​នៅពេល​មាន​ផ្ទៃពោះ អ្នក​មិន​អាច​ថតរូប​នៅ​កន្លែង​ណាខ្លះ​?

​នៅពេល​មាន​ផ្ទៃពោះ អ្នក​មិន​អាច​ថតរូប​នៅ​កន្លែង​ណាខ្លះ​?

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​ម្តាយ​គ្រប់​រូប​សុទ្ធ​តែ​ដឹង​មក​ហើយ​ថា​នៅពេល​ដែល​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​គ្រប់​រឿង ដោយ​សូម្បី​តែ​រឿង​ថតរូប​ក៏​ត្រូវតែ​ប្រយ័ត្ន​ដែរ​។ តើ​អ្នក​មិន​អាច​ថត​នៅ​កន្លែង​ណា​ខ្លះ​ទៅ​?

​ថ្វី​ត្បិត​តែ​រូប​ស​ខ្មៅ​ជា​រូប​ដែល​មនុស្ស​មួយចំនួន​យល់ថា​ស្អាត ប៉ុន្តែ​អ្នក​គឺ​មិន​អាច​ថតរូប​បែប​នោះ​បាន​ឡើយ ព្រោះ​វា​មើល​ទៅ​ដូច​គ្មាន​ឈាម ហើយ​មុខ​ស្លេកស្លាំង ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន​បាន​។ ម្យ៉ាងទៀត​អ្នក​ក៏​មិន​អាច​ថត​នៅពេល​ដែល​ព្រះអាទិត្យ​រៀប​លិច​ដែរ ព្រោះ​វា​អាច​នាំ​ភាព​មិន​ល្អ​មួយចំនួន​មក​ឲ្យ​អ្នក​បាន​។ ជាងនេះទៀត​អ្នក​ក៏​មិន​អាច​ថត​នៅក្នុង​រូងភ្នំ​ដែរ ព្រោះ​វា​ជា​កន្លែង​ដែល​ងងឹត ដែល​អ្នក​ម្តាយ​មិនគួរ​ទៅ​ថត​នៅក្នុង​នោះ​ឡើយ​ប្រសិន​ជា​អ្នក​មិន​ចង់​នាំ​ភាព​ស៊យ​មួយចំនួន​មកវិញ​។ ថតរូប​នៅមុខ​រូបចម្លាក់​ផ្សេងៗ​ក៏​អ្នក​ម្តាយ​មិន​គួរ​ថត​ដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែល​ធ្វើឲ្យ​គេ​មិន​ចង់​កម្រើ​កដូច​មុន​។ អ្នក​ក៏​មិន​អាច​ថត​ពាក់កណ្តាល​ខ្លួន​បានដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​កូនលូតលាស់​មិនបាន​ល្អ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។