Leicester និង Arsenal សុទ្ធ​តែ​អត់​ពិន្ទុ ចុះ​យប់​នេះ​ក្រុម​ណា​ឈ្នះ?

ក្រុម​ការ​ពារ​តំណែង​ជើង​ឯក Premier League នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ King Power របស់​ខ្លួន​ស្វាគមន៍​ Arsenal នៅ​ម៉ោង​ ១១ និង​៣០​នាទី​យប់​នេះ។

 

Leicester និង Arsenal សុទ្ធ​តែ​អត់​ពិន្ទុ ចុះ​យប់​នេះ​ក្រុម​ណា​ឈ្នះ?

 

កាល​ពី​សប្ដាហ៍​មុន​ ក្រុម​លេខ​១ និង​លេខ​២ រដូវ​កាល​ចាស់​ទាំង​ពីរ​សុទ្ធ​តែ​ទទួល​បរាជ័យ​ដូច​គ្នា​ពោល​ Leicester បាន​ចាញ់​ Hull City ២-១ ចំណែក​ Arsenal ចាញ់​ Liverpool ៣-៤។ ចុះ​យប់​នេះ​តើ​ក្រុម​ណា​អាច​បាន​៣​ពិន្ទុ?

 

ជើង​កីឡាករ៖
ក្រុម​ម្ចាស់​ផ្ទះ​ Leicester City មិន​មាន​បញ្ហា​កីឡាករ​នោះ​ទេ ខណៈ Robert Huth ដែល​ជាប់​ពិន័យ​នោះ​អាច​ចូល​លេង​វិញ​បាន​ ​ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​របស់​ពួក​គេ​អាច​ជា៖ Schmeichel; Simpson, Hernandez, Morgan, Fuchs; Mendy, Drinkwater, Gray, Mahrez; Musa និង Vardy។

 

Leicester និង Arsenal សុទ្ធ​តែ​អត់​ពិន្ទុ ចុះ​យប់​នេះ​ក្រុម​ណា​ឈ្នះ?

 

ដោយ​ឡែក​ Arsenal មាន​បញ្ហា​កីឡាករ​របួស​ច្រើន​ដូចជា Aaron Ramsey, Alex Iwobi, Gabriel  Jack Wilshere, Per Mertesacker, Danny Welbeck និង Carl Jenkinson តែ Mesut Ozil, Laurent Koscielny និង Olivier Giroud ទំនង​ជា​មាន​វត្តមាន​យប់​នេះ​។ ​ជម្រើស​១១ នាក់​ដំបូង​អាច​ជា៖ Cech; Bellerín, Chambers, Koscielny, Monreal; Coquelin, Cazorla, Xhaka; Oxlade-Chamberlain, Walcott និង Alexis។

 

Leicester និង Arsenal សុទ្ធ​តែ​អត់​ពិន្ទុ ចុះ​យប់​នេះ​ក្រុម​ណា​ឈ្នះ?

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖
– Leicester City មិន​ដែល​ឈ្នះ​សោះ​នៅ​១៩​ប្រកួត​ទល់​នឹង Arsenal នៅ​ Premier League ក្នុង​នោះ​ស្មើ​៦ និង​ចាញ់​១៣។ រដូវ​កាល​មុន​ពួកគេ​ចាញ់​ក្រុម​របស់​លោក Wenger ទាំង​២ជើង។

 

– ជ័យ​ជម្នះ​ចុងក្រោយ​បំផុត​លើ​ Arsenal កើត​ឡើង​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៤ ពោល​គឺ​ជាង​២២ ឆ្នាំ​មុន​ឯណោះ។

 

– ការ​ជួប​ជាមួយ​ Leicester ២៧ ដង ក្រុម​ Arsenal ស៊ុត​បញ្ចូល​ទី​បាន​សឹង​តែ​រាល់​ប្រកួត លើក​លែង​តែ​ការ​ប្រកួត​កាល​ពី​ខែ​មករា​ឆ្នាំ ២០១១ ប៉ុណ្ណោះ ដែល​ពួក​គេ​ស្មើគ្នា ០-០៕

 

Leicester និង Arsenal សុទ្ធ​តែ​អត់​ពិន្ទុ ចុះ​យប់​នេះ​ក្រុម​ណា​ឈ្នះ?

 

ព្យាករណ៍​គូ​នេះ៖ Leicester City ២-២ Arsenal

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysports