អាង​ជា​យោធា​ឬ ទើបហ៊ានបែបនេះ?

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​យោធា​ម្នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ ធ្វើការ​ចាប់ខ្លួន រួម​ទាំង​ថ្នាំ​ញៀន​ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ប្រមាណ​ជា​១​គីឡូក្រាម ខណៈ​កំពុង​ចរាច​ណ៍​ឆ្លង​ដែន​ពី​ ប្រទេស​ឡាវ មក​កាន់​ស្ទឹង​ត្រែង កាលពី​រសៀល​ថ្ងៃ​ទី​១៩ សីហា ២០១៦ ស្ថិត​ត្រង់​ចំណុច​ ផ្លូវជាតិ​លេខ​៩ ក្នុងភូមិ​ស្រែ​ប្ញ​ស្សី ឃុំ​ស្រែ​ប្ញ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

ជនសង្ស័យ​ឈ្មោះ​លី សេត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​នាយទាហាន​វរ​លេខ​៣៩៤ កងពល​លេខ​៩​ខេត្តព្រះវិហារ រស់នៅ​ភូមិ​សែន​រុងរឿង ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដកហូត​ថ្នាំ​ញៀន​មួយ​កញ្ចប់​ធំ ម៉ូតូ​មួយ​គ្រឿង ព្រមទាំង​ទំពាំង​ស្ងោរ​ ៥​កញ្ចប់។​

ជនសង្ស័យ គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ ឆ្លង​ដែន​ដែល​អាវុធហត្ថ​ តាមដាន ក្រោម​ការ​កសាង​ បណ្តាញ​ភ្នាក់ងារ និង​ប្រើប្រាស់​វិធានការ​ ឱ្យ​មានការ​ទិញ និង​លក់​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន រួម​និង​វត្ថុ​តាង​ជាក់ស្តែង​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួរំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋ នៅខណ្ឌពោធិសែនជ័យ មានការព្រួយបារម្ភយ៉ាងខ្លាំងនោះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ នៅចំណុចភូមិត្រពាំងពោធិ សង្កាត់ចោមចៅ នាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ដោយធ្វើការដកហូតថ្នាំញៀន២កញ្ចប់ធំតូច ដែលមានតម្លៃពី២ពាន់ទៅ៣ពាន់ដុល្លារ (ជនសង្ស័យប្រាប់សមត្ថកិច្ច) ។

អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានកម្លាំង របស់លោកចាប់ខ្លួន នេះមាន ឈ្មោះ ជា សុភា អាយុ ២៧ ឆ្នាំ។ ក្រៅពីការដកហូតបានវត្ថុតាង ម្សៅក្រាមស ២កញ្ចប់ធំតូចនោះ កម្លាំងនគរបាលក៏បានដកហូត ម៉ូតូ ០១គ្រឿង ម៉ាក់ scopy ផងដែរ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យរូបនេះ តែងតែធ្វើសកម្មភាពលក់ ចែកចាយគ្រឿងញៀនយ៉ាងខ្លាំង នៅតាមតំបន់ជាយក្រុង ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កូនៗរបស់ប្រជាពលរដ្ឋមួយចំនួន ដែលទទួលផលអាក្រក់ពីគ្រឿងញៀននេះ។

សម្រាប់ជនសង្ស័យ និងវត្ថុតាងទាំងនេះត្រូវបានយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការបន្តទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាង​ជា​យោធា​ឬ ទើបហ៊ានបែបនេះ?

អាង​ជា​យោធា​ឬ ទើបហ៊ានបែបនេះ?

អាង​ជា​យោធា​ឬ ទើបហ៊ានបែបនេះ?

អាង​ជា​យោធា​ឬ ទើបហ៊ានបែបនេះ?

អាង​ជា​យោធា​ឬ ទើបហ៊ានបែបនេះ?

អាង​ជា​យោធា​ឬ ទើបហ៊ានបែបនេះ?

អាង​ជា​យោធា​ឬ ទើបហ៊ានបែបនេះ?