គូសង្សា​វ័យក្មេង​រកស៊ី​លក់​គ្រឿងញៀន​ត្រូវ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​

ខេត្តព្រះសីហនុ៖ គូសង្សារវីយក្មេងប្រកបរបរលក់ថ្នាំញៀនត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចុះចាប់ខ្លួនកាលពី យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នេះ នៅចំណុចក្រុម១៤ ភូមិ០១ សង្កាត់០១ ក្រុងព្រះសីហុន ខេត្តព្រះសីហនុ ប្រតិប័ត្តការនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ។

14039901_297790280612812_550305019352389725_n

ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួននោះ ទី១-ឈ្មោះ រឹទ្ធ ង៉ែត ភេទប្រុស អាយុ១៨ឆ្នាំ និងទី២-ឈ្មោះ ម៉េត សុភ័ណ្ឌ ភេទស្រី អាយុ២៣ឆ្នាំ។ ជាមួយគ្នានេះកម្លាំងជំនាញដកហូតបានថ្នាំញៀនប្រភេទម្សៅសថ្លា១១កញ្ចប់, កញ្ឆាគ្រៀមមួយកញ្ចប់, ទូរស័ព្ទ៥គ្រឿង, ដាវសាំម៉ូរ៉ៃមួយដើម និងវត្ថុប្រើប្រាស់មួយទៀតផងដែរ។ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងការិយាល័យជំនាញបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត នាំខ្លួនយកទៅសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ Tak Ream