ប្រទេសចិននិងប្រទសរុស្ស៊ីកំពុងតែប្រជែងអំណាចដ៏គ្រោះថ្នាក់ជាមួយសហរដ្ឋអាមេរិក

តាមសារព័ត៌មាន The Atlantic របស់ អាមេរិកបានផ្សាយថា ប្រការដែលចិនពង្រីក អំណាចនៅសមុទ្រចិនខាងត្បូងត្រូវបាន ព្យាករជាយូរណាស់មកហើយ។ ក្រុមអ្នក វិភាគបញ្ជាក់ថា សង្គ្រាមត្រជាក់ថ្មីដែលលេច ធ្លោរបស់ចិនកំពុងតែជំរុញអាមេរិកឲ្យចាកចេញពីសមុទ្របាស៊ីហ្វីកគឺជារឿងមិនអាចបញ្ចៀសបាន។

នៅក្នុងកំពង់ផែដែលតែងតែស្ងប់ស្ងាត់នៅឆ្នេរសមុទ្រ Palawan ជាប្រជុំកោះស្ថិតនៅតំបន់ភាគខាងលិចហ្វុីលីពីនមាននាវាចេញចូលជាច្រើនគ្រឿងនៅចម្ងាយពីឆ្នេរសមុទ្រនេះប្រមាណ៣០គឺឡូម៉ែត្រគឺជា កន្លែងប្រជែងគ្នាប្រកបដោយគ្រោះថ្នាក់ ដែលចាប់ផ្តើមឡើងដោយប្រទេសចិនបាន គូសផែនទីថ្មីដើម្បីគ្រប់គ្រងទៅលើតំបន់ជាច្រើននៅទីនោះ។ ក្នុងនោះមានគំនូស បន្ទាត់៩កំណាត់ដែលតុលាការអន្តរជាតិបានច្រានចោលមិនទទួលស្គាល់កន្លងមក។ បន្ទាត់ផ្លូវដែលចិនបានកំណត់គឺគ្របដណ្តប់ លើផ្លូវសេដ្ឋកិច្ចពិភពលោករហូតដល់ទៅ៤០ភាគរយ។
ប្រទេសចិននិងប្រទសរុស្ស៊ីកំពុងតែប្រជែងអំណាចដ៏គ្រោះថ្នាក់ជាមួយសហរដ្ឋអាមេរិក
សារព័ត៌មាន Atlantic បានវាយតម្លៃថា ប្រការដែលចិនពង្រីកអំណាចនិងវាតទីគ្រប់ គ្រងសមុទ្រចិនភាគខាងត្បូងនោះដោយសារតែទីនោះជាកន្លែងដែលសម្បូរទៅដោយ ធនធានធម្មជាតិរ៉ែគ្រប់ប្រភេទនៅបាត សមុទ្រដែលប្រទេសតូចៗក្នុងតំបន់មិនទាន់ មានសមត្ថភាពខួងយក។ មួយវិញទៀត ការដែលចិនគ្រប់គ្រងបានតំបន់សមុទ្រខាង លើជាទីលានមួយដ៏រឹងមាំសម្រាប់ទប់ស្កាត់ អាមេរិកមិនឲ្យចូលមកទីនេះបាន។

អាវុធគ្រប់ប្រភេទដែលចិនបានបង្ហាញជាសាធារណៈនាពេលកន្លងមកជាអាវុធការ ពាររយៈចម្ងាយឆ្ងាយមធ្យមអាចវាយប្រហារ ទៅលើគោលដៅនៅចម្ងាយ១.៥០០គីឡូម៉ែត្រពេលនេះបានដាក់ពង្រាយគំរាម កំហែងដល់អាមេរិកឲ្យដកខ្លួនចេញពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង។

ជាមួយគ្នានេះក្រុមអ្នកឯកទេសចិនបាន បញ្ជាក់ថា កម្លាំងទាហានចិនបានត្រៀម លក្ខណៈរួចជាស្រេចដើម្បីធ្វើសង្គ្រាមជា មួយអាមេរិកក្នុងពេលដែលអាមេរិកលូក ដៃកាន់តែជ្រៅចូលក្នុងវិវាទធ្វើឲ្យចិនបាត់បង់ផលប្រយោជន៍ជាច្រើន។

