ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា​គំរាម​កំហែង​មនស្ស ៨,២ ម៉ឺន​នាក់

ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា​គំរាម​កំហែង​មនស្ស ៨,២ ម៉ឺន​នាក់
អណ្ដាតភ្លើងដ៏មហិមា កំពុងលេបត្របាក់ សហគមន៍ក្បែរតំបន់ រ៉ៃវូដ នៃរដ្ឋកាលីហ្វ័រនីញ៉ា។ Afp

ក្រុងផេឡានៈ អណ្តាតភ្លើងដ៏គ្រោះថ្នាក់ និងធំសម្បើមដែលកំពុងដុតកម្លោចតំបន់ដ៏ធំល្វឹងល្វើយភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា បានគំរាមកំហែងលំនៅឋានរបស់មនុស្សជាង ៨២០០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជួនអណ្តាតភ្លើង «អគ្គិភ័យថូរណេដូ» ដោយកំពុងតែដុតបំផ្លាញព្រៃរបោះនោះនិងបណ្តាលឲ្យមានការប្រកាសសភាពក្នុងគ្រាអាសន្នមួយ។

បុគ្គលិកអគ្គិភ័យជាង ១៣០០ នាក់ កំពុងធ្វើការប្រយុទ្ធជាមួយនឹងអណ្តាតភ្លងដ៏ធំមហិមានោះ ខណៈអណ្តាតភ្លើងច្រើនទៀតកំពុងបន្តឆេះ ដែលពួកគេមិនមានលទ្ធភាពគ្រប់គ្រងអគ្គិភ័យនោះបានឡើយពីថ្ងៃព្រហស្បតិ៍។

រូបភាពទូរទស្សន៍ក្នុងតំបន់ដែល បានចាប់រូបភាពភ្លើងឆេះព្រៃនៅ ជួរមុខ ក្នុងទីប្រជុំជនផេឡាន បាន បង្ហាញអណ្តាតភ្លើងឆេះកួចដូចព្យុះថូរណេដូ ដែលគេហៅថា «អគ្គិភ័យថូរណេដូ» ដោយអណ្តាត ភ្លើងកំណាចវិលឡើងលើ។

អ្នកនាំពាក្យ ទីភ្នាក់ងារប្រយុទ្ធអគ្គិភ័យរដ្ឋ Cal Fire អ្នកស្រី Lynne Tolmachoff បានប្រាប់ AFP ថា៖ «យើងមានព្រៃរបោះស្ងួត គឺស្ងួតខ្លាំងណាស់ ជាតិជ័រ ច្រើន វាជួយជំរុញការឆេះកាន់តែឆាប់រហ័ស។ វាគ្រោះថ្នាក់ណាស់សម្រាប់សាធារណជននិងចំពោះបុគ្គលិកអគ្គិភ័យដែរ»។

លោក Jerry Brown អភិបាលរដ្ឋ បានប្រកាសសភាពក្នុងគ្រាអាសន្នសម្រាប់ស្រុក San Bernardino County ១០០ គ.ម.ខាងកើតក្រុងឡូសអេនជឺឡេស ដែលអគ្គិភ័យ Bluecut Fire កំពុងរាលដាលដ៏ឆាប់ រហ័ស តែគេមិនច្បាស់មូលហេតុ។

យោងតាមគេហទំព័រព័ត៌មាន ពហុទីភ្នាក់ងារ Inciweb ឲ្យដឹង ថា អគ្គិភ័យនេះ បានចាប់ផ្តើមនៅ វេលាម៉ោង ១០:៣០ នាទីព្រឹកថ្ងៃពុធ និងបានដុតបំផ្លាញព្រៃលើ ផ្ទៃដីចំនួនជាង ១២០០០ ហិកតារួចហើយ។ លំនៅឋានជាង ៣៤៥០០ ខ្នង កំពុងរងការគំរាមកំហែង ហើយមនុស្ស ៨២៦៤០ នាក់ ស្ថិតក្រោម ការព្រមានជម្លៀស៕AFP

ប្រភព៖ postkhmer

  • ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា​គំរាម​កំហែង​មនស្ស ៨,២ ម៉ឺន​នាក់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: