៧ចំនុចសំខាន់​ត្រូវ​ដឹង មុន​ប្រលង​បាក់​ឌុប​ថ្ងៃ​ចន្ទ​នេះ

ស្រប​ពេល​ដែល​ថ្ងៃ​ប្រលង​មធ្យម​សិក្សាទុតិយ​ភូមិ​នឹង​រំកិល​ចូល​មក​ដល់នៅ​ថ្ងៃ​ចន្ទ​នេះ សិស្សានុសិស្សថ្នាក់ទី១២ទាំង​អស់​​កំពុងប្រឹង​ប្រែង​រៀនត្រៀមប្រលង​យ៉ាងមម៉ាញឹក​ ព្រោះដឹ​ងច្បាស់​ថា​នឹង​គ្មាន​ឡើយ ការ​បន្ធូរ​ដៃ​ឲ្យ​បើកចម្លងឯកសារ ឬ​ចម្លង​គ្នា ជា​ពិសេសនោះ គឺ​គ្មាន​ការ​ប្រលងលើកទី២ ទេ។

 

៧ចំនុចសំខាន់​ត្រូវ​ដឹង មុន​ប្រលង​បាក់​ឌុប​ថ្ងៃ​ចន្ទ​នេះ

 

មាន​ព័ត៌មាន​ជាច្រើន​ដែល​បេក្ខជន​ត្រៀមប្រលង​បាក់ឌុប​ទាំងអស់​ត្រូវយល់ដឹងឲ្យច្បាស់​មុនថ្ងៃប្រលងមក​ដល់ ដោយ Sabay បាន​សង្ខេប​មក​ត្រឹម ៧ចំនុច ងាយ​យល់ និង​ងាយចងចាំ ដូចតទៅ៖

 

១. កាលវិភាគ នៃ មុខវិជ្ជា ទាំង៧ ដែលនឹ​ង​ចេញប្រលង៖ ប្រធាន​វិញ្ញាសា​មាន ៧មុខវិជ្ជា និង​មាន ២ទម្រង់ គឺ​ទម្រង់​ចែក​ជូន​បេក្ខជន និង​ទម្រង់​កត់​ដាក់​លើ​ក្ដារ​ខៀន។
ក. វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ៖ គីមីវិទ្យា  ជីវវិទ្យា រូបវិទ្យា ប្រវត្តិវិទ្យា អក្សរសាស្ត្រ​ ភាសាបរទេសខ្មែរ គណិតវិទ្យា
ខ. វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម៖ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋ​វិជ្ជា ផែន​ដី និង​បរិស្ថាន​វិទ្យា គណិតវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ

 

៧ចំនុចសំខាន់​ត្រូវ​ដឹង មុន​ប្រលង​បាក់​ឌុប​ថ្ងៃ​ចន្ទ​នេះ

 

២. កាលបរិច្ឆេទប្រលង​ និង​ ម៉ោងពេល​នៃការ​ប្រលងនៃវិញ្ញាសានីមួយៗ ៖
ក. រយៈពេល២ថ្ងៃ គឺ នៅ ថ្ងៃទី២២ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦
ខ. ពេលវេលា​គឺ ចាប់ពី ម៉ោង ៧:៣០នាទីព្រឹក​ រហូតដល់​ម៉ោង ១១ ថ្ងៃ និង​ពេល​ថ្ងៃ​ ចាប់​ពីម៉ោង​  ២រសៀល ដល់​ម៉ោង ៤.៣០នាទី​រសៀល

 

៣. ដើម្បីមានសិទ្ធិចូលប្រឡងបេក្ខជនត្រូវមាន៖
ក. បេក្ខជន​ចំណេះ​ទូទៅនិង​បំពេញ​វិជ្ជា៖  ប័ណ្ណ​សម្គាល់​ខ្លួន
ខ. បេក្ខជន​ស្វៃរិន​ ៖ សលាកបត្រ​ឯកត្តជន

 

៧ចំនុចសំខាន់​ត្រូវ​ដឹង មុន​ប្រលង​បាក់​ឌុប​ថ្ងៃ​ចន្ទ​នេះ

 

៤. បញ្ជី​ឈ្មោះ​បេក្ខជន​ លេខ​តុ​ លេខ​បន្ទប់ និង​បទបញ្ញត្តិ​ផ្សេងៗ​ទាក់​ទង​នឹង​ការ​ប្រឡង​ នឹង​បិទ​ផ្សព្វផ្សាយ ​តាម​មណ្ឌល​ប្រឡង​ ចាប់​ពី​ម៉ោង ​៩ ព្រឹក ​ថ្ងៃ​ទី​២១ ខែ​សីហា​ ឆ្នាំ​២០១៦​។

 

៥. សម្ភារៈ​ប្រើប្រាស់​អាចយកចូលក្នុងបន្ទប់ប្រលងបាន មានដូច​ជា ប៊ិក​ពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាបព័រទ័រ ។
៦. មិនអនុញ្ញាតិឲ្យប្រើម៉ាស៊ីនគិត​លេខ​គ្រប់ទម្រង់ និង​ហាម​ដាច់​ខាត​យក​ទូរសព្ទដៃ ឬ គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ចូល​បន្ទប់​ប្រលង

 

៧ចំនុចសំខាន់​ត្រូវ​ដឹង មុន​ប្រលង​បាក់​ឌុប​ថ្ងៃ​ចន្ទ​នេះ

 

៧. ប្រសិន​បើ​បេក្ខជន​បាត់​ប័ណ្ណ​សម្គាល់​​ខ្លួន ឬ សលាកបត្រ​ឯកត្តជន
ក. មុន​កាល​បរិច្ឆេទ​ប្រឡង៖ បេក្ខជន​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា៖ ត្រូវ​ទាក់ទង​​ជាមួយ​គណៈ​គ្រប់គ្រង​សាលា​ រីឯ​បេក្ខជន​ស្វៃរិន ត្រូវ​ទាក់ទង​ជា​មួយ​មន្ទីរ​អប់រំ​ យុវជន និង​កីឡា ឲ្យ​បាន​ឆាប់​បំផុត​ដើម្បី​ស្នើ​សុំ​ប័ណ្ណ​​សម្គាល់​​ខ្លួន សលាកបត្រ​ឯកត្តជន​ថ្មី ឬ​លិខិត​បញ្ជាក់។
ខ. ក្នុង​​ពេល​ដំណើរការ​សំណេរ៖ បេក្ខជន​ត្រូវ​ទាក់ទង​ប្រធាន​មណ្ឌល​ដើម្បី​ស្នើ​សុំ​​លិខិត​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង។

 

Sabay សូម​ជូនពរ​ឲ្យ​​សិស្ស​ថ្នាក់​ទី១២ ឆ្នាំ​នេះ ប្រលង​ជាប់​ទាំង​អស់​គ្នា!

 

អត្ថបទ៖ លីដា