ប្តីទៅធ្វើការនៅឆ្ងាយ នាំប្រុសស្នេហ៍ មកដេកក្នុងបន្ទប់ (មានវីដេអូ)

ភ្នំពេញ ៖ ដោយសារភាពល្មោភ កាមរបស់ខ្លួន ស្រ្តីម្នាក់ បាននាំសហាយ ចូលដេកក្នុងបន្ទប់របស់ខ្លួន ខណៈ​ដែល​ប្តី ចេញទៅរកស៊ីតាមខេត្តបាត់ តែចែដន្យ ប្តីតាមទាន់ ប្តឹងសមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំ បង្កឲ្យមាន​ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី១៩ ខែសីហា តាមបណ្តោយ ផ្លូវលំស្ថិតនៅក្នុង ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តី មានឈ្មោះ ខៀវ ពិសិដ្ឋ អាយុ២៥ឆ្នាំ មុខរបរអ្នកបើករថយន្ត ដឹកអ្នកដំណើរ ភ្នំពេញ ខេត្តកំពង់ស្ពឺ ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ មានស្រុកកំណើត ភូមិឌុនឡេត ឃុំគូកព្រីង ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ចំណែកប្រពន្ធ ដែលលួចមានសហាយ ឈ្មោះ នៅ មុំ អាយុ២៥ឆ្នាំ មុខរបរកម្មការិនី​រោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ ខាងលើ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ រៀបការជាមួយគ្នា បាន៧ឆ្នាំ បង្កើតបានកូនស្រីម្នាក់ អាយុ២ឆ្នាំ ។ ចំណែក សហាយ មានឈ្មោះ រស់ សារ៉ាន់ អាយុ៣៦ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីននៅក្នុងរោងចក្រយីហោចេសិន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត នៅភូមិខ្ចារអំពិល ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ប្តីអភ័ព្ទ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់បានរៀបការ ជាមួយ ប្រពន្ធរបស់គាត់ អស់រយៈពេល ៧ឆ្នាំ​មក​ហើយ ដោយមានកូនស្រី អាយុ២ឆ្នាំម្នាក់ ជាចំណងដៃ ប៉ុន្តែគាត់ជាអ្នកបើក រថយន្តរត់ឈ្នួល ពីខេត្តកំពង់ស្ពឺ មកភ្នំពេញ ឡើងចុះៗមិនសូវបាន នៅជាមួយប្រពន្ធជាប់លាប់ទេ ដេកនៅតាមខេត្តច្រើន ជាង។

ប្តីរងគ្រោះបាននិយាយបន្តទៀតថា មួយរយៈពេលនេះ ប្រពន្ធរបស់គាត់ ខុសប្លែកពីមុន ធ្វើឲ្យគាត់សង្ស័យថា លួចសហាយ តែមិនមាន ភស្តុតាងគ្រប់គ្រាន់ ទើបនៅយប់កើតហេតុ ប្អូនថ្លៃរបស់គាត់ បានឃើញ​ប្រពន្ធនាំ​ប្រុសស្នេហ៍ ចូលទៅក្នុងបន្ទប់ តាំងពីម៉ោង៧យប់ ក៏បានទូរស័ព្ទ ទៅប្រាប់រូបគាត់ ដឹងរឿងហើយ ក៏បានបើក​រថយន្ត ចេញពីខេត្តកំពង់ស្ពឺ មកទាំងយប់ ។ ពេលមកដល់ មិនបានធ្វើអ្វីទេ បានទៅប្តឹងមេភូមិ ដំណាក់ធំ១ ឲ្យជួយអន្តរាគមន៍ ទើបលោកមេភូមិ រាយការណ៍​ទៅ សមត្ថកិច្ចចុះមកដល់ បន្ទប់ជួល គោះទ្វារ មួយសន្ទុះ ទើបស្រ្តីជាប្រពន្ធ បានបើកទ្វារចេញមក ធ្វើដូចជាអត់​ដឹង​រឿងអីទេ ដោយស្លៀករ៉ូបពេលយប់ ចំណែកប្រុសសហាយ បានរត់ចូល ក្នុងបន្ទប់ទឹក ទាំងខ្លួន អក្រាតកាយ តែភ្លាមៗនោះ ស្រ្តីជាប្រពន្ធ បានបោះកន្សែង ទៅឲ្យសហាយរុំខ្លួន ចេញមកស្លៀកពាក់ ពេលដែលប្តីដើររកឃើញ នៅក្នុងបន្ទប់ទឹក ។

