិលជុំគ្នាម្តងទៀត ក្នុងមង្គលការ Ken Chu

គួររំឭកដែរថា រឿងភាគ «ស្នេហា ៤ ដួង» បានល្បីរន្ទឺយ៉ាងខ្លាំងក្នុងបណ្តាប្រទេសនៅអាស៊ីជាច្រើន ដែលរួមទាំងនៅប្រទេសកម្ពុជាផងដែរ អំឡុងពេលចាក់បញ្ចាំងនៅឆ្នាំ ២០០១ ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

F4 អាចវិលជុំគ្នាម្តងទៀត ក្នុងមង្គលការ Ken ChuF4 អាចវិលជុំគ្នាម្តងទៀត ក្នុងមង្គលការ Ken ChuF4 អាចវិលជុំគ្នាម្តងទៀត ក្នុងមង្គលការ Ken Chu