នគរបាលខណ្ឌឫស្សីកែវ បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន៤នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង

(ភ្នំពេញ)៖ ជនប្រើប្រាស់ និងជួញដូរគ្រឿងញៀន៤នាក់ រួមជាមួយថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ បង្ក្រាបបានជាបន្តបន្ទាប់នៅយប់ថ្ងៃទី១៩ ឈានចូលថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវខាងសារិន ក្រុម ៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នគរបាលខណ្ឌឫស្សីកែវ បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន៤នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យត្រូវ ឃាត់ខ្លួនទី១-ឈ្មោះម៉េង ទូច ភេទប្រុស អាយុ២៥ឆ្នាំ មាន មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់វាលវង្ស ខណ្ឌ៧មករា និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយរយៈពេល១ឆ្នាំ ពីបទរក្សាទុកសារធាតុញៀន និងទី២-ឈ្មោះនៅ គឹមលៀង ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១៥ ផ្លូវបេតុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ទី៣-ឈ្មោះមិន ចាន់មករា ហៅអាខួច ភេទ ប្រុស អាយុ២២ឆ្នាំ មានមុខរបរកម្មករសំណង់ និងទី៤-ឈ្មោះលី ម ម៉េងស្រ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ក្រុម៩និងក្រុម១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា ករណីឃាត់ខ្លួនជនប្រើប្រាស់ និងជួញដូរគ្រឿងញៀន បានធ្វើឡើងស្របពេលដែលកម្លាំងនគរបាលខណ្ឌ និងកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ បានបន្តយាមល្បាតដើម្បីរក្សាសន្តិសុខសុវត្ថិភាព ក្នុងភូមិសាស្ត្រក្នុងពេលរាត្រីដោយបានដាក់ការសង្ស័យ ទៅលើបក្ខពួកទាំងនេះទើបធ្វើការឃាត់ដើម្បីត្រួតពិនិត្យ ជាបន្តបន្ទាប់បានរកឃើញថ្នាំញៀនចំនួន ៤កញ្ចប់តូច ទើបឈានដល់ការឃាត់ខ្លួនតែម្ដង ។

បន្ទាប់ពីឃាត់ខ្លួន កម្លាំងនគរបាល បានដកហូតម៉ូតូចំនួន២គ្រឿងផងដែរខណៈ ជនសង្ស័យទាំ ង៤នាក់បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេបានទិញគ្រឿងញៀននេះ ដើម្បីយកទៅប្រើប្រាស់ជាមួយគ្នា ។

បច្ចុប្បន្ន ជនប្រើប្រាស់និងជួញដូរគ្រឿងញៀនទាំង៤នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

នគរបាលខណ្ឌឫស្សីកែវ បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន៤នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង នគរបាលខណ្ឌឫស្សីកែវ បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន៤នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង នគរបាលខណ្ឌឫស្សីកែវ បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន៤នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង នគរបាលខណ្ឌឫស្សីកែវ បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន៤នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង នគរបាលខណ្ឌឫស្សីកែវ បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន៤នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង

ប្រភប ៖ freshnewsasia

  • នគរបាលខណ្ឌឫស្សីកែវ បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន៤នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: