រូបថតបំបៅកូនរបស់ តារាកូរ៉េ Jung Ga Eun បង្កឱ្យមានការផ្ទុះជម្លោះ

6 Videos


តារាសម្តែងកូរ៉េ នាង Jung Ga Eun បានក្លាយជាប្រធានបទក្តៅគគុក ដែលបណ្តាអ្នកលេងអ៊ីនធឺរណេតកំពុងជជែកវែកញែកគ្នាមិនដាច់ស្រេច ។

រូបថតបំបៅកូនរបស់ តារាកូរ៉េ Jung Ga Eun បង្កឱ្យមានការផ្ទុះជម្លោះ

រឿងហេតុនេះបានកើតឡើងក្រោយពីថ្ងៃទី ១១ ខែសីហា កន្លងទៅនេះ បន្ទាប់ពីនាង Jung បង្ហោះរូបថតនាងបំបៅដោះកូនស្រីដែលទើបនឹងកើតលើបណ្តាញ Instagram ។ នៅក្នុងរូបថតនោះ តារាស្រីរូបនេះកំពុងស្ថិតក្នុងសម្លៀកបំពាក់គេងយប់ លើកដៃពីរ និង កំពុងបំបៅដោះកូនស្រី ដែលរូបថតនោះមានសារខ្លីបញ្ជាក់យ៉ាងច្បាស់ដែរថា បំបៅដោះកូន ។

រូបថតបំបៅកូនរបស់ តារាកូរ៉េ Jung Ga Eun បង្កឱ្យមានការផ្ទុះជម្លោះ

ថ្វីបើយ៉ាងណាក្តី ក្រោយការបង្ហោះរូបថតនេះ នាង Jung ក៏បានទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រ ដែលវាគ្រាន់តែជាមតិម្ខាង តែផ្ទុយទៅវិញ ក៏មានមហាជនមួយចំនួនលើកឡើងថា វាគ្រាន់តែជារឿងធម្មតារបស់អ្នកម្តាយគ្រប់រូបដែលត្រូវឆ្លងកាត់ប៉ុណ្ណោះ ។

រូបថតបំបៅកូនរបស់ តារាកូរ៉េ Jung Ga Eun បង្កឱ្យមានការផ្ទុះជម្លោះ

ព្រោះតែមានមតិគាំទ្រ និង មតិប្រឆាំងកើតឡើងដំណាលគ្នាបែបនេះហើយ ទើបវាធ្វើឲ្យឈ្មោះតារាស្រីរូបនេះគេចមិនផុតពីមកជជែកវែកញែកគ្នាពីសំណាក់មហាជន ចុះតើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរលើរឿងនេះ ?

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

រូបថតបំបៅកូនរបស់ តារាកូរ៉េ Jung Ga Eun បង្កឱ្យមានការផ្ទុះជម្លោះ