ក្រោយចាប់ភស្តុតាងបានហើយ បុរសជាប្តី មិនប្រើអំពើហិង្សាទៅលើសហាយនោះទេ ដោយឲ្យអាជ្ញាធរមូលដ្ឋាន​ជាអ្នករកយុត្តិធម៌ ចំណែកប្រពន្ធ បានស្រែកយំ សំពះអង្វរ ប្តីថា រូបគាត់ឈប់ ធ្វើអីចឹងទៀតហើយ។ បុរសជាប្តីបានសុំឲ្យ សមត្ថកិច្ច ជួយអន្តរាគមន៍ សុំលែងលះគ្នា ហើយប្រគល់កូនស្រី អាយុ២ឆ្នាំ ទៅឲ្យប្រពន្ធ និងសុំចែក ទ្រព្យសម្បត្តិពាក់កណ្តាលម្នាក់ ធ្វើម៉េច បើគេអស់ចិត្តពីគាត់ហើយ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីផ្សេងទៀត ដែលភរិយាមានសាហាយនេះ ក៏ទើបតែកើតឡើងផងដែរ ប្រុសជាសាហាយ រួចច្រកបាវយក ទៅទម្លាក់ក្នុងទឹកត្រពាំង ដើម្បីបញ្ចប់រឿងសាហាយស្មន់នោះ ត្រូវបាននគរបាល បញ្ជូនទៅកាន់តុលាការ ហើយ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីកាត់ទោស ប្តីប្រពន្ធ១គូរនេះឲ្យ សមទៅតាមទង្វើ ដែលគេបានប្រព្រឹត្ត។

នគរបាលបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ខេម ខេង ភេទប្រុសអាយុ ២៩ឆ្នាំ និងប្រពន្ធ ឈ្មោះ ចាប សុខជឿន អាយុ ២៦ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះ ឈ្មោះ លៃ លីន ភេទប្រុស អាយុ២៧ឆ្នាំជន ជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅក្នុងភូមិ ឃុំកើតហេតុជាមួយគ្នា។

បើតាមចម្លើយសារភាព របស់បុរសជាប្តីបានឲ្យដឹងថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ លៃ លីន ពិតប្រាកដមែនដោយសារឈ្មោះ លៃ លីន លបលួចទាក់ទងស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយខ្លួនធ្លាប់តាមទាន់ ពេលអ្នកទាំងពីរអោបថើបគ្នា ហើយបានសួរដេញដោល ប្រពន្ធសារភាពថា ចាញ់បោកការលួងលោម បន្ទាប់មកឈ្មោះ ខេម ខេង បានប្រាប់ប្រពន្ធឲ្យខលហៅ តាមទូរស័ព្ទទៅឈ្មោះលៃ លីន មកដើម្បីសម្លាប់។ 

នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៦ វេលាម៉ោង២១៖០០នាទីយប់ ខ្លួនបានឲ្យប្រពន្ធ ខលណាត់ហៅ ឈ្មោះ លៃ លីន មកជួបនៅផ្ទះ ហើយខ្លួនបានរៀបចំ ចរន្តអគ្គិសនី ដើម្បីត្រៀមឆក់ ពេលឈ្មោះ លៃ លីន មកដល់ផ្ទះខ្លួន ក៏យកប្រដាប់ឆក់ នោះឆក់ទៅលើ ឈ្មោះ លៃ លីន បណ្ដាលឲ្យ សន្លប់ហើយ ក៏យកត្បូងចប វាយលើក្បាលបន្ថែមទៀត បន្ទាប់មក ក៏យកថង់ផ្លាស្ទីច ច្រកក្បាល យកកៅស៊ូ រិតកង់ រិតកបន្ថែមកុំឲ្យចេញ ឈាម និងយកការ៉ុង មានថង់ផ្លាស្ទីចខាងក្នុងច្រកសាកសព សែង០២នាក់ ប្ដី ប្រពន្ធ យកមកទម្លាក់ចោល នៅត្រពាំងតាណែម ដែលមានចម្ងាយប្រហែល២០០ម៉ែត្រ ពីផ្ទះ រួចងូតទឹកចូលដេក។

