បំបែក​​ទីតាំង​នេះ! មួយរសៀលទៅហើយមិនទាន់រួច​

ខេត្តស្ទឹងត្រែង ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​ឃ្លាំង​​ស្តុក ​និង​កែ​ច្នៃ​ឈើ​ប្រណីត​មួយ​កន្លែង​ ស្ថិត​នៅ​ចំណុច​អូរ​សង្ហា ​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​​ចុះ​ឆែកឆេរ និងត្រួតពិនិត្យ​រក​ឯកសារ​ច្បាប់​ធ្វើ​អាជីវកម្ម ​និង​រឹបអូស​ឈើ​ប្រណីត​ប្រមាណ​ជា​ជិត​៨០០​ដុំ​ ដោយយក​ទៅ​រក្សា​ទុក​​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ។

ប្រតិបត្តិការនេះ ធ្វើឡើើងចាប់តាំងពីវេលាម៉ោង១១ព្រឹកថ្ងៃទី​២០ សីហា ២០១៦ មកម្ល៉េះ រហូតមកដល់វេលាម៉ោងជាង០៤រសៀល​ថ្ងៃដដែលនេះ កំពុងពិនិត្យនៅឡើយ ព្រោះ​ស្តុក​ឈើ​ច្រើន​ ។ ទាក់​ទិន​នឹង​ការ​រឹបអូស​ឈើ​ប្រណីត​ទាំងនោះ​ គេ​មិន​ទាន់​បញ្ជា​ក់​ចំនួន​​ម៉ែត្រគូប​ និង​មនុស្ស​ដែល​ពាក់ព័ន្ធ​នៅឡើយ​ទេ ​។