ញាក់សាច់! នារីចិត្តសឿង កាន់កាំបិតប៉័ងតោគំរាមអារ.កខ្លួនឯង សំណាងល្អ មានវីរបុរសជិះសេះ.ស ជួយទាន់ (មានវីដេអូ)

ចិន៖ ហេតុការណ៍រន្ធត់មួយ បានកើតឡើងនៅតាម ដងផ្លូវសាធារណៈមួយកន្លែង ស្ថិតក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន ខណៈមាននារីចិត្តឆៅម្នាក់ មិនដឹងមកពីណា ស្រាប់តែទាញកាំបិតប៉័ងតោ គំរាមអារ.កខ្លួនឯង ជាហេតុបង្កឲ្យមានភាព ឆោឡោ ភ័យអស់អ្នកដំណើរកាត់នោះផងដែរ។

បើតាមប្រភពពីសាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកនេះ បានឲ្យដឹងថា ឃើញនារីខាងលើ ឈរនៅចិញ្ចើមផ្លូវ ក្នុងដៃមានកាន់កាំបិត ដ៏មុតស្រួចមួយ បំណងចង់ធ្វើអត្តឃាតខ្លួនឯង ប៉ុន្តែជាសំណាងល្អ ត្រូវបានបុរសម្នាក់ ដែលគេស្គាល់ថាជាមន្រ្តីប៉ូលិស ស្លៀកពាក់ស៊ីវិល បានចូលជួយ ស្តារស្ថានភាពទាន់ពេលវេលា កុំអីនារីចិត្តសឿងរូបនោះ មិនថាទៅជាយ៉ាងណានោះឡើយ។

ដោយឡែកបើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា វីរបុរសជិះសេះស មកជួយនារីរងគ្រោះ គំរាមសម្លាប់ខ្លួនឯងនេះ មានឈ្មោះ Wen Xi គឺជាមន្រ្តីប៉ូលិសមួយរូប ដែលរូបគាត់ទើបតែចប់ម៉ោងការងារ រួចក៏ធ្វើដំណើរតាមដងផ្លូវ ដើម្បីត្រឡប់ទៅផ្ទះវិញ។

លុះដល់ចំណុចទីតាំងកើតហេតុ ក្នុងតំបន់ Tianfu New Area នៃទីក្រុង Chengdu ភាគខាងត្បូងខេត្ត Sichuan នេះ ស្រាប់តែរូបលោក ប្រទះឃើញនារីមិនស្គាល់អត្តសញ្ញាណខាងលើ ដែលមានអាយុប្រហែលជា ៣០ឆ្នាំ ឈរធ្វើដៃច្រងេងច្រងាង និងថែមទាំងមាន កាន់កាំបិតប៉័ងតោមួយ នៅក្នុងដៃ ក្នុងរូបភាពគួរឲ្យខ្លាចផងដែរ។

ខណៈស្ថិតក្នុងហេតុការណ៍នោះ មានមន្រ្តីប៉ូលិស និងអ្នកស្រុករាប់សិបនាក់ទៀត បាននាំគ្នាចោមរោមមើល ក្បែរទីតាំងកើតហេតុផងដែរ។ ដោយឡែក មន្រ្តីប៉ូលិស២រូប បានត្រឹមនៅឈរឆ្ងាយពី នារីរងគ្រោះតែប៉ុណ្ណោះ ដោយមិនហ៊ានធ្វើសកម្មភាព ចូលជួយនោះឡើយ។ នោះក៏ដោយសារតែ នារីចិត្តសឿង បែកស្លុយរូបនោះ បានហាមប្រាម ព្រមាន មិនឲ្យនរណាៗទាំងអស់ ចូលក្បែរនាងឡើយ បើមិនដូច្នេះទេ នាងនិងអារ.ក សម្លាប់ខ្លួនឯងតែម្តង។

មិនបង្អង់យូរ ខណៈឃើញដូច្នោះ លោកប៉ូលិសសង្ហារ Wen ក៏បានដើរលបៗពីក្រោយនារី ប៉ុនប៉ងធ្វើអត្តឃាតនោះ ដោយមានការសហការ ជាមួយនឹងមន្រ្តីប៉ូលិស២រូបទៀត ដែលកំពុងតែឈរនៅទីតាំង ក្បែរនារីរងគ្រោះ រួចធ្វើជានិយាយ លួងលោមពាក្យផ្អែមល្ហែមទៅកាន់នាង ធ្វើយ៉ាងណាឲ្យនារីរងគ្រោះ បានស្ងប់ចិត្ត ត្រជាក់ចិត្ត ដើម្បីទុកឱកាសឲ្យ លោក Weng ចូលចាប់នាងតែម្តង។

ប្រភពបន្តថា លោក Weng បានស្ទុះទៅហក់អោប ចាប់ដៃនារីរងគ្រោះ ដួលដេកនៅនឹងដីតែម្តង។ ក្រោយមក ទើបមន្រ្តីប៉ូលិស២រូបនោះ ចូលមកជួយអន្តរាគមន៍ នាំខ្លួននារីរងគ្រោះ ទៅសាកសួរតែម្តង។

គួរឲ្យដឹងថា ក្រោយពីចាប់ខ្លួន នារីចិត្តសឿងខាងនេះ បានហើយនោះ អាជ្ញាធរក្រុង Chengdu បានឲ្យដឹងថា ស្រស់ស្អាតរូបនេះ មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ទើបបណ្តាលឲ្យនាង ហ៊ានធ្វើរឿងដ៏គ្រោះថ្នាក់ មួយនេះយ៉ាងដូច្នេះ ៕

ទស្សនាវីដេអូ៖ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ញាក់សាច់! នារីចិត្តសឿង កាន់កាំបិតប៉័ងតោគំរាមអារ.កខ្លួនឯង សំណាងល្អ មានវីរបុរសជិះសេះ.ស ជួយទាន់ (មានវីដេអូ)

ញាក់សាច់! នារីចិត្តសឿង កាន់កាំបិតប៉័ងតោគំរាមអារ.កខ្លួនឯង សំណាងល្អ មានវីរបុរសជិះសេះ.ស ជួយទាន់ (មានវីដេអូ)

ញាក់សាច់! នារីចិត្តសឿង កាន់កាំបិតប៉័ងតោគំរាមអារ.កខ្លួនឯង សំណាងល្អ មានវីរបុរសជិះសេះ.ស ជួយទាន់ (មានវីដេអូ)

ញាក់សាច់! នារីចិត្តសឿង កាន់កាំបិតប៉័ងតោគំរាមអារ.កខ្លួនឯង សំណាងល្អ មានវីរបុរសជិះសេះ.ស ជួយទាន់ (មានវីដេអូ)