ចំណែក ចបកាប់ ទុកក្នុងរោងគោ នឹងខ្សែភ្លើង ដែកដងឬស្សី ទុកនៅក្រោមគ្រែ ក្នុងផ្ទះ។ ចំណែកឈ្មោះ ចាប សុខជឿន បានសារភាពថា ខ្លួនបានទាក់ទងមានស្នេហា លួចលាក់ ជាមួយ ឈ្មោះ លៃ លីន ក្នុងខែ០៤ ឆ្នាំ២០១៦ ហើយបានដេកជាមួយគ្នាចំនួន០២ដង ក្រោយមកបែកការណ៍ ប្ដីដឹងបានសួរនាំនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៦វេលាម៉ោង ១៦និង០០នាទី ប្ដីបានឲ្យខ្លួនទូរស័ព្ទហៅឈ្មោះ លៃ លីន ឲ្យមកផ្ទះ ។ រហូតាថ្ងៃទី២៣ ខែមិថុនា ម៉ោង ១៩និង០០នាទី ឈ្មោះលៃ លីន បានខល មកខ្លួនសួរថា ប្ដីអូនឯងនៅផ្ទះឬអត់? នារីសង្ស័យបានឆ្លើយថា គាត់អត់នៅទេ ចាំម៉ោង៩ ម៉ោង១០ចាំមក (ពេលនិយាយប្ដីនៅក្បែរដែរ)។

ពេលឈ្មោះ លៃ លីន មកជិតដល់ ក៏ខលមកថា បងទៅដល់ឥឡូវហើយ លុះពេលឈ្មោះ លៃ លីន មកដល់ ប្ដីរបស់គាត់ ឈរក្បែរទ្វារ រោងបាយ ចំណែកខ្លួនបានឡើងដេកលើគ្រែ គ្រលំភួយដេក ភ្លាមនោះឭសូរសំឡេងបើក ទ្វារ និងសំឡេង ឈ្មោះលៃលីន ស្រែកថីៗ ក៏ស្ងាត់បាត់ទៅ ខ្លួនក៏ងើបឡើងបញ្ចាំងភ្លើងទូរស័ព្ទទៅ ឃើញឈ្មោះ លៃ លីន ដេកនៅលើដី ចំណែកប្ដី របស់ខ្លួនកាន់ ចបកាប់នៅនឹងដៃ ហើយបានហៅខ្លួនថា អូនរកបាវ ពេលបានបាវ ខ្លួនក៏បានជួយច្រកសព ហើយសែង០២នាក់ប្ដី យកសព ទៅបោះចោលនៅត្រពាំងតាណែម រួចក៍ងូតទឹកចូលដេក ។ នគរបាលបានបញ្ជាក់ថា ជនសង្ស័យ ប្តីនិងប្រពន្ធ បានរៀបគម្រោងសម្លាប់ជនរងគ្រោះ ដើម្បីបញ្ចប់អំពើផិតក្បត់នៅក្នុងគ្រួសារ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្តីទៅធ្វើការនៅឆ្ងាយ នាំប្រុសស្នេហ៍ មកដេកក្នុងបន្ទប់ (មានវីដេអូ)

ប្តីទៅធ្វើការនៅឆ្ងាយ នាំប្រុសស្នេហ៍ មកដេកក្នុងបន្ទប់ (មានវីដេអូ)