ចិនបង្អួតសម្រស់ «រថក្រោះបើកលើទឹកប្រភេទថ្មី» ក្នុងសមុទ្រចិនខាងត្បូង

រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញសព្វាវុធយោធាថ្មី ដែលជាប្រភេទរថក្រោះអាចបើកលើទឹកនៅក្នុងសមុទ្រចិខខាងត្បូង។ វត្តមានសព្វាវុធនេះ ត្រូវបានបង្ហាញឡើង ក្នុងសមយុទ្ធយោធាលើវិញ្ញាសារនៃចូលចតរយៈចម្ងាយឆ្ងាយ។

ការសែតចិន People’s Daily បានចុះផ្សាយនៅថ្ងៃសុក្រ ទី១៩ ខែសីហានេះ ដោយបានពណ៌នាជាមួយរូបភាពប្រាំពីរសន្លឹកនៃសព្វាវុធថ្មីរបស់ក្រុងប៉េកាំងយ៉ាងដូច្នេះថា «រថក្រោះបើកលើទឹកដែលត្រូវបានរចនាម៉ូដថ្មីមួយគ្រឿង ត្រូវបានបង្ហាញនៅក្នុងសមយុទ្ធនៃការចូលចត រយៈពេលបួនថ្ងៃ ដែលដឹកនាំដោយកងនាវាសមុទ្រចិនខាងត្បូង។ សមយុទ្ធនោះ បានចាប់ផ្តើមពីថ្ងៃទី១៤ ខែសីហាកន្លងទៅ»។

សូមជម្រាបផងដែរថា រយៈពេលចុងក្រោយនេះ រដ្ឋាភិបាលប៉េកាំង បានធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់នៅក្នុងសមុទ្រចិនខាងត្បូង ដោយក្រុងប៉េកាំង បានអះអាងថា ធ្វើឡើងតាមទម្លាប់របស់ខ្លួនដើម្បីបង្កើនសមត្ថភាពយោធាក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងបច្ចុប្បន្ន ខណៈ មជ្ឈដ្ឋានអន្តរជាតិ មើលឃើញថា ជាសកម្មភាពមួយដែលអាចប្រែក្លាយសមុទ្រចិនខាងត្បូងទៅជាតំបន់យោធូបនីយកម្ម។

អ្វីគួរកត់សម្គាល់នោះ ការបញ្ចេញសកម្មភាពយោធាញឹកញាប់របស់ចិន ត្រូវបានគេសង្កេតឃើញថាធ្វើឡើង បន្ទាប់ពីតុលាការអន្តរជាតិក្រុងឡាអេ បានប្រកាសសាលក្រមសំណុំរឿងសមុទ្រចិនខាងត្បូងតាមបណ្តឹងរបស់ហ្វីលីពីន នៅថ្ងៃទី១២ ខែកក្កដា ដោយបកស្រាយថា សកម្មភាព និងការទាមទាររបស់ចិនក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋានផ្នែកច្បាប់ ពោលគឺបានបំពានច្បាប់អន្តរជាតិ។ តែភ្លាមៗនោះ មេដឹកនាំកំពូលៗចិន បានប្រកាសមិនអនុវត្ត និងការពារអធិបតេយ្យខ្លួនតាមគ្រប់មធ្យោបាយ។ ជាពិសេសនោះ រដ្ឋមន្ត្រីការពារជាតិចិន បានប្រកាសរហូតដល់ឲ្យប្រជាជន និងទាហានត្រៀមខ្លួនសម្រាប់សង្គ្រាមនៅសមុទ្រទៀតផង៕

ប្រភព៖ ថ្មីៗ


ចិនបង្អួតសម្រស់ «រថក្រោះបើកលើទឹកប្រភេទថ្មី» ក្នុងសមុទ្រចិនខាងត្បូង

អ្នកគាំទ្រថា វិចិត្រករប្រេស៊ីលម្នាក់សមនឹងទទួលមេដាយមាស សំរាប់ផ្ទាំងគំនូរដ៏អស្ចារ្យរបស់គាត់ ស្វាគមន៍ព្រឹត្តិការណ៍កីឡាអូឡាំពិករ៉ៃយូ

ចិនបង្អួតសម្រស់ «រថក្រោះបើកលើទឹកប្រភេទថ្មី» ក្នុងសមុទ្រចិនខាងត្បូង

សាំណាស់យើងហ្នឹង! ពេញក្លោះហើយ នៅឡឹកឡក់ដូចកូនក្មេងទៀត