តារាស្រីថៃ៧ដួងនេះ នៅទំនេរគ្មានសង្សារ តែកាន់តែស្រស់ស្អាត និងស៊ិចស៊ីអស់ទាស់!

ថៃ៖ អ្នកទាំងអស់គ្នាច្បាស់ជា ធ្លាប់បានស្គាល់ពួកគេរួចហើយ តាមរយៈការសម្តែងនៅ ក្នុងខ្សែភាពយន្តភាគថៃជាច្រើន។ ស្ទើមិនជឿសោះថា តារាៗល្បីឈ្មោះទាំងនេះនៅ ទំនេរ មិនទាន់រៀបការទាំង ដែលម្នាក់ៗមានអាយុមិនតិចឯណា។ ប៉ុន្តែបើនិយាយពីរូប សម្ផស្សវិញគ្មាននរណាចាញ់នរណាទេ គឺរឹតតែស្អាតឡើងៗទ្វេរដង ឯភាពស៊ិចស៊ីវិញ ក៏អស់ទាស់ណាស់ដែរ ដែលជាហេតុធ្វើឱ្យទាក់ទាញអារម្មណ៍អ្នកគាំទ្រច្រណែន គ្រប់ៗគ្នា។ បើនិយាយពីកម្លោះៗវិញ ជ្រួលជ្រើមតែទាស់ត្រង់ថា គ្មានវាសនាធ្វើជាម្ចាស់បេះដូងពួកនាង។ ចង់ដឹងថាតារាស្រីថៃរូបណាខ្លះ មិនទាន់មានសង្សារ តាមដានបន្តិចមើល៍៖

១. នាងAum Patcharapa៖ ក្រឡេកទៅកាន់អតីតកាល តារាស្រីរូបនេះធ្លាប់មាន សង្សារជាមហាសេដ្ឋីម្នាក់ដែរ តែក្រោយមកក៏បានបែកគ្នាទៅវិញ។ ពេលនេះនាងក៏នៅតែមិនទាន់ទំនាក់ទំនង ណាមួយជាផ្លូវការនៅឡើយទេ គ្រាន់តែមានព័ត៌មានលេចឮថា មានបុរសតាមញ៉ែចែចង់ប៉ុណ្ណោះ។ ប៉ុន្តែក៏មិនបានធ្វើឱ្យជីវិត Aum គ្មានសុភមង្គលដែរ។ បន្ទាប់ពីថតបញ្ចប់រឿង «ភ្លើងរបស់នាង» មកAum កំពុងតែរស់នៅយ៉ាងរីករាយជាមួយគ្រួសារ និងមិត្តភក្តិព្រមទាំងសត្វឆ្កែជាទីស្រឡាញ់របស់ខ្លួន។

២. នាង Bo Praia៖ តារារូបនេះក្រោយបញ្ចប់ស្នេហារយៈពេល ៥ឆ្នាំ ជាមួយអតីត មិត្តប្រុសមកក្នុងឆ្នាំនេះ នាងមានសេចក្តីសុខមិនណយដែរ ក្នុងការងារសិល្បៈ ជាពិសេសនាងបានផ្តោតទោះលើ ភាពស្រស់ស្អាតយ៉ាងខ្លាំង ដោយការធ្វើលំហាត់ប្រាណបង្កើនភាពស៊ិចស៊ី និងចូលរួមសកម្មភាពសង្គមជាមួយនឹងអង្គការ UNHCR។

៣. នាង Davika៖ តារាសម្តែងក្មេងវ័យដូចជានាង បើទោះជាមានពាក្យចចាមអារ៉ាម ថាមាន បុរសកំពុងតាមចែចង់ក៏ដោយ ក៏នាងហាក់មិនសូវខ្វាយខ្វល់ប៉ុន្មានដែរ។ បច្ចុប្បន្ន Davikaកំពុងមមាញឹកនឹងការងារដកឃ្លាមិនរួច តែក៏មិនភ្លេចថែរក្សា សម្រស់ដែរគឺស្អាតស៊ិចស៊ីជាងមុន។

៤. នាង Tangmo៖ បន្ទាប់ពីបែកបាក់ជាមួយអតីតគូស្នេហ៍លោកTono នាងក៏បានត្រឡប់មកប្រើជីវិត ស្រស់ថ្លាសារជាថ្មីម្តងទៀត ដោយការប្រើជីវិតនៅលីវថតខ្សែភាពយន្ត ចេញMVថ្មីៗ និងប្រើពេលវេលា នៅជាមួយក្រុមគ្រួសារយ៉ាងមានសុភមង្គល។

៥. នាង Sririta៖ ក្រៅពីជាតារាល្បី នាងក៏ជាពាណិជ្ជករវ័យក្មេង ដែលកំពុងធ្វើធុរកិច្ច យ៉ាងមមាញឹក។ តារាស្រីម្នាក់នេះក៏មានកម្លោះៗ តាមស្រឡាញ់មិនតិចនាក់ដែរ តែនាងគិតថាគួរសាងអនាគតខ្លួនឯង ឱ្យបានរឹងមាំជាមុនសិន មុននឹងសម្រេចជ្រើសរើសគូអនាគតមករួមបេះដូង។

៦. នាង Ploy Cherman៖ បានប្រកាសថានៅលីវមួយរយភាគរយក្រោយបរាជ័យ ក្នុងរឿងស្នេហា។ តែសម្រាប់កាសម្តែងវិញ គឺចាត់ទុកថានាងជាតួឯកម្នាក់ ដ៏មាន ភាពស៊ិចស៊ីទាក់ទាញអារម្មណ៍អ្នកគាំទ្រ ជាច្រើនជាពិសេសកម្លោះៗ ហើយពេលនេះនាងកំពុងថតជាមួយបុរសវ័យក្មេងលោក Andrew Jackson ដែលបានធ្វើឱ្យមហាជនជក់ចិត្តយ៉ាងខ្លាំង។

៧. នាង Yaya Ying៖ តារារូបនេះកម្រមានព័ត៌មានស្នេហាឱ្យ តាមដានច្រើនប៉ុន្មានទេ តែជាមនុស្សម្នាក់ ដែលគួរឱ្យសរសើរព្រោះ កំពុងធ្វើការដោះបំណុលឱ្យម្តាយ និងរកប្រាក់សាងខ្លួនសាងកេរិ៍្តឈ្មោះ ឱ្យបានល្អជាងមុន។ បច្ចុប្បន្ននាងទទួលថត ស្ទើតែគ្រប់កម្មវិធី មិនថាកម្មវិធីទូរទស្សន៍ ភាពយន្ត ការប្រគុំតន្ត្រី ឬផ្សាយពាណិជ្ជកម្ម ជាដើម។ ដូច្នេះធ្វើឱ្យនាងត្រូវតែថែរក្សាសម្រស់ និងបង្កើនភាពស៊ិចស៊ី លើសមុនទ្វេរដង។

យ៉ាងណាមិញ នៅទំនេរគ្មានសង្សារមានអ្វីមិនល្អត្រង់ណា? សូម្បីតែតារាៗស្រីល្បីឈ្មោះ ទាំងនេះ បើគិតមកដល់ឥឡូវ ក៏នៅមិនទាន់មានដៃគូជីវិតណាម្នាក់ឱ្យពិតប្រាកដ នោះដែរ។ ប៉ុន្តែបើនិយាយពីសម្រស់វិញ គឺកាន់តែស្រស់ស្អាតឡើងៗទ្វេរដង ពិសេសពួកនាង គឺរឹតតែស៊ិចស៊ីគួរឱ្យចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រទូទៅយ៉ាងខ្លាំង។ ចុះប្រិយមិត្ដយល់យ៉ាងណា ចំពោះការនៅលីវបែបនេះ?

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload