​គ្រុ​នក្តៅ​? នេះ​ណែ … វិធី​ការពារ និង​ព្យាបាល​

​គ្រុ​នក្តៅ​? នេះ​ណែ ... វិធី​ការពារ និង​ព្យាបាល​

​វិធី​ទី​មួយ​
​យក​ស្រោមជើង​របស់​អ្នក ទៅ​ជ្រលក់​ក្នុង​ទឹក​ត្រជាក់ រួច​យក​មក​ពាក់​ឲ្យបាន ១០ នាទី ដើម្បី​កាត់បន្ថយ​កម្តៅ និង​ធ្វើឲ្យ​អ្នក​ធូរស្រាល ហើយ​មាន​អារម្មណ៍​ល្អ​។​

​វិធី​ទី​ពីរ​
​ការ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​បង្គ្រប់​ជាតិ​ទឹក និង​កាត់បន្ថយ​កម្តៅ​។ ក្នុង​មួយ​ថ្ងៃ ចូរ​ញ៉ាំ​វា​ឲ្យបាន ៨ កែវ ឬ​លើស​នេះ សម្រាប់​អ្នក​បញ្ចេញ​កម្លាំង​ច្រើន ឬ​ធាត់​លើស​ទម្ងន់​។​

​គន្លឹះ​ទី​បី​
​ពេល​អ្នក​មាន​អារម្មណ៍​ថា ក្តៅខ្លួន ចូរ​យក​ក្រណាត់ ឬ​កន្សែង ទៅ​ជ្រលក់​នឹង​ទឹក​ត្រជាក់ រួច​យកមក​ជូត ឬ​ស្អំ​លើ​ថ្ងាស​របស់​អ្នក ដើម្បី​ឲ្យ​វា​ស្រូប​កម្តៅ​ចេញ​។​

គន្លឹះ​ទី​បួន​
​ការ​ញ៉ាំ​តែ ដូចជា តែ​ខ្ញី តែ​ស្លឹកគ្រៃ តែ​ជី​អង្កា​ម ពិតជា​មិន​អន់​ទេ ក្នុង​ការទប់ស្កាត់ និង​កាត់បន្ថយ​កម្តៅ​។​

​គន្លឹះ​ទី​ប្រាំ​
​ពេល​អ្នក​គ្រុនក្តៅ អ្នក​ប្រហែលជា​មិនសូវ​ឃ្លាន​អាហារ​នោះទេ ដូច្នេះ ការ​ញ៉ាំ​ស៊ុប​បន្លែ ស៊ុប​មាន់ និង​ស៊ុប​គោ ប្រហែលជា​អាច​ទៅរួច ហើយ​ជួយ​ឲ្យ​អ្នក ឆាប់​មាន​កម្លាំង​ថែមទៀត​ផង​។​

គន្លឹះ​ទី​ប្រាំមួយ​
​បន្លែ និង​ផ្លែឈើ ដើរតួ​សំខាន់​ណាស់ ក្នុង​ការការពារ និង​ព្យាបាល​ជំងឺ​គ្រុនក្តៅ និង​ផ្តាសាយ​។​

​គន្លឹ​ទី​ប្រាំពីរ​
​បើ​វិធីសាស្ត្រ​ទាំង​ប្រាំមួយ​ខាងលើ មិន​មាន​ប្រសិទ្ធភាព សូម​ប្រញាប់​ទៅ​ពេទ្យ​ជាបន្ទាន់ ពីព្រោះ ស្ថានភាព​របស់​អ្នក ប្រហែល​ជា​ធ្ងន់ធ្ងរ​ហើយ​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។