អ្នក​ជំនាញ​ណែ​នាំ​ឲ្យ​ឈរ ដើរ ឬ​ជិះកង់​តិច​ៗក៏​ល្អ​ចំពោះ​សុខ​ភាព

អ្នក​ជំនាញ​ណែ​នាំ​ឲ្យ​ឈរ ដើរ ឬ​ជិះកង់​តិច​ៗក៏​ល្អ​ចំពោះ​សុខ​ភាព
ក្រុងផូនិក៖ ការអង្គុយស្រួលគូទគួរឲ្យទំនងដែរ ប៉ុន្ដែកៅអីលើរថយន្ដក្រុងអាចបង្កគ្រោះថ្នាក់ដល់សុខភាព។

យោងតាមការសិក្សាថ្មីមួយ បង្ហាញថា ជម្រើសនៃការឈរ ទោះរយៈពេលខ្លី អាចកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ជំងឺបេះដូង ឬការអភិវឌ្ឍទៅជាជំងឺទឹកនោមផ្អែមយ៉ាងសម្បើម។

ទន្ទឹមនឹងនេះ ការដើរយឺតៗ ឬជិះកង់តិចៗ រយៈពេល ១០ នាទីក៏អាចជួយគ្រប់គ្រងកម្រិតជាតិស្ករផងដែរ។

ដោយមនុស្សភាគច្រើនកំពុងចាប់យកជម្រើសដើរទៅធ្វើការ ការសម្រេចចិត្ដដ៏តូចតាចបែបនេះអាចទទួលលទ្ធផលដ៏ធំចំពោះសុខភាពសាធារណៈ ខណៈជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោកកំពុងហក់ឡើងខ្លាំង។

ហ្គេនន៍ ហ្គែសស័រ ជាអ្នកនិពន្ធជាន់ខ្ពស់នៃសាលាអាហារបំប៉ន និងលើកស្ទួយសុខភាពនៅសាកលវិទ្យាល័យរដ្ឋអារីហ៊្សូណា ក្នុងក្រុងផូនិក និយាយថា៖ «អ្វីក៏ដោយឲ្យតែអាចធ្វើបានដើម្បីកាត់បន្ថយសារធាតុស្ករពេញមួយថ្ងៃជាជម្រើសដ៏ល្អសម្រាប់សុខភាព»។

ហ្គែសស័រ បានបន្ដថា ការសម្រាកលម្ហែពីពេលវេលាការងារដ៏មមាញឹកពិតជាល្អ ទោះអ្នកគ្មានលទ្ធភាពទៅមជ្ឈមណ្ឌលកីឡា៕HR

ប្រភព៖ postkhmer

  • អ្នក​ជំនាញ​ណែ​នាំ​ឲ្យ​ឈរ ដើរ ឬ​ជិះកង់​តិច​ៗក៏​ល្អ​ចំពោះ​សុខ​ភាព已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:សុខភាព
Tags: