ម្សិលមិញ​១០​នាក់​ ថ្ងៃ​នេះ​ម្នាក់​​​​លក់​ទឹក​នៅ​ឆ្នេរ​អូ​ឈើទាល

ក្រុងព្រះសីហនុ៖ មានបុរសម្នាក់ទៀតហើយបានលង់ទឹកសមុទ្រនៅឆ្នេរអូរឈើទាលកាលពីវេលាម៉ោងជាង២រសៀលថ្ងៃ២០ ខែសីហា ឆ្នាំ២០១៦នេះ ប៉ុន្តែភ្លាមៗជនរងគ្រោះ ត្រូវបានក្រុមឆ្មាំសមុទ្រជួយសង្គ្រោះទាន់ពេល មិនរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ និងក្រោយមកត្រូវបាននាំយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្ត។

ជនរងគ្រោះឈ្មោះសុខ វិចិត្រ អាយុ៤០ ជាអ្នករស់នៅច្បារអំពៅរាជធានីភ្នំពេញ ហើយករណីលង់ទឹកនេះកើតឡើងក្នុងពេលជនរងគ្រោះ និងសាច់ញាតិនាំគ្នាមុជទឹកលេងក្បែរឆ្នេរ ដែលមានរលកប្រដេញខ្លាំង។

ជុំវិញហេតុការណ៍មានមនុស្សលង់ទឹកជាបន្តបន្ទាប់នេះ រដ្ឋបាលខេត្តព្រះសីហនុបានដាក់អោយមានឆ្មាំសមុទ្រជួយឃ្លាំមើល និងបានប្រកាសអំពាវនាវអោយពលរដ្ឋ និងអ្នកទេសចរណ៍ កុំប្រថុយប្រថានចុះលេងទឹកប្រសិនបើមានរលកខ្លាំងម្ដងៗ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី១៩ ខែសីហា ម្សិលមិញដែលក្រុមជួយសង្គ្រោះបានសង្គ្រោះភ្ញៀវទេសចរជាង១០នាក់ឲ្យចេញសមុទ្រ ក្រោយពេលត្រូវរលកកួចពន្លិច ហើយមានជនរងគ្រោះថ្នាក់ម្នាក់បានស្លាប់នោះ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់មានឈ្មោះ តាំង ពុយហ៊ាង ភេទ ប្រុស អាយុ៥៥ឆ្នាំ មុខរបរអាជីវករមានទីលំនៅ ខេត្តកំពង់ចាម៕
ម្សិលមិញ​១០​នាក់​ ថ្ងៃ​នេះ​ម្នាក់​​​​លក់​ទឹក​នៅ​ឆ្នេរ​អូ​ឈើទាល

ម្សិលមិញ​១០​នាក់​ ថ្ងៃ​នេះ​ម្នាក់​​​​លក់​ទឹក​នៅ​ឆ្នេរ​អូ​ឈើទាល

ប្រភព៖ kqube

  • ម្សិលមិញ​១០​នាក់​ ថ្ងៃ​នេះ​ម្នាក់​​​​លក់​ទឹក​នៅ​ឆ្នេរ​អូ​ឈើទាល已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: