នាង Joe Chen ក្លាយជាខ្លួនជាមេអណ្តើតដោយអចេតនា

6 Videos


តាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ឲ្យដឹងថា ប៉ុន្មានឆ្នាំកន្លងទៅនេះតារាសម្តែង តារាចម្រៀង តារាបង្ហាញម៉ូដ និងអ្នកនិពន្ធតៃវ៉ាន់ នាង ឈើន ឈាវអេន ហៅ (Joe Chen) បានចូលប្រឡូកក្នុងពិភពសិល្បៈ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងទឹកដីនៃប្រទេសចិនដីគោក ។
នាង Joe Chen ក្លាយជាខ្លួនជាមេអណ្តើតដោយអចេតនា
កាលពីពេលថ្មីៗនេះ នៅពេលដែលនាង ចូលរួមនៅក្នុងកម្មវិធី «ពួកយើងមកហើយ» ជាមួយនឹងកំពូលតារាបង្ហាញម៉ូដចិន នាង ស៊ី មឹងយ៉ាវ នោះគឺបាន បង្កឲ្យមានបរិយាកាសសប្បាយរីករាយ ហើយក៏ទទួលបានការអបអរសារទរយ៉ាងកក់ក្តៅបំផុតពីសំណាក់ពួកអ្នកគាំទ្រ ព្រមទាំងត្រូវបានគេចាត់ទុកថា ជាដៃគូសម្តែងដ៏ល្អឥតខ្ចោះរវាងបងប្អូនស្រីទៀតផង ។
នាង Joe Chen ក្លាយជាខ្លួនជាមេអណ្តើតដោយអចេតនា
កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦ នាង Joe Chen បានបង្ហោះរូបថតក្នុងឥរិយាបថគេងរបស់នាង ស៊ី មឹងយ៉ាវ នៅក្នុងបណ្តាញគេហទមព័រ Weibo របស់នាងដោយមិនបាននឹកស្មានថា មានការចាប់អារម្មណ៍ពីកំពូលកីឡាករវាយប៉េងប៉ុងចិន លោក ចាំង ជីខឺ ដែលកំពុងតែចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក Rio 2016 ដោយ បានបង្ហោះសារឆ្លើយតបវិញថា «ឈុតសម្លៀកបំពាក់នេះហាក់ដូចជាធ្លាប់ស្គាល់» ។
នាង Joe Chen ក្លាយជាខ្លួនជាមេអណ្តើតដោយអចេតនា
ចំពោះមិត្តអ្នកលេង បណ្តាញសង្គមហ្វេសប៊ុកក្រោយពីបានឃើញសាររបស់កីឡាករវាយប៉េងប៉ុងរូបនេះក៏បានសួរទាំងភ្ញាក់ផ្អើលថា តើមាន រឿងអ្វីកើតឡើង? ហើយអ្នកទាំងពីរធ្លាប់ស្គាល់គ្នាមែនទេ? សារមួយឃ្លារបស់កីឡាករវាយប៉េងប៉ុងរូប នេះបានក្លាយជាប្រធានបទនៃការជជែកវែកញែកយ៉ាងផុលផុសបំផុត ៕ គ ឡេង
នាង Joe Chen ក្លាយជាខ្លួនជាមេអណ្តើតដោយអចេតនា