តារាស្រី ៤ ដួង ស្លៀកឈុតកីឡាជម្រើសជាតិ ពិតជាស្រស់ស្អាត

6 Videos


កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៦ កន្លងមកនេះសមាគមមិត្តសិល្ប:ស្ម័គ្រចិត្តជួយ សង្គមបានរៀបចំកម្មវិធីបាយសាមគ្គីក្រៅផ្លូវការមួយរវាងមិត្តកីឡាករ នៃក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិកម្ពុជាឈុតធំ និង មិត្តសិល្បៈ ដើម្បីជាការលើកទឹកចិត្តវិស័យកីឡាបាល់ទាត់កម្ពុជា និង ដើម្បីបង្កើននូវភាពស្និតស្នាល ។

តារាស្រី ៤ ដួង ស្លៀកឈុតកីឡាជម្រើសជាតិ ពិតជាស្រស់ស្អាត

អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍នៅក្នុងកម្មវិធីនេះ គឺមានតារាស្រីមួយចំនួនបាននាំគ្នាពាក់ អាវរបស់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលទង្វើបែបនេះបង្ហាញថា ពួកគេបានយក ចិត្តទុកដាក់នាំគ្នាចាប់អារម្មណ៍ និង គាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា ។ ជាងនេះទៅទៀតនោះ គឺមានតារាស្រីចំនួន ៤ រូបបានពាក់អាវរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិដោយថែមទាំង មានដាក់ឈ្មោះ និង លេខសម្គាល់សម្រាប់ខ្លូនឯងផ្ទាល់ផងដែរ ដែលក្នុងនោះមានដូចជា៖

តារាស្រី ៤ ដួង ស្លៀកឈុតកីឡាជម្រើសជាតិ ពិតជាស្រស់ស្អាត

១- ពិធីការិនី និង អ្នកសម្តែងស្រស់សោភាកញ្ញា ថន លក្ខិណា បានថតរូបពីក្រោយខ្នង ដោយពាក់អាវរបស់ក្រុមជម្រើសជាតិកម្ពុជា ព្រមទាំងដាក់ឈ្មោះថា «T.LEAKHENA 12» ។ គេ កត់សម្គាល់ឃើញថា កញ្ញា ថន លក្ខិណា គឺជារឿយៗនាងតែងតែទៅចូលរួមគាំទ្រ និង លើកទឹក ចិត្តដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ពេលមានការប្រកួតម្តងៗ ។

តារាស្រី ៤ ដួង ស្លៀកឈុតកីឡាជម្រើសជាតិ ពិតជាស្រស់ស្អាត

២- អ្នកសម្តែងស្រីស្អាត នៅ សុនិតា ក៏បានឈរថតបង្ហាញរាងយ៉ាងស្រស់ស្អាតដោយ មានពាក់អាវរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរដោយមានដាក់ឈ្មោះរបស់នាងផ្ទាល់ថា «នៅ សុនិតា 15» ។ នៅ សុនិតា ក៏ជាតារាសម្តែងមួយរូបល្បីឈ្មោះ គួសមដែរនៅក្នុងភព តារាសម្តែង ។

តារាស្រី ៤ ដួង ស្លៀកឈុតកីឡាជម្រើសជាតិ ពិតជាស្រស់ស្អាត

៣- អ្នកចម្រៀង លីលី ក៏បានថតបង្ហាញសម្រស់យ៉ាងស្រស់ស្អាតផងដែរនៅក្នុងឈុត អាវរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដោយនាងដាក់ឈ្មោះ និង លេខសម្គាល់របស់នាង ថា «LYLY MAYO 88» ។

តារាស្រី ៤ ដួង ស្លៀកឈុតកីឡាជម្រើសជាតិ ពិតជាស្រស់ស្អាត

៤- ពិធីការិនី ឌួង ហ្ស៊ូរីម៉ា ក៏បានបង្ហាញរូបថតដ៏ស្រស់ស្អាតជាមួយនឹងកំពូលកីឡាករ ល្បីឈ្មោះក្នុងក្រុមបាល់ទាត់ជម្រើសជាតិដែរ គឺលោក ចាន់ វឌ្ឍនាកា និង កីឡាករ ស៊ូ យ៉ាទី ដោយនាងបានពាក់អាវរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងបានដាក់ឈ្មោះ និង លេខ សម្គាល់តាម Instagram របស់នាងថា «PINKY NITH 27» ។

តារាស្រី ៤ ដួង ស្លៀកឈុតកីឡាជម្រើសជាតិ ពិតជាស្រស់ស្អាត

សូមបញ្ជាក់ផងដែរថា ក្រៅពីតារាស្រីទាំង ៤ ដួងខាងលើនេះ គេក៏បានឃើញមានតារា ប្រុស ស្រីមួយចំនួនទៀតផងដែរបានពាក់អាវរបស់ក្រុមជម្រើសជាតិកម្ពុជា ជាពិសេសអ្នកនាង ចន ច័ន្ទលក្ខិណា និង អ្នកសម្តែង វ៉ាន់ ម៉ូនិច ជាដើម គ្រាន់តែអ្នកខ្លះមិនបានថតបង្ហាញពីឈ្មោះ និង លេខសម្គាល់ដែលដាក់នៅពីខាងក្រោយខ្នងតែប៉ុណ្ណោះ ។

តារាស្រី ៤ ដួង ស្លៀកឈុតកីឡាជម្រើសជាតិ ពិតជាស្រស់ស្អាត

តាមរយៈសកម្មភាពខាងលើនេះបង្ហាញឱ្យឃើញថា អ្នកសិល្បៈខ្មែរបច្ចុប្បន្នក៏បាននាំគ្នា យកចិត្តទុកដាក់ និង គាំទ្រវិស័យកីឡាជាតិផងដែរ ជាពិសេសគឺកីឡាបាល់ទាត់តែម្តងដែលទង្វើ បែបនេះនឹងរឹតតែជួយលើកទឹកចិត្តឱ្យកីឡាក កីឡាការិនីខ្មែរទាំងអស់ខិតខំប្រឹងប្រែបលើកស្ទួយ វិស័យកីឡាបន្តទៀត ៕ យ៉ានុ

តារាស្រី ៤ ដួង ស្លៀកឈុតកីឡាជម្រើសជាតិ ពិតជាស្រស់ស្អាតតារាស្រី ៤ ដួង ស្លៀកឈុតកីឡាជម្រើសជាតិ ពិតជាស្រស់ស្អាតតារាស្រី ៤ ដួង ស្លៀកឈុតកីឡាជម្រើសជាតិ ពិតជាស្រស់ស្អាតតារាស្រី ៤ ដួង ស្លៀកឈុតកីឡាជម្រើសជាតិ ពិតជាស្រស់ស្អាត