​លោក​សម រង្ស៊ី​៖ ទម្លុះទម្លាយ​រាល់​ឧបសគ្គ ដែល​របប​ផ្តាច់ការ មាន​បរទេស​នៅ​ពីក្រោយ​ខ្នង​

ភ្នំពេញ:
លោក​សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃទី​២០ សីហា​នេះ​ថា  បំណង​របស់លោក កឹម សុខា និង​រូបលោក គឺ​គ្រាន់តែ​ត្រួសត្រាយ បើកផ្លូវ​ឲ្យ​យុវជន និង​កូន​ខ្មែរ ជំនាន់​ក្រោយ បាន​ស្គាល់​នូវ លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ លើ​ទឹកដី​ប្រទេស​កម្ពុជា​។​

​លោក​សម រង្ស៊ី បាន​បញ្ជាក់ថា "​យើង​នឹង​ទម្លុះទម្លាយ រាល់​ឧបសគ្គ ដែល​របប​ផ្តាច់ការ មាន​បរទេស​នៅ​ពីក្រោយ​ខ្នង បានដាក់​បាំង​ផ្លូវ ប្រជារាស្ត្រ​ខ្មែរ មិន​ឲ្យ​យើង​ធ្វើដំណើរ ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ ដែល​នឹង​នាំមក​នូវ​យុត្តិធម៌ និង​ភាពរុងរឿង ព្រមទាំង​រំដោះ​ប្រទេសជាតិ​យើង ពី​ក្រញាំ​បរទេស​ឈ្លានពាន​។ យើង​ទាំងពីរ​នាក់ មិនមាន​បំណង ក្រាញ​អំណាច ហើយ​ផ្ទេរអំណាច ទៅ​ឲ្យ​កូន​យើង ដើម្បី​ឲ្យ​ក្រុមគ្រួសារ​យើង កាន់អំណាច ត​ពូជ​នោះទេ​"​។

​លោក សម រង្ស៊ី បាន​លើកឡើងថា "​បេសកកម្ម ជា​ប្រវត្តិសាស្ត្រ​របស់​យើង គឺ​គ្រាន់តែ​បើកផ្លូវ ឬ​បើកទ្វារ​មួយ យ៉ាង​ពិបាក ដើម្បី​ឲ្យ​យុវជន និង​កូន​ខ្មែរ​ជំនាន់​ក្រោយ អាចឈាន​ចូល ដល់​យុគ​សម័យថ្មី​មួយ ដែលជា​ការបញ្ចប់​ជា​ស្ថាពរ នូវ​របប​ខ្មែរក្រហម រណប​ចិន និង​ខ្មែរក្រហម រណប​យួន ដែល​ចេញ​មកពី​ប្រភព​តែមួយ គឺ​កុ​ម្មុយ​និ​ស្ត​ផ្តាច់ការ​"៕N​/S