នារីម្នាក់ថាឱ្យ ប៉ុបពី ចុកទ្រូងស្ទើរក្អួតឈាម

6 Videos


តារាសម្តែងភេទទី ៣ ដែលទស្សនិកជនធ្លាប់ស្គាល់ថា ប៉ុបពី នោះបានបង្ហាញពីអារម្មណ៍ខឹង សម្បាយ៉ាងខ្លាំងនៅក្រោយពេលដែលនារីម្នាក់បានចូលបញ្ចេញយោបល់មើលងាយរូបនាងចំៗថាជាខ្ទើយគ្មានមនុស្សប្រុសណាស្រឡាញ់នោះឡើយ ។

នារីម្នាក់ថាឱ្យ ប៉ុបពី ចុកទ្រូងស្ទើរក្អួតឈាម

ថ្មីៗនេះកញ្ញា ប៉ុបពី បានបង្ហោះសារមួយបង្ហាញពីអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង ចំពោះសម្តីនារីម្នាក់ដែលប្រើ Account ហ្វេសប៊ុកដែលមានឈ្មោះថា Ko Ko បានចូលទៅ Comment ក្នុងគណនីហ្វេសប៊ុករបស់នាង ដោយមើលងាយនាងចំៗថា « គ្មានមនុស្សប្រុសណាស្រឡាញ់ខ្ទើយទេចាំទុកទៅ ទោះខ្ទើយម្នាក់ហ្នឹងស្អាតយ៉ាងណាក៏មនុស្សប្រុសគូនឹងមនុស្សស្រី» ។

នារីម្នាក់ថាឱ្យ ប៉ុបពី ចុកទ្រូងស្ទើរក្អួតឈាម

ក្រោយពីកញ្ញា ប៉ុបពី បង្ហាញពីពាក្យវាយប្រហារពីសំណាក់គណនីខាងលើជាសារធារណៈរួចមកឃើញថា នាងទទួលបានការលើកទឹកចិត្តច្រើនពីសំណាក់មហាជនដែលស្រឡាញ់ចូលចិត្តនាង ។ ចំណែកឯគណនីដែលវាយប្រហារ ប៉ុបពី ខាងលើក៏ទទួលបានពាក្យវាយបកខ្លាំងៗទៅវិញយ៉ាងចាស់ដៃផងដែរ ៕ ជួន នូវ

នារីម្នាក់ថាឱ្យ ប៉ុបពី ចុកទ្រូងស្ទើរក្អួតឈាមនារីម្នាក់ថាឱ្យ ប៉ុបពី ចុកទ្រូងស្ទើរក្អួតឈាមនារីម្នាក់ថាឱ្យ ប៉ុបពី ចុកទ្រូងស្ទើរក្អួតឈាមនារីម្នាក់ថាឱ្យ ប៉ុបពី ចុកទ្រូងស្ទើរក្អួតឈាមនារីម្នាក់ថាឱ្យ ប៉ុបពី ចុកទ្រូងស្ទើរក្អួតឈាមនារីម្នាក់ថាឱ្យ ប៉ុបពី ចុកទ្រូងស្ទើរក្អួតឈាម