នាយព្រែក ត្រៀមចេញបទ «ដណ្តឹងកូនគេ»

6 Videos


ថ្មីៗនេះលោក ខេង រតនៈ ដែលត្រូវបានគេស្គាល់ឈ្មោះថា នាយ ព្រែក នោះបានថតបទចម្រៀងមួយបទដែលមានចំណងជើងថា «ដណ្តឹងកូនគេ» ឱ្យផលិតកម្ម Official Bottra Production ដែលត្រៀមចេញលក់ក្នុងពេលឆាប់ៗនៅលើទីផ្សារ ។ មានការបង្ហើបថា មិនត្រឹមថតសម្លេងប៉ុណ្ណោះទេនាយព្រែកក៏បានថត MV បទនេះរួចរាល់ហើយដោយរួមសម្តែងជាមួយយាយយ៉យជាម្តាយទៀតផង ។

នាយព្រែក ត្រៀមចេញបទ «ដណ្តឹងកូនគេ»

តាមដឹងនេះជាលើកដំបូងហើយ ដែលនាយ ព្រែក បានថតបទចម្រៀងបែបនេះ ។ គេរំពឹងថាបទចម្រៀងរបស់តារាវ័យក្មេងរូបនេះ និង ទទួលបានការគាំទ្រពីសំណាក់មហាជនដោយសារបទនេះជាបទបែបកំប្លែង ។ ដោយសារតែមានម្តាយជាអ្នកសិល្បៈ នាយ ព្រែក បានហក់ចូលក្នុងសិល្បៈតាំងពីក្មេង ដែលមានទាំងការចូលរួមសម្តែងរឿង ចម្រៀងខារ៉ាអូខេ និង ពិធីករជាដើម ។

នាយព្រែក ត្រៀមចេញបទ «ដណ្តឹងកូនគេ»

សព្វ ថ្ងៃនាយ ព្រែក កាន់តែលេចមុខលេចមាត់ នៅក្នុងការងារសិល្បៈជាពិសេសពិធីករនៅ ក្នុងកម្មវិធីពេញចិត្តអត់ ដោយចាប់ដៃគូរជា មួយស្រីស្អាត ពេជ្រ សេរីរ័ត្ន។ពេលខ្លះនាយ ព្រែក ក៏បានបង្ហាញមុខនៅក្នុងកម្មវិធីប្រគុំ តន្ត្រីនៅតាមស្ថានីយទូរទស្សន៍នានា។មានមហាជនខ្លះបាននិយាយថា ទោះជាមានវ័យក្មេងក្តី តែ នាយព្រែក មាន ទេពកោសល្យសិល្បៈ និង មានសំនួនវោហាស៍ល្អ និង ចេះក្លែនពាក្យពេចន៍កំប្លែងទៀតផង ។

នាយព្រែក ត្រៀមចេញបទ «ដណ្តឹងកូនគេ»

មិនត្រឹមការងារសិល្បៈកាក់កបទេ សូម្បីរឿងស្នេហាពិធីករវ័យក្មេងរូបនេះ បានធ្វើឱ្យបុរសមួយចំនួនច្រណែន និង នាយ ដែលមានសំណាងបានស្រីស្អាតជាសង្សារ ។ អ្វីដែលគួរអោយសរសើរ នាយព្រែកថែមទាំង ហ៊ានប្រកាសជាចំហរពីចំណងស្នេហ៍របស់ខ្លួនទៀតផង ៕

ចេនី

នាយព្រែក ត្រៀមចេញបទ «ដណ្តឹងកូនគេ»នាយព្រែក ត្រៀមចេញបទ «ដណ្តឹងកូនគេ»នាយព្រែក ត្រៀមចេញបទ «ដណ្តឹងកូនគេ»នាយព្រែក ត្រៀមចេញបទ «ដណ្តឹងកូនគេ»នាយព្រែក ត្រៀមចេញបទ «ដណ្តឹងកូនគេ»