ហួសចិត្តមែន៖ ក្រុមគ្រួសារនៅអូស្ត្រាលី កើតចំថ្ងៃ និង ខែដូចគ្នា

6 Videos


វាមិនមែនជារឿងដែលងាយកើតឡើងនោះទេ ប្រសិនបើឪពុក ម្តាយ ព្រមទាំងកូនបង្កើត សុទ្ធតែកើតចំថ្ងៃខែដូចគ្នានោះ តែវាបានកើតឡើងរួចទៅហើយនៅប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗនេះ ។

នាង Caitlin Perkins និង លោក Tom Perkins មានដើមកំណើតនៅ Queensland ប្រទេសអូស្ត្រាលីបានរៀបការជាមួយគ្នា ដែលថ្ងៃខែឆ្នាំកំណើតអ្នកទាំងពីរដូចគ្នាបេះបិទគឺនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ១៩៨៦ ហើយខុសគ្នាតែ ៥០ នាទីប៉ុណ្ណោះ ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ អ្នកទាំងពីរបានផ្តល់កំណើតដល់កូនស្រីនៅថ្ងៃខែកំណើតតែមួយ ដោយខុសគ្នា ៣០ ឆ្នាំ ដែលធ្វើឲ្យទារិកានេះក្លាយជាទារកកម្រមួយក្នុងចំណោមទារក ៤៨ លាននាក់ បើតាមការស្រាវជ្រាវ ។

ហួសចិត្តមែន៖ ក្រុមគ្រួសារនៅអូស្ត្រាលី កើតចំថ្ងៃ និង ខែដូចគ្នា

វាជារឿងមួយស្ទើរតែមិនគួរឲ្យជឿ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលកំពុងកើតឡើងលើប ណ្តាញអ៊ីនធឺរណេតនាពេលបច្ចុប្បន្ននេះ ដែលទារិកា Lucy Marie Perkins បានចាប់កំណើតមកដោយសុខភាពល្អក្នុងទម្ងន់ ៣,៣ គីឡូក្រាម ៕

ថាវរិទ្ធ ( ប្រភព ៖ ឌាយលី ម៉ែល )