ស្រី​ស្អាត យៀកលី មាន​អ្នក​ច្រឡំ​ជាមួយ ជីជី

តារាសម្ដែង​ ម៉េង យៀកលី ទើប​នឹង​បោះ​ជំហាន​ចូល​សិល្បៈ​ប្រមាណ​មួយ​ឆ្នាំ ដោយ​បច្ចុប្បន្ន​កំពុង​កាន់​ការងារ​ពិធីការិនី​នៅ​ទូរទស្សន៍​បាយ័ន និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន​នោះ ថ្មី​ៗ​នេះ ត្រូវ​បាន​គេ​ភ័ន្ត​ច្រឡំ​ថា នាង​គឺ​ជា​ ជីជី ពិធីការិន​ទូរទស្សន៍​ស៊ីធីអិន។

 

សាមី​ខ្លួន​បាន​បង្ហើប​ថា មាន​ប្រិយមិត្ត​មួយ​ចំនួន​បាន​សាក​សួរ​ខ្លួន​ពី​បញ្ហា​នេះ ។ យៀកលី ថ្លែង “បង​ឯង​មើល មាន​គេ​ច្រឡំ​ខ្ញុំ​ថា​ជា​បង​ជីជី​រហូត ពេល​ចេញ​ទៅ​ក្រៅ​​ម្ដង​ៗ គេ​សួរ​ថា បង​ឯង​ហ្នឹង​ជីជី​មែន…(សើច)!”។

 

ស្រី​ស្អាត យៀកលី មាន​អ្នក​ច្រឡំ​ជាមួយ ជីជី

 

ម៉េង យៀកលី អតីត​ស្រី​ស្អាត​លេខ​២ កម្មវិធី Freshie Girls & Boy 2015

 

ស្រី​ស្អាត​វ័យ ១៩​ឆ្នាំ​រូប​នេះ បញ្ជាក់​ថា នាង​បាន​បដិសេធន៍​ជា​រឿយៗ ប៉ុន្តែ​នៅ​តែ​មាន​អ្នក​ច្រឡំ​ដដែល​ជា​ដដែល។ “ពេល​គេ​សួរ ខ្ញុំ​ឆ្លើយ​ថា មិន​មែនបង​ជីជី​ទេ ខ្ញុំ​ឈ្មោះ យៀកលី ដល់​អីចឹង​គេ​សួរ​ទៀត​ថា អីចឹង​ជា​បង​ប្អូន​គ្នា​មែន ខ្ញុំ​ហួស​ចិត្ត​ហ្មង!”

 

ម៉េង យៀកលី ទើប​ចូល​សិល្បៈ​កាល​ពី​ឆ្នាំ ២០១៥ ក្រោយ​ប្រឡង​ជាប់​លេខ​២​ក្នុង​កម្មវិធី Freshie Girls & Boy រៀប​ចំ​ដោយ​ក្រុមហ៊ុន BKA Entertainment។ នាង​មាន​ដើម​កំណើត​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ និង​មិន​មាន​ជាប់​សាច់​ឈាម​ជាមួយ​ពិធីការិនី ពេជ្រ សូលីដា ហៅ ជីជី ទេ។

 

ស្រី​ស្អាត យៀកលី មាន​អ្នក​ច្រឡំ​ជាមួយ ជីជី

 

កញ្ញា លើក​ឡើង​​ទៀត​ថា “អត់​មាន​ជាប់​សាច់​ឈាម​ទេ ប៉ុន្តែ​គេ​ច្រឡំ​ដោយ​មាន​មុខ​មាត់​ស្រដៀង​គ្នា ពិសេស គឺ​មុខ​ចិន​ដូច​គ្នា​ហ្មង…!”៕

 

អត្ថបទ៖ ទារិកា