ខ្ទិះដូង + សាច់​ប្រទាល​កន្ទុយ​ក្រពើ = សក់​ទន់​រលោង

សក់ខូច គ្មានសំណើម និងមិនរស់រវើកគឺជាកង្វល់របស់មនុស្សគ្រប់រូប ជាពិសេសគឺស្រីៗតែម្តង។ ការបារម្ភអាចជំរុញមនុស្សឱ្យព្យាយាមសាកល្បងផលិតផលផ្សេងៗក្នុងគោលបំណងចង់ឱ្យសក់ខ្លួនមានភាពស្រស់ស្អាត និងទន់រលោង។ ប៉ុន្តែ ប្រិយមិត្តធ្លាប់ដឹងទេថាផលិតផលធម្មជាតិក្នុងផ្ទះបាយអាចជួយឱ្យសក់ដែលងាប់ហើយរស់ឡើងវិញ ទន់ និងភ្លឺរលោងមិនគួរឱ្យជឿ។ ខាងក្រោមនេះគឺជារូបមន្តធម្មជាតិដែលអាចជួយដោះស្រាយប្រិយមិត្តដែលកំពុងប្រឈមនឹងបញ្ហាសក់ខូច៖

ខ្ទិះដូង + សាច់​ប្រទាល​កន្ទុយ​ក្រពើ = សក់​ទន់​រលោង

គ្រឿងផ្សំ

  • ប្រទាលកន្ទុយក្រពើ
  • ប្រេងដូង
  • ខ្ទិះដូង

របៀបប្រើ

យកប្រទាលកន្ទុយក្រពើពីរទៅបីធាងមកចិតយកតែសាច់ទុកក្នុងចានមួយ។ ច្របល់វាឱ្យទៅជាសាច់មួយជាមួយនឹងខ្ទិះដូង និងប្រេងដូងពីរទៅបីស្លាបព្រាបាយជាការស្រេច។ លាបវាឱ្យសព្វលើសក់ និងស្បែកក្បាល។ ពាក់ស្រោមសក់បាស្ទិកលើក្បាលដើម្បីកុំឱ្យវាស្រក់ប្រឡាក់ពេញផ្ទះ។ ទុកវាចោលប្រហែលកន្ទះម៉ោង ទៅមួយម៉ោង បន្ទាប់មកអ្នកអាចលាងវាចេញដូចសព្វដង។

ខ្ទិះដូង + សាច់​ប្រទាល​កន្ទុយ​ក្រពើ = សក់​ទន់​រលោង

នេះគឺជាវីធីព្យាបាលសក់តាមបែបធម្មជាតិមុនមានសាប៊ូកក់សក់សម្រាប់សក់ស្ងួត និងមិនមានសំណើម។ ក្រោយលាងសម្អាតវាចេញហើយ អ្នកនឹងឃើញថាសក់មានសភាពទន់ និងមានសំណើម។ ធ្វើបែបនេះជាប្រចាំដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ៕

ប្រភព ៖ mohameas

  • ខ្ទិះដូង + សាច់​ប្រទាល​កន្ទុយ​ក្រពើ = សក់​ទន់​រលោង已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ចំនេះដឹង
Tags: