ឱខ្មែរអើយខ្មែរ! គេ​ដេញបាញ់​ដូច​សត្វ​

ខេត្តឧត្ត​រមាន​ជ័យ ៖ អាជ្ញាធរ​ថៃ​បានធ្វើការ​ ដោះ​លែង​អ្នកទោស​ខ្មែរ ចំនួន​​៤​នាក់​ នាំ​មក​ប្រគល់​​​​ឱ្យ​ អាជ្ញាធរ​កម្ពុជា​វិញ នៅ​មាត់ច្រក​ទ្វារ​​អន្តរជាតិ​​ជាំ កាលពី​វេលា​ម៉ោង​០៣​ និង៣០​នាទីរសៀល​​ថ្ងៃ​ទី​១៩ ​សីហា​ ២០១៦ ​ស្ថិតក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ ។

អ្នកទោស​ខ្មែរទាំង៤នាក់ ​១​-ឈ្មោៈ​ជិន ថន​ ​អាយុ​២៥​ឆ្នាំ ២-ឈ្មោៈ​ណំ ម៉ៅ​ ​អាយុ​២៣​ឆ្នាំ ​​៣​-ឈ្មោៈ​លី សុ​ភ័​ណ្ឌ​ ​​អាយុ​២៣​ឆ្នាំ

និង​​​ទី​៤-​ឈ្មោៈ​អ៊ុំ អាង​ ​អាយុ​៣៤​ឆ្នាំ ទាំង​៤​នាក់​​ ​រស់នៅ​ក្នុងភូមិ​ទួល​ប្រាសាទ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរ​មាន​ជ័យ ត្រូវ​បាន​ធ្វើការ​អប់រំ រួច​ឱ្យទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​នា​ថ្ងៃ​ដដែលនោះ ។

បើតាម​អ្នកទោស​​ម្នាក់​ ឈ្មោះ​អ៊ុំ អាង​ អាយុ​៣៤​ឆ្នាំ ​មានទីលំ​ភូមិ​ក្នុងទួល​ប្រាសាទ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរ​មាន​ជ័យ បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​១៧ ​ធ្នូ​ ២០១៤ នោះ ​​ខ្លួន​មាន​គ្នីគ្នា​មួយ​​ក្រុម ចូល​តាម​ច្រកជប់​រុន ឡើង​ភ្នំ​ដងរែក ឆ្លង​ដែន​ទៅ​ក្នុង​ទឹកដី​ថៃ រុករក​កាប់​ឈើ​គ្រ​ញួ​ង ​។

នៅ​រសៀល​ថ្ងៃ​ទី១៩ ​ធ្នូ​ ២០១៤ ​ទាហាន​ឈុត​ខ្មៅ​ថៃ​មួយ​ក្រុម​ បាន​បាញ់រះម​កលើ​​ ក្នុង​ហេតុការណ៍​នោះ​ ខ្លួន​មិន​​ដឹង​ថា មាន​អ្នក​រង​របួស​ ឬ​មាន​អ្នក​ស្លាប់​​ប៉ុន្មាន​នាក់់​ទេ ដោយឡែក​ ​ពួក​ខ្លួន​ទាំង​៤​នាក់​ត្រូវ​ក្រុម​ទាហាន​ថៃ​ ចាប់នាំ​​ទៅ​ដាក់គុក រហូត​មក​ទល់​ថ្ងៃ​ទី១៩ ​សីហា ​២០១៦ ​នេះ ​ទើបត្រូវអាជ្ញាធរ​ថៃ​ដោះ​លែង​វិញ​ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត បើតាមប្រភពព័ត៌មាន ពីយោធាមិនបញ្ចេញឈ្មោះ បានប្រាប់ថា ម្នាក់ រងរបួសជើងស្តាំ និងម្នាក់ទៀតរងរបួស ជើងឆ្វេងហើយនឹងដៃស្តាំ ដោយសារលួចឆ្លងដែន ទៅកាប់ឈើក្រញូង នៅប្រទេសថៃ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១រសៀល កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ នៅចំណុច ប៉ោយតាសក់ ខាងលិច បានប្រវែង៤គីឡូម៉ែត្រ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទល់មុខភូមិបុស្សថ្លាន់ ស្រុកប៊ូឆេត ខេត្តសូរិន ប្រទេសថៃ បណ្តាលឲ្យរងរបួស។

ចំណែកជនរងគ្រោះទី១-ឈ្មោះ កាក់ សំដី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង រងបួសជើងឆ្វេង ២-ឈ្មោះ ដូន វី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងរបួសជើង ស្តាំនឹងដៃស្តាំ។ បច្ចុប្បន្នជនរងគ្រោះ សំរាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកអន្លង់វែង។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលសមត្ថកិច្ចថៃ បាញ់ប្រហារមកលើពលរដ្ឋកម្ពុជា ពេលឆ្លងដែន ខុសច្បាប់ ទៅកាប់ឈើក្រញូង បើទោះបីជាកម្ពុជា-ថៃ បានជួបប្រជុំនិងសុំការ យោគយល់គ្នាឲ្យបញ្ចប់ការ ធ្វើទារុណកម្ម និង បាញ់សម្លាប់ក៏ដោយ។

អាជ្ញាធរពាក់ព័ន្ធគួរមានវិធានការ ដោះស្រាយចំពោះរឿងនេះផង ពេលនេះបាញ់រងរបួសលើក ក្រោយប្រហែលជា សម្លាប់ ជាបន្តបន្ទាប់ទៀតក៏មិនដឹង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឱខ្មែរអើយខ្មែរ! គេ​ដេញបាញ់​ដូច​សត្វ​

ឱខ្មែរអើយខ្មែរ! គេ​ដេញបាញ់​ដូច​សត្វ​