ទូរទស្សន៍ CCTV បានផ្សព្វផ្សាយពីកាំជ្រួចមីស៊ីលប្រភេទ DF-16 ដែលអាចបាញ់ បានចម្ងាយរហូតដល់ទៅ១ម៉ឺនគីឡូម៉ែត្រ អាចវាយប្រហារទៅលើទីតាំងនានារបស់ អាមេរិក។ មីស៊ីលខាងលើក៏បានបំពាក់ ក្បាលគ្រាប់បរមាណូផងដែរ។

ប្រទេសចិននិងប្រទសរុស្ស៊ីកំពុងតែប្រជែងអំណាចដ៏គ្រោះថ្នាក់ជាមួយសហរដ្ឋអាមេរិក

ក្រៅពីនេះចិនបានបង្ហាញមីស៊ីល DF -21 ដែលមានរហស្សនាមថា «អ្នកពិឃាត នាវាផ្ទុកយន្តហោះ» សម្រាប់វាយប្រហារទៅលើនាវាផ្ទុកយន្តហោះអាមេរិកដែល កំពុងតែឈរជើងនោះ។

កន្លងមកចិនបានព្រមានដល់អាមេរិក ថា រាល់នាវារបស់អាមេរិកនៅសមុទ្រចិនភាគខាងត្បូងនឹងមិនមានផ្លូវវិលត្រឡប់ ថយក្រោយវិញឡើយប្រសិនបើផ្ទុះសង្គ្រាម នៅទីនេះមែននោះ។

កន្លងមកអាមេរិកពិបាកជ្រៀតជ្រែកចូល ក្នុងវិវាទរវាងចិននឹងប្រទេសនៅក្នុងតំបន់ ប៉ុន្តែពេលនេះអាមេរិកមានហេតុផលគ្រប់គាន់ដើម្បីដាក់គំនាបទៅលើចិនដោយពឹងផ្អែកទៅលើច្បាប់តុលាការដែលបានចេញហើយនោះ។

ទាំងនោះហើយបើទោះបីពេលនេះចិនបានច្រានចោលសេចក្តីសម្រេចរបស់តុលា ការអាជ្ញាកណ្តាល ដោយចិននៅតែបន្ត សកម្មភាពនៅសមុទ្រចិនខាងត្បូងដដែល។ មិនត្រឹមតែប៉ុណ្ណោះចិនក៏បានស្នើដល់ ប្រទេសជិតខាងមិនត្រូវលូកដៃចូលក្នុង វិវាទទាំងនោះឡើយ។ ការដែលចិនមានសកម្មភាពបែបនេះដោយសារតែចិនមានកម្លាំងទាហាននិងអាវុធទំនើបៗជាច្រើនដើម្បីពង្រឹងអំណាចនៅក្នុងតំបន់។

រយៈពេលជាង៣ទសវត្សរ៍កន្លងមក ចិនបានខិតខំពង្រឹងទាំងវិស័យសេដ្ឋកិច្ច និងយោធា ហើយបាន «លាក់ខ្លួនរង់ចាំ ឱកាស» ពេលនេះចិនបានបង្ហាញពីកម្លាំងនយោបាយយោធារបស់ខ្លួននៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។ ប៉ុន្មាន ឆ្នាំចុងក្រោយនេះចិនបានពង្រីកឥទ្ធិពល នៅទ្វីបអាហ្វ្រិកដោយផ្ដល់ជំនួយជាច្រើននៅទីនោះ។ លើសពីនេះទៅទៀតមេដឹក នាំចិនតាំងពីប្រធានាធិបតី ហូ៊ជីន តាវ រហូតដល់ប្រធានាធិបតី ស៊ី ជីនពីង ក៏បានបំពេញទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិកក្នុង គោលដៅពង្រឹងទំនាក់ទំនងចិន-អាហ្វ្រិកឱ្យកាន់តែមានសភាពល្អប្រសើរឡើងដែរ។

នៅក្នុងតំបន់អាស៊ីវិញចិនបានពង្រីក អំណាចបញ្ចេញកម្លាំងយោធាគំរាមកំហែង ដល់ប្រទេសជិតខាង ពិសេសការប្រកាស គ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូង រហូតដល់ទៅ៩០ភាគរយគ្របដណ្ដប់លើ ដែនអធិបតេយ្យប្រទេសជាច្រើនបង្កឱ្យ មានជម្លោះកាន់តែតានតឹងខ្លាំងឡើងស្ទើរតែផ្ទុះសង្គ្រាម។ តំបន់សមុទ្រចិនភាគខាងត្បូងជាទីតាំងផ្ទុកទៅដោយប្រេងធម្មជាតិរាប់ពាន់លានធុងនិងប្រជុំកោះជាច្រើនគ្មាន មនុស្សរស់នៅជាហេតុធ្វើឱ្យចិនមិនអាចនៅស្ងៀមទៀតបានឡើយ។ ដោយខ្លាច បាត់បង់តំបន់នោះចិនក៏បានប្រើប្រាស់ កម្លាំងយោធាដើម្បីទៅគ្រប់គ្រងទីតាំង ទាំងនោះតែម្តង។

ប្រទេសចិននិងប្រទសរុស្ស៊ីកំពុងតែប្រជែងអំណាចដ៏គ្រោះថ្នាក់ជាមួយសហរដ្ឋអាមេរិក

កាលពីពេលកន្លងទៅទីប្រឹក្សាសន្ដិសុខ ជាតិអាមេរិកលោកស្រី ស៊ូសាន់ រ៉ាយ បាន ព្រមានថា ចិននឹងនៅឯកោដោយសារតែ បង្កជម្លោះជំរុញឱ្យមានភាពតានតឹងជាមួយ វៀតណាមនៅដែនសមុទ្រចិនភាគខាងត្បូង ពិសេសក្រោយពេលដែលចិនបញ្ជូនស្ថានីយ រុករកប្រេងចូលទៅក្នុងដែនអធិបតេយ្យដែន សមុទ្ររបស់វៀតណាម។ មិនត្រឹមតែ ប៉ុណ្ណោះថែមទាំងបុកនាវាវៀតណាមឱ្យ ខូចខាតយ៉ាងដំណំទៀតផង។

មានប្រសាសន៍នៅក្នុងព្រឹត្ដិការណ៍មួយ ក្នុងទីក្រុងវ៉ាស៊ីនតោនលោកស្រី ស៊ូ សាន់ រ៉ាយ បញ្ជាក់ថា ចិនកំពុងតែនៅឯកោបន្ដិច ម្ដងៗពីសហគមន៍អន្ដរជាតិ។ ប្រទេស ដែលចង់ឱ្យមានទំនាក់ទំនងល្អជាមួយចិនពេលនេះមានអារម្មណ៍ពិបាកទ្រាំ ហើយ កំពុងព្យាយាមគេចវេះពីចិនដោយសារតែសកម្មភាពព្រហើនរបស់ចិនបង្កឱ្យមាន សភាពការណ៍តានតឹង និងមានជម្លោះជា មួយប្រទេសជិតខាង។

លោកស្រី ស៊ូ សាន់រ៉ាយ ជឿជាក់ថា អាមេរិកបានបង្ហាញពីគោលជំហរយ៉ាង ច្បាស់ថា សកម្មភាពគំរាមកំហែងរបស់ចិននឹងធ្វើឱ្យវិវាទកាន់តែស្មុគស្មាញហើយការខិតខំស្វែងរកដំណោះស្រាយតាមរយៈកិច្ចការបរទេសគ្មានប្រសិទ្ធភាពនោះទេ។ លោក ស្រីបានជំរុញឱ្យចិនដោះស្រាយវិវាទដោយ ពឹងផ្អែកលើមូលដ្ឋានគ្រឹះច្បាប់អន្ដរជាតិ។ លោកបន្ដទៀតថា ប្រសិនបើចិនចង់ឱ្យ សហគមន៍អន្ដរជាតិទទួលស្វាគមន៍ទទួលស្គាល់ជាប្រទេសមហាអំណាចក្នុងតំបន់ និងនៅលើពិភពលោកចិនមិនត្រូវមាន សកម្មភាពឈ្លានពានប្រទេសជិតខាងឡើយ៕ ម៉ែវ សាធី

ប្រទេសចិននិងប្រទសរុស្ស៊ីកំពុងតែប្រជែងអំណាចដ៏គ្រោះថ្នាក់ជាមួយសហរដ្ឋអាមេរិក

ប្រទេសចិននិងប្រទសរុស្ស៊ីកំពុងតែប្រជែងអំណាចដ៏គ្រោះថ្នាក់ជាមួយសហរដ្ឋអាមេរិក
ប្រភព៖ Nokorwatnews

  • ប្រទេសចិននិងប្រទសរុស្ស៊ីកំពុងតែប្រជែងអំណាចដ៏គ្រោះថ្នាក់ជាមួយសហរដ្ឋអាមេរិក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: