​ធ្វើ​ម៉េច​ទើប​កូន​ឆាប់​និយាយ​?

​ធ្វើ​ម៉េច​ទើប​កូន​ឆាប់​និយាយ​?

​មាន​អ្នក​ម្តាយ​មួយចំនួន​តែងតែ​បា​រម្ហ​ពី​កូន​ជានិច្ច​ថា​ហេតុអ្វី​បានជា​កូន​នៅ​មិនទាន់​ចេះ​និយាយ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយ​ចំនួន​ក្នុងការ​ធ្វើ​ឲ្យ​កូន​ឆាប់​ចេះ​និយាយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​គួរតែ​ព្យាយាម​និយាយ​ជាមួយ​កូន​ដោយ​ប្រើ​ពាក្យ​ដែល​ត្រឹមត្រូវ​ហើយ​ច្បាស់​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​កូន​រៀន​តាម​អ្នក​បាន​។​
  2. ​នៅពេល​ដែល​កូន​ចង់​យក​របស់​អ្វីមួយ អ្នក​មិន​គួរ​និយាយ​ជំនួស​គេ​នោះទេ ដោយ​អ្នក​អាច​លើក​ទឹកចិត្ត​ឲ្យគេ​និយាយ ប្រសិនជា​គេ​និយាយ​មិន​ចេញ អ្នក​អាច​និយាយ​ពាក្យ​នេះ​ចេញ​មក ហើយ​ឲ្យគេ​ហាត់​និយាយ​តាម​ដោយ​ប្រើ​ពាក្យ​សាមញ្ញ​ងាយស្រួល​ដើម្បី​និយាយ​។​
  3. ​នៅពេល​ដែល​អ្នក​នាំ​គេ​ចេញ​ទៅ​ក្រៅ អ្នក​គួរតែ​លើកទឹកចិត្ត​ឲ្យគេ​ប្រាប់​អ្នក​ពីអ្វី​ដែល​មើល​ឃើញ​ដើម្បី​អាច​ជួយ​គេ​ឲ្យ​ឆាប់​ចេះ​និយាយ​។​
  4. ​អ្នក​ក៏​មិន​អាច​ប្រើ​ភាសា​ច្រើន​ដើម្បី​បង្រៀន​កូន​ឲ្យ​និយាយ​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​កូនច្របូកច្របល់​ជាមួ​យ​ភាសា​ច្រើន ជា​ហេតុ​ដែល​ធ្វើឲ្យ​គេ​ពិបាក​ក្នុង​ការនិយាយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។