មីយ៉ាន់ម៉ាផ្សារភ្ជាប់ទំនាក់ទំនងជាមួយចិនឡើងវិញ

ទីប្រឹក្សាជាតិមីយ៉ាន់ម៉ាលោកស្រី អ៊ុង សាន ស៊ូជី បានចាប់ផ្តើមបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃទៅកាន់ប្រទេសចិន។ នេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកទី៣របស់លោកស្រី ស៊ូជី ក្រោយ ពេលលោកស្រីឡើងកាន់តំណែងកាលពីខែមីនា ឆ្នាំ២០១៦។

កន្លងមកចិនបានស្វាគមន៍លោកស្រី អ៊ុងសាន ស៊ូជី ទស្សនកិច្ចទៅកាន់ចិនជាលើកទីមួយកាលពីខែមិថុនា ឆ្នាំ២០១៥ ក្នុងនាមជាមេដឹកនាំគណបក្សប្រឆាំង មីយ៉ាន់ម៉ា។ វាយតម្លៃពីដំណើរទស្សនកិច្ចនោះសារព័ត៌មាន Stratfor បានផ្សព្វ ផ្សាយនូវអត្ថបទមួយថា ដំណើរទស្សន កិច្ចរបស់លោកស្រី ស៊ូជី គឺជាការអនុវត្ត គោលនយោបាយការបរទេសពង្រីកទំនាក់ ទំនងដែលរដ្ឋាភិបាលបានខិតខំ។

មីយ៉ាន់ម៉ាផ្សារភ្ជាប់ទំនាក់ទំនងជាមួយចិនឡើងវិញ
មន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា និងចិនជួបប្រជុំដើម្បីពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ នាពេលកន្លងមក

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន របស់លោកស្រីស៊ូជីកើតឡើងចំពេល ដែល ចិនបានប្រកាសថា ចិននៅតែមានការប្រុងប្រយ័ត្នចំពោះរដ្ឋាភិបាលថ្មីមីយ៉ានម៉ា។កន្លងមកទំនាក់ទំនងរវាងមីយ៉ាន់ម៉ានឹងចិនបានធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក ក្រោយពេលដែលមីយ៉ាន់ម៉ាបានលុបចោលគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ក្រុមហ៊ុនចិន។

ក្នុងពេលជាមួយគ្នានេះក្រោយពេល រដ្ឋាភិបាលថ្មីទទួលបានជោគជ័យជាបន្ត បន្ទាប់នៅក្នុងគោលនយោបាយដឹកនាំក៏ មិនអាចខ្វះចិនបានឡើយ ដោយចិនមានឥទ្ធិពលជាច្រើនទសវត្សនៅក្នុងប្រទេស មីយ៉ាន់ម៉ា។ កន្លងមករដ្ឋាភិបាលទទួលបាន ជោគជ័យនៅក្នុងការចុះកិច្ចព្រមព្រៀងជាមួយក្រុមជនជាតិភាគតិចនៅជាប់ព្រំដែនភាគខាងជើងមីយ៉ាន់ម៉ា និងការអភិវឌ្ឍ សេដ្ឋកិច្ចដែលនៅទន់ខ្សោយ។ ប៉ុន្តែអ្នក នយោបាយនៅទីក្រុងណៃពីដោបានចាត់ ទុកថា រាល់ការអភិវឌ្ឍគឺមិនអាចខ្វះចិន បានឡើយ។ នៅក្នុងវិស័យជាច្រើនមីយ៉ាន់ ម៉ាត្រូវការចិនជួយជាចាំបាច់។ ចិនត្រូវបាន គេសន្និដ្ឋានថាជាប្រទេសមានឥទ្ធិពលទៅលើប្រទេសមីយ៉ាន់ម៉ាដដែល។

នៅពេលនេះលោកស្រីស៊ូជីបានខិតខំដោះស្រាយរាល់ក្តីបារម្ភរបស់ចិនចំពោះមីយ៉ាន់ម៉ានាពេលកន្លងមក។ ក្នុងនោះ មីយ៉ាន់ម៉ានឹងការពារក្រុមហ៊ុនវិនិយោគ របស់ចិននៅក្នុងទឹកដីរបស់ខ្លួន។ នៅពេល នេះផលប្រយោជន៍របស់ប្រទេសទាំងពីរ នឹងជួយកាត់បន្ថយនិងផ្សះផ្សាទំនាក់ទំនងដែលបានប្រេះឆានាពេលកន្លងមក៕ ម៉ែវ សាធី

មីយ៉ាន់ម៉ាផ្សារភ្ជាប់ទំនាក់ទំនងជាមួយចិនឡើងវិញ

ប្រភព៖ Nokorwatnews

  • មីយ៉ាន់ម៉ាផ្សារភ្ជាប់ទំនាក់ទំនងជាមួយចិនឡើងវិញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: