ឡូយមែន! ក្មេងប្រុសម្នាក់ ឈ្នះការប្រកួតឌីហ្សាញម៉ូតរ៉ូប សម្រាប់បរវកញ្ញា Miss Thailand World

ថៃ៖ ពិតជាមិនគួរឲ្យជឿ ដែលសិស្សវិទ្យាល័យប្រុសម្នាក់ មកពីខេត្ត Phatthalung ប្រទេសថៃ បានទទួលនូវជ័យលាភី ក្នុងការប្រកួតច្នៃម៉ូតរ៉ូប សម្លៀកបំពាក់មួយ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត និងថែមទាំងមានបង្កប់ន័យ យ៉ាងល្អផងដែរ។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសជំទង់វ័យ ១៧ឆ្នាំ ឈ្មោះ Pawit “Bhumi” Prawat ជាសិស្សវិទ្យាល័យមួយរូប ហើយក៏ជាបេក្ខភាពម្នាក់ផងដែរ ដែលមានសមត្ថភាព ទេពកោសល្យ អាចយកឈ្នះលើដៃគូប្រកួត ជាច្រើនរាប់រយនាក់ទៀត ក្នុងកម្មវិធីប្រកួតប្រជែងឌីហ្សាញម៉ូតរ៉ូប សម្រាប់បរវកញ្ញាថៃ Miss Thailand World គឺនាង Jinnita Buddee ស្លៀកគ្រងប្រកួតលើឆាក អន្តរជាតិ ដែលប្រារព្ធធ្វើឡើងនៅ រដ្ឋវ៉ាស៊ីនតោន ទឹកដីសហរដ្ឋអាមរិក នាពេលខាងមុខនេះផងដែរ។

រ៉ូបនេះបង្កប់នូវអត្ថន័យ បញ្ជាក់ពីភាពទន់ភ្លន់ តែរឹងមាំរបស់ស្រ្តី និងជាស្រ្តីដែលមានឥទ្ធិពល ម្នាក់ផងដែរ។ ក្នុងការប្រកួតនេះ Pawit ទទួលបានរង្វាន់ជាទឹកប្រាក់ ៣០,០០០បាត (ប្រហែលជា ៨៦៦ដុល្លារអាមេរិក) ។ 

ជួបជាមួយនឹង Pawit និយាយរៀបរាប់ មកកាន់សារព័ត៌មានឲ្យដឹងថា «ខ្ញុំពិតជាស្រលាញ់ចូលចិត្ត សិល្បៈនៃការឌីហ្សាញនេះណាស់ ហើយខ្ញុំនឹងបន្តធ្វើវា ឲ្យចេញរូបរាងលើសាច់ក្រណាត់តែម្តង។ ខ្ញុំនឹងប្រើប្រាស់លុយ ដែលខ្ញុំបានទទួលបាននៅពេលនេះ ដើម្បីទៅទិញម៉ាស៊ីនដេរ និងការចំណាយមួយផ្នែកទៀត ទៅលើការសិក្សារបស់ខ្ញុំ ពីព្រោះឪពុកម្តាយរបស់ខ្ញុំ ប្រឹងប្រែងធ្វើការងារ យ៉ាងនឿយហត់ណាស់»

ដោយឡែក បើតាមការឲ្យដឹង ពីសំណាក់គណៈកម្មការម្នាក់ ក្នុងចំណោមគណៈកម្មការ កាត់ក្តីទាំងអស់ នាង Yuthakarn Chantachote បានឲ្យដឹងថា «មូលហេតុដែលធ្វើឲ្យ ក្មេងប្រុស Pawit ទទួលបានជ័យលាភី ក្នុងការប្រកួតយ៉ាងដូច្នេះនោះ ក៏ដោយសារតែ លក្ខណៈពិសេស នៃការឌីហ្សាញរបស់គេ គឺប្រើសាច់ក្រណាត់របស់ថៃ ដែលបញ្ជាក់ ឬជាការពណ៌នា ពីទំនៀមទំលាប់របស់យើង យ៉ាងល្អផងដែរ» ៕  

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ ម្ចាស់គ្រងម្កុដ បវហើយ ដែលអ្នកឈ្នះម្គុដបានទៅលើ ស្រីស្រស់វ័យ ២១ឆ្នាំ កញ្ញា Chalita Suansane។

គួរឲ្យដឹងថា ម្កុដនេះគ្រងបន្តដោយកញ្ញា Chalita Suansane បន្ទាប់ពីបវកញ្ញាចក្រវាឡប្រចាំឆ្នាំ២០១៥ កញ្ញា Aniporn Chalermburanawong ដែលជាអ្នកបំពាក់ឲ្យដោយផ្ទាល់ដៃ។

កញ្ញា Chalita Suansane មិនធ្លាប់ចូលរួមការប្រឡង ឬប្រកួតប្រជែងសម្រស់ពីមុនមកទេ និងជាការប្រកួតលើកទី១សម្រាប់នាងផងដែរ ដែលរូបនាងអាចយកឈ្នះ បេក្ខនារីទាំង ៣៩នាក់ផ្សេងទៀតទូទាំងប្រទេសតែម្តង។

បវកញ្ញាចក្រវាឡប្រចាំប្រទេសថៃឆ្នាំ២០១៦ រូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការឆ្លើយសំណួរបានយ៉ាងល្អរបស់នាង។ ម៉្យាងវិញទៀត នាងមានសម្រស់សាកសមជានារីអាស៊ីពិតៗ ដោយមានកម្ពស់ខ្ពស់ សប្បុរស្រអែម និងទម្រង់មុខឃើញឆ្អឹងថ្គាល់អណ្ដែតខ្ពស់ ព្រមទាំងបុគ្គលលក្ខណៈគួរឲ្យកត់សម្គាល់ផងដែរ។

គូសបញ្ញាក់ថា កញ្ញា Chalita Suansane នឹងត្រូវត្រៀមខ្លួន តំណាងឲ្យប្រទេសថៃ ចូលរួមលើឆាកអន្តរជាតិ ប្រកួតបវកញ្ញាចក្រវាឡ ២០១៦ ជាមួយនឹងបេក្ខនារីតាមបណ្តាប្រទេសជាច្រើនទៀតនៅពេលខាងមុខ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត