ហង្ស អច្ឆរិយា រំភើបចិត្ត ពេលផលិតកម្មក្នុងស្រុកឱ្យតម្លៃ

6 Videos


តារាសម្តែងដែលទទួលបានប្រជាប្រិយភាពខ្លាំងតាមរយៈការថតរូបសិចស៊ី ហង្ស អច្ឆរិយា មានក្តីរំភើបយ៉ាងខ្លាំងនៅពេលដែលផលិតកម្មនៅក្នុងស្រុកចាប់ផ្តើមឱ្យតម្លៃ ដោយហៅលោកទៅថតស្ប៉តពាណិជ្ជកម្ម និង ថតកុន ។

ហង្ស អច្ឆរិយា រំភើបចិត្ត ពេលផលិតកម្មក្នុងស្រុកឱ្យតម្លៃ

តារាសម្តែងរាងសិចស៊ីរូបនេះបានសម្តែងក្តីរំភើបពេលដែលម្ចាស់ផលិតកម្មក្នុងស្រុកហៅលោកឱ្យថតជាស្ប៉តពាណិជ្ជកម្មនានា ក៏ដូចជាការសម្តែងរឿង ពីព្រោះថាកន្លងមកលោកធ្លាប់ធ្វើតេស្តិ៍ នៅក្នុងស្រុកខ្មែរជាច្រើនលើកច្រើនសាហើយ ប៉ុន្តែមិនទទួលបានជោគជ័យនោះឡើយ ។

ហង្ស អច្ឆរិយា រំភើបចិត្ត ពេលផលិតកម្មក្នុងស្រុកឱ្យតម្លៃ

ការឱ្យតម្លៃនៅពេលនេះធ្វើឱ្យលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាយៈសារលើគណនីហ្វេសប៊ុកថា «ម៉ែអ្ហើយ! ទីបំផុត..ផលិតកម្មខ្មែរក្នុងស្រុក ព្រមទទួលស្គាល់សមត្ថភាពសម្ដែងរបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានបញ្ចេញសមត្ថភាពសម្ដែងឱ្យពួកគាត់មើល ម្ដងជាពីរដងរួចមក! ខ្ញុំទើបតែជាប់តេស្តិ៍សម្ដែង ជាលើកដំបូងនៅស្រុកខ្មែរ តាមរយៈការធ្វើតេស្តិ៍! រឿងនេះ នឹងថតនៅខែក្រោយនេះហើយ! មេឃខ្ពស់គង់មានភ្នែក! អរគុណបាទ!»

ហង្ស អច្ឆរិយា រំភើបចិត្ត ពេលផលិតកម្មក្នុងស្រុកឱ្យតម្លៃ

ទោះបីជាកន្លងមកតារាសម្តែងរាងសង្ហារូបនេះមិនទទួលបានការចាប់អារម្មណ៍ពីម្ចាស់ផលិតកម្មក្នុងស្រុកក៏ដោយ ក៏ប៉ុន្តែមានផលិតកម្មក្រៅស្រុកមួយចំនួនមានការចាប់អារម្មណ៍ហៅលោក ឱ្យថតទៅវិញ ហើយថែមទាំងទទួលបានជោគជ័យខ្លាំងរហូតទទួលបានដំណែងជា តួឯកថែមទៀតផង ៕ ប្រម៉ាញ់តួ

ហង្ស អច្ឆរិយា រំភើបចិត្ត ពេលផលិតកម្មក្នុងស្រុកឱ្យតម្លៃ