បុរសស្រវឹងម្នាក់បើករថយន្ត Camry បាឡែន បុករះម៉ូតូកង់់បីជាច្រើនគ្រឿង រងការខូចខាតយ៉ាងដំណំ តែគ្មានមនុស្សរងរបួស

(ភ្នំពេញ)៖ បុរសស្រវឹងម្នាក់បានបើករថយន្ត Camry បាឡែនពណ៌ស ពាក់ស្លាកលេខភ្នំពេញ2W-6657 តាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុករះម៉ូតូ កង់បីលក់កាហ្វេជាច្រើនគ្រឿង បណ្តាលឲ្យខូចខាតយ៉ាងដំណំដែល ស្ថិតនៅតាមផ្លូវ៤៨៨ ជិតStarmart SuperDuper ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាម៉ោង៤៖៤០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅម៉ោងខាងលើគេបានឃើញ បុរសស្រវឹងម្នាក់នេះ បើករថយន្តបង្កខាងលើ យ៉ាងលឿនតាមផ្លូវលេខ៤៨៨ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកផ្លាកវីងវេលុយហើយក៏បានបើកជ្រុលទៅបុករះម៉ូតូកង់បី លក់កាហ្វេជាច្រើនគ្រឿងបណ្តាល ឲ្យរងការខូចខាតយ៉ាងដំណំ ទាំងរថយន្ត បង្កផងដែរ តែក្នុងហេតុការណ៌ខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ គឺ ខូចខាតសម្ភារតែប៉ុណ្ណោះ។

ក្រោយកើតហេតុ អ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ព្រោះរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែកឯវត្ថុតាងត្រូវបានខាងជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សារ ទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន  ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា  កាលពីម៉ោង៤៖៤៥នាទីទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅលើមហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងជាង៤ទៀបភ្លឺ មានបុរសស្រវឹងស្រាម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Camry hybrid ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ1-2-3958 ដែលបើកលើហាវិថីព្រះសីហនុ ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ បុរសដែលស្រវឹងរូបនោះ បានបើករថយន្តជ្រុលទៅបុកស្ត្រីផ្ទៃពោះ បណ្តាលឲ្យរងរបួសធ្ងន់ និងជ្រុលទៅបុកទូរ ដែលដាក់តាមផ្លូវមួយផងដែរ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខមួយចំនួន។ រីឯស្ត្រីរងគ្រោះត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះអាយុជីវិតភ្លាមៗផងដែរ។

ក្រោយកើតហេតុម្ចាស់រថយន្តដែលស្រវឹង និងរថយន្តត្រូវបានឃាត់ខ្លូន យកទៅកាន់ប៉ុស្តិ៍នគរបាលទន្លេបាសាក់ភ្លាមៗដែរ ដើម្បីរង់ចាំដោះស្រាយជាមួយគ្រួសារជនរងគ្រោះ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត