មន្ទីរ​បញ្ចកោណ​អាមេរិក​ចំណាយ​ប្រាក់​៦.៥​ពាន់​ពាន់​លាន​ដុល្លារ ទាំង​គ្មាន​ឯកសារ​បញ្ជាក់

របាយការណ៍ថ្មីរបស់ក្រុមអធិការកិច្ចទូទៅសម្រាប់ឆ្នាំ២០១៥បង្ហាញថា សវនកម្មលើក្រសួងការពារជាតិអាមេរិក មិនមានភាពសុក្រឹតទេ ជាក់ស្ដែងមន្ទីរបញ្ចកោណអាមេរិក មិនអាចទទួលខុសត្រូវ ចំពោះការចំណាយប្រាក់ដល់ទៅ៦៥ពាន់ពាន់លានដុល្លារ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ។
មន្ទីរ​បញ្ចកោណ​អាមេរិក​ចំណាយ​ប្រាក់​៦.៥​ពាន់​ពាន់​លាន​ដុល្លារ ទាំង​គ្មាន​ឯកសារ​បញ្ជាក់
យោធាមិនអាចផ្ដល់ឲ្យ នូវឯកសារបង្ហាញពីតម្លាភាព ភាពជាក់លាក់ ភាពពេញលេញ និងឯកសារភ្ជាប់ ដើម្បីពន្យល់ពីការចាយប្រាក់រាប់ពាន់ពាន់លានដុល្លារអាមេរិក គិតប្រចាំឆមាស និងក្នុងពេញមួយឆ្នាំទេ ជាក់ស្ដែងយោធាអាមេរិកចាយប្រាក់ខុសអស់២៨ពាន់ពាន់លាន ចំពោះរបាយការណ៍របស់ខ្លួន នេះបើគិតក្នុងមួយឆមាសនៃឆ្នាំ២០១៥ប៉ុណ្ណោះ ហើយបើគិតក្នុងមួយឆ្នាំពេញវិញ ចំនួនប្រាក់ដល់ទៅ៦.៥ពាន់ពាន់លានដុល្លារ ត្រូវបានចំណាយទាំងគ្មានឯកសារបញ្ជាក់ច្បាស់លាស់ ។

ក្នុងឆមាសទី៣ មានលិខិតចំណាយប្រាក់ (Journal voucher) ដល់ទៅ៦៤៣២១ច្បាប់ ហើយបើគិតក្នុងដំណាច់ឆ្នាំវិញ វាមានដល់ទៅ១៤២៣៥៥ច្បាប់ ប៉ុន្តែមានតែ៧០៨៣ច្បាប់ប៉ុណ្ណោះ ដែលមានឯកសារបញ្ជាក់ត្រឹមត្រូវ និងឯកសារលម្អិតបញ្ជាក់ពីចរន្តទិញលក់ (Transactions) ។

ក្នុងនោះដែរ ក្រុមអធិការកិច្ចទូទៅក៏បានរកឃើញថា ទិន្នន័យ១៦៥១៣ច្បាប់ នៃទិន្នន័យ១.៣លានផ្សេងទៀត ត្រូវបានលុបចេញពីប្រព័ន្ធកញ្ចប់ថវិកាមន្ទីរបញ្ចកោណ ក្នុងកំឡុងឆមាសទី៣នៃឆ្នាំ២០១៥ ទាំងគ្មានមូលហេតុសម្អាង និងការបញ្ជាក់ច្បាស់លាស់ ៕
ប្រភព៖ kqube

  • មន្ទីរ​បញ្ចកោណ​អាមេរិក​ចំណាយ​ប្រាក់​៦.៥​ពាន់​ពាន់​លាន​ដុល្លារ ទាំង​គ្មាន​ឯកសារ​បញ្ជាក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: