Nasa សាកល្បង​យន្តហោះ ​​ទុក​ប្រើ​សម្រាប់​បេសកកម្ម​នៅ​ភព​ព្រះ​អង្គារ​

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បាន​សាកល្បង​យ៉ាង​ជោគ​ជ័យ​នូវ​ការ​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន​តូច​មួយ​សម្រាប់​ត្រៀម​បង្ហោះ​លើក​ដំបូង​ក្នុង​បេសកកម្ម​នៅ​លើ​ភព​ព្រះ​អង្គារ​ ឬ Mars។​

 

Nasa សាកល្បង​យន្តហោះ ​​ទុក​ប្រើ​សម្រាប់​បេសកកម្ម​នៅ​ភព​ព្រះ​អង្គារ​

 

យន្តហោះ​ដែល​ទើប​ផលិត​នោះ​ គឺជា​ស្នាដៃ​ដែល​រចនា​ដោយ​ក្រុម​និស្សិត​ ហើយ​គេ​បាន​ដាក់​ឈ្មោះ​វា​ថា Prandtl-M។ Prandtl-M នឹង​ត្រូវ​ប្រើ​នា​ពេល​អនាគត​ដ៏​ខ្លី​ ដើម្បី​ហោះ​ថត​បរិយាកាស​នៅ​លើ​ភព​ព្រះ​អង្គារ​ និង​បញ្ជូន​រូបភាព​ត្រលប់​មក​ភព​ផែន​ដី​វិញ។

 

ការ​សាកល្បង​​តេស្ត​លើក​ដំបូង​ បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ការ​ហោះ​ហើរ​របស់​ណាសា ដែល​មាន​ឈ្មោះ​ថា Armstrong ស្ថិត​ក្នុង​រដ្ឋ California។ យន្តហោះ​បញ្ជា​ខាង​លើ​ មាន​ស្លាប​ប្រវែង​ជាង​៦០​សង់ទីម៉ែត្រ​ និង​ទម្ងន់​តិច​ជាង​ ២​គីឡូ​ក្រាម។​ នៅ​ពេល​ហោះ​ហើរ​លើ​ភព​អង្គារ​ វា​មាន​សមត្ថភាព​ ប្រមូល​រូបភាព​ភូមិសាស្ត្រ​ ដែល​អាច​ប្រាប់​អ្នក​វិទ្យាសាស្ត្រ​ពី​ភាព​ងាយ​ស្រួល​នៃ​ទីតាំង​ដែល​អាច​ចុះ​ចត​បាន។

 

អង្គការ​ណាសា​ គ្រោង​បញ្ជូន​យាន​អវកាស​គ្មាន​មនុស្ស​បើក​ចុះ​ចត​នៅ​ភព​ព្រះ​អង្គារ​ ឬ​ភព​ក្រហម​ នៅ​ដើម​ឆ្នាំ ២០១៨ ហើយ​នឹង​បញ្ជូន​យាន​ដែល​មាន​អវកាសយានិក​ (មនុស្ស)​ទៅកាន់​ទីនោះ​ នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០៣០៕

 

Nasa សាកល្បង​យន្តហោះ ​​ទុក​ប្រើ​សម្រាប់​បេសកកម្ម​នៅ​ភព​ព្រះ​អង្គារ​

 

Nasa សាកល្បង​យន្តហោះ ​​ទុក​ប្រើ​សម្រាប់​បេសកកម្ម​នៅ​ភព​ព្រះ​អង្គារ​

 

Nasa សាកល្បង​យន្តហោះ ​​ទុក​ប្រើ​សម្រាប់​បេសកកម្ម​នៅ​ភព​ព្រះ​អង្គារ​

 

Nasa សាកល្បង​យន្តហោះ ​​ទុក​ប្រើ​សម្រាប់​បេសកកម្ម​នៅ​ភព​ព្រះ​អង្គារ​

 

​ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail