វីជេ រតនា បន្ថែមមុខរបរលក់ផ្លែរកាំក្រឡុក

6 Videos


ក្រោយពីរៀបការភ្លាមវីជេរតនា បានបង្កើតរបររកស៊ីជាបន្តបន្ទាប់ ដែលមានដូចជាបើកហ្គារ៉ាស់ សាំង កន្លែងលាងរថយន្ត និង លក់ផលិតផលថែសម្រស់ ។ ចុងក្រោយនេះភរិយារបស់វីជេ រតនា បានលក់រកាំក្រឡុក ដែលពេលនេះកំពុងទទួលបានការគាំទ្រពីអតិថិជន ។

វីជេ រតនា បន្ថែមមុខរបរលក់ផ្លែរកាំក្រឡុក

បើគិតមកដល់ពេលនេះ វីជេ រតនា បានរៀបការប្រមាណជិតមួយឆ្នាំហើយ។តែភរិយារបស់លោកមិន ទាន់មានដំណឹងល្អនៅឡើយទេ។ទោះបីជាអ្នកទាំងពីរអះអាងថា ចង់បានកូនឆាប់ៗ។អ្វីដែលកត់សំគាល់នោះ ក្រោយពីរៀបការ វីជេរតនា និងភរិយាបានបង្កើតជំនួញជាបន្តបន្ទាប់ ។ ថ្មីៗនេះភរិយា វីជេ រតនា អ្នកនាង លឹម លីហ្សា បានឆ្នៃប្រឌិតលក់ផ្លែរកាំក្រឡុកអំបិលម្ទេសដែលពេលនេះកំពុងទទួលបានការពេញនិយមទទួលទានពីសំណាក់ស្រី្តៗជាច្រើន ។

វីជេ រតនា បន្ថែមមុខរបរលក់ផ្លែរកាំក្រឡុក

មិត្តភក្តិជិតស្និតជាមួយក្រុមគ្រួសារភរិយា លោក វីជេរតនា បានបង្ហើបប្រាប់អ្នកយកពត៌មានរបស់យើងថា សព្វថ្ងៃវីជេរតនា និង ភរិយាមានជំនួញនៅក្នុងដៃជាច្រើន មានដូចជាការ៉ាស់សាំង កន្លែងលាងរថយន្ត លក់ផលិតផលរក្សាសម្រស់ និង លក់ផ្លែ រកាំក្រឡុក ជាដើម ។

វីជេ រតនា បន្ថែមមុខរបរលក់ផ្លែរកាំក្រឡុក

វីជេរតនា នៅតែបន្តប្រឡូកនៅក្នុងការងារសិល្បៈ ។ តែចុងក្រោយនេះ លោកមិនសូវបង្ហាញមុខ នៅក្នុងការសម្តែងរឿងប៉ុន្មានឡើយ ៕

ចេនី

វីជេ រតនា បន្ថែមមុខរបរលក់ផ្លែរកាំក្រឡុកវីជេ រតនា បន្ថែមមុខរបរលក់ផ្លែរកាំក្រឡុកវីជេ រតនា បន្ថែមមុខរបរលក់ផ្លែរកាំក្រឡុក