ហិប​វិញ្ញាសា​ប្រឡង​បាក់ឌុប​បាន​ដឹក​ដល់​គោលដៅ​ទាំង​២៥​ខេត្ត​ក្រុង​

 

ហិប​វិញ្ញាសា​ប្រឡង​បាក់ឌុប​បាន​ដឹក​ដល់​គោលដៅ​ទាំង​២៥​ខេត្ត​ក្រុង​

អប់រំ៖ ក្រសួងអប់រំយុវជន និងកីឡាតាមរយៈគណៈមេប្រយោគទូទាំង ប្រទេសប្រចាំរាជធានី-ខេត្ត បានដឹកហិបវិញ្ញាសាដល់រាជធានី-ខេត្ត គោលដៅទាំង២៥ ដោយសុវត្ថិភាព ហើយបានរក្សាទុកនៅសាលារាជធានី-ខេត្ត នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ៤រសៀលនេះ សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។
ក្នុងដំណើរនៃការដឹកជញ្ជូនហិបវិញ្ញាសានេះ មានការចូលរួមសង្កេតការណ៍ស្ម័គ្រចិត្តពីអង្គភាពប្រឆាំងអំពើរលួយចាប់តាំងពីដំណើរ ការសំណេររហូតដល់ថ្ងៃប្រកាសលទ្ធផលប្រឡង។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ២០១៦នេះ មណ្ឌលសំណេរមានចំនួន៣.៧៨១បន្ទប់ ដែលមានបេក្ខជនសរុបជាង៩ម៉ឺន (៩៣.៧៥២)នាក់ ក្នុងនោះស្រីជាង៤ម៉ឺននាក់(៤៥.២៣៧) ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។
ដោយឡែកលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រកាសនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ចំពោះមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ រីឯបណ្ដាខេត្តផ្សេងទៀត នឹងប្រកាសនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕

ប្រភព៖ kqube

  • ហិប​វិញ្ញាសា​ប្រឡង​បាក់ឌុប​បាន​ដឹក​ដល់​គោលដៅ​ទាំង​២៥​ខេត្ត​ក្រុង​已关闭评论
  • 35